គន្លឹះ៣យ៉ាងជំនះភាពភ័យខ្លាចរបស់យុវជន

អារម្មណ៍ភ័យខ្លាច មនុស្សគ្រប់រូបតែងតែជួប ជួនកាលអាចដោយសារយើងខ្វះបទពិសោធន៍ជាមួយរឿងថ្មី ទើបអារម្មណ៍ភ័យខ្លាចតែងកើតឡើង។ ទន្ទឹមគ្នានេះ ការភ័យខ្លាចរបស់យុវជនច្រើនកើតមានឡើងនៅលើវេទិកា កម្មវិធីជួបជុំមនុស្សច្រើន ដែលនាំឱ្យពិបាកក្នុងការនិយាយ ទំនាក់ទំនង ឬបង្ហាញកាយវិកាណាមួយ។

ខាងក្រោមនេះ គឺជាគន្លឹះ៣យ៉ាងដើម្បី​ជំនះភាពភ័យខ្លាចរបស់យុវជន ដែលបង្ហាញដោយ អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ៖

ទី១. ហ្វឹកហាត់ដកដង្ហើបធំមួយៗ ៖ ប្រសិនយុវជនកើតមានអារម្មណ៍ឆាប់ភ័យនៅពេលជួបមនុស្សច្រើន ឬចូលរួមក្នុងកម្មវិធីណាមួយ អាចសាកល្បងហ្វឹកហាត់ដកដង្ហើមធំមួយៗ បន្ធូរអារម្មណ៍ ឈរឱ្យរឹងពឹងចាប់ដៃច្បាស់លាស់ និងសួរសុខទុក្ខមនុស្សដែលបានជួបឱ្យច្បាស់លាស់។ ការធ្វើរបៀបនេះ អាចជួយកាត់បន្ថយអារម្មណ៍ភ័យខ្លាចបានមួយកម្រិត ហើយក៏ជាវិធីសាស្រ្តសាមញ្ញមួយក្នុងការបំបាត់ភាពភ័យខ្លាច។

ទី២. ត្រូវគិតថា យើងដូចគេ គេក៏ដូចយើង “កុំភ័យ” ៖ មនុស្សគ្រប់រូបនរណាក៏ធ្លាប់ភ័យ ប៉ុន្តែគេចេះគ្រប់គ្រងអារម្មណ៍ភ័យខ្លាចនោះ។ ដូច្នេះ នៅពេលយុវជន សិស្សានុសិស្ស និស្សិត ទៅចូលរួមកម្មវិធីមានមនុស្សច្រើន ត្រូវតាំងចិត្តថា មនុស្សគ្រប់គ្នាសុទ្ធតែដូចជាយើង ត្រូវក្លាហានទំនាក់ទំនង កុំភ័យខ្លាច។ ជាពិសេស រៀនទំនាក់ទំនងមនុស្សម្នាក់ក្នុងរយៈពេល៥នាទី ដោយផ្ដោតលើការណែនាំខ្លួន និងសួរសុខទុក្ខគ្នាទៅវិញទៅមក។

ទី៣. សម្លឹងមើលទៅមនុស្ស ឬរបស់អ្វីមួយដែលមិនធ្វើឱ្យភ័យ ៖ ការសម្លឹងមើលទៅមុខមនុស្សណាម្នាក់ដែលមានឋានៈ ឬតួនាទីធំ ក៏អាចនាំឱ្យមានការភ័យខ្លាចចំពោះយុវជនផ្ទាល់ផងដែរ។ ដូច្នេះ ប្រសិនយុវជនដឹងថាខ្លួនជាមនុស្ស ឆាប់ខ្លាច ឆាប់ភ័យ អាចសម្លឹងមើលទៅទីតាំងណាមួយផ្សេង ដូចជា ជញ្ជាំង ឬមើលត្រឹមថ្ងាសមនុស្ស ដើម្បីកុំឱ្យភ័យ។

គួរជម្រាបជូនថា ថ្វីបើយើងពិបាកយល់ពីមូលហេតុនៃការភ័យខ្លាច ប៉ុន្តែការគេចវេស ជាកត្តាដែលរក្សាការភ័យខ្លាច។ ដូច្នេះ ការរៀនប្រឈមមុខជាមួយការភ័យខ្លាច ដោយមានជំនួយពីថ្នាំពេទ្យ ឬអ្នកជំនាញចិត្តសាស្រ្ត អាចឱ្យយើងយកឈ្នះភាពភ័យខ្លាចបាន។ សូមស្វែងរកការព្យាបាលពីអ្នកជំនាញ បើអ្នកសង្ស័យថាខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានជំងឺភ័យខ្លាច៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»