៣ គន្លឹះសម្រាប់ការបង្កើតទម្លាប់ជោគជ័យក្នុងជីវិត និងអាជីព

ការបង្កើតទម្លាប់មួយៗ ត្រូវការប្តេជ្ញាចិត្តចេញពីបុគ្គលម្នាក់ៗ និងស្គាល់ពីគុណតម្លៃនៃការផ្លាស់ប្តូររបៀបរស់នៅ។ តាមរយៈគេហទំព័រ Inc បានបង្ហាញគន្លឹះ៣ដើម្បីអនុវត្តន៍សម្រាប់ទាញយកអត្ថប្រយោជន៍ក្នុងរយៈពេលវែង ក៏ដូចជាជួយបំបែកទម្លាប់អវិជ្ជមានក្នុងការរស់នៅ។

១. រស់នៅដោយភាពស្មោះត្រង់ ៖ ការរស់នៅ និងការប្រកបកិច្ចការដោយភាពស្មោះត្រង់ជាការជំរុញបាននូវអត្ថប្រយោជន៍ ទាំងអាជីពវិជ្ជាជីវៈ និងជីវិតផ្ទាល់ខ្លួន។ នៅពេលអ្នកមានដំណើររស់នៅដោយទទួលយកភាពជាក់ស្ដែង និងស្មោះត្រង់ នោះចំនួនមនុស្សដែលជឿជាក់ក៏មានការកើនឡើង។ ដោយសារតែពួកគេបានដឹងថា អ្នកជាបុគ្គលគួរឱ្យទុកចិត្ត មានភាពជាមនុស្ស ហើយមិនផ្តល់ជាមន្ទិលសង្ស័យក្នុងការរាប់អាន។ ភាពជាក់លាក់ ឬភាពស្មោះត្រង់ បានពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយមិត្តរួមអាជីព អតិថិជន និងតម្រូវការសេវាកម្មការងារ។ មិនត្រឹមតែប៉ុណ្ណោះ បានបង្កើននូវ ការរក្សាអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន និងបើកទូលាយចំពោះឱកាសថ្មីៗដល់ខ្លួនឯង រួមទាំងវិសាលភាពអាជីពវិជ្ជាជីវៈ។

២. បង្កើនភាពឈ្លាសវៃរៀងរាល់ថ្ងៃ ៖ ចាប់ផ្តើមដោយការរក្សាទម្លាប់ចូលគេងឱ្យបានទៀងទាត់ ក៏ជាចំណែកក្នុងការពង្រឹងភាពឈ្លាសវៃ ពីព្រោះការអនុវត្តបែបនេះបានទៀងទាត់អាចចាត់ទុកថា ជាជំហានឈានទៅរកភាពជោគជ័យ។ ជាឧទាហរណ៍ ការអានសៀវភៅឱ្យ​បានទៀងទាត់ ឬការរៀនសូត្រដើម្បីអភិវឌ្ឍន៍ស្មារតី គឺជាការផ្លាស់ប្តូរទៅរកភាពវិជ្ជមានក្នុងដំណើរជីវិត។

៣. រក្សាទម្លាប់សាមញ្ញ ៖ ភាពសាមញ្ញ ការរស់នៅសាមញ្ញ អាចជំរុញឱ្យទទួលបាននូវភាពជោគជ័យក្នុងរយៈពេលវែង និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ ជំនួយឱ្យការប្រើប្រាស់ថវិកាទៅលើរបស់ដែលមិនចាំបាច់ ឬការចូលអន្ទាក់វ័ណ្ឌករនឹងបំណុល ចាំបាច់គិតអំពីការវិនិយោគ និងការបង្កើតតារាងកាលវិភាគលើរបស់ប្រើប្រាស់ប្រចាំថ្ងៃដោយការវិភាគយ៉ាងហ្មត់ចត់។ មនុស្សដែលមានភាពជោគជ័យ តែងតែមានទម្លាប់ប្រើប្រាស់ធនធានដែលខ្លួនមានបានល្អ​ ដោយការរស់នៅមានរបៀបសាមញ្ញ​ៗ។ ដែលជារួមបង្ហាញឱ្យឃើញថា ការទទួលស្គាល់ការពិត និងភាពសាមញ្ញ ​គឺជាការវិនិយោគក្នុងរយៈពេលវែង និងការសន្សំសំចៃដើម្បីអនាគត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *