លោក ចាវ យ៉ាហ្វូ អាយុ៨២ បន្តបេសកកម្មប្រែក្លាយស្នាមញញឹមកសិករតាមរយៈការអភិវឌ្ឍកសិកម្មសរីរាង្គ

ខេត្តជាំងស៊ូ – នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានសារព័ត៌មានជាច្រើនបានចាប់អារម្មណ៍ពីស្នាដៃឆ្នើមរបស់បុរសកសិកម្មអាយុ ៨២ឆ្នាំ នោះគឺលោក ចាវ យ៉ាហ្វូ (Zhao Yafu) អ្នកស្រាវជ្រាវផ្នែកកសិកម្ម នៅខេត្តជាំងស៊ូនៅភាគខាងកើតប្រទេសចិន ។ លោក ចាវ យ៉ាហ្វូ កំពុងជួយប្រជាកសិករឱ្យអភិវឌ្ឍកសិកម្មសរីរាង្គ ដើម្បីបង្កើនប្រាក់ចំណូល ព្រមទាំងរួមចំណែកអភិវឌ្ឍស្រុកភូមិរបស់ពួកគេតាមរយៈផលិតផលកសិកម្ម ។

អាយុ ៨២ឆ្នាំជាវ័យដែលមនុស្សភាគច្រើនសម្រេចចិត្តចូលនិវត្តន៍ពីការងារ ប៉ុន្តែសម្រាប់លោក ចាវ យ៉ាហ្វូ បានសម្រេចចិត្តបន្តធ្វើការងារកសិកម្មជាមួយកសិករដដែល ដោយលោកយល់ថា នៅពេលដែលកសិករមានចំណេះដឹងពីកសិកម្ម និងប្រើប្រាស់បច្ចេកទេសកសិកម្មបានត្រឹមត្រូវ នោះការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងជីវភាពសហគមន៍នឹងកាន់តែប្រសើរជាលំដាប់ ។

លោក ចាវ យ៉ាហ្វូ បាននិយាយថា ៖

“កសិកម្មជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ជីវភាពអ្នកភូមិតៃសួង (Daizhuang) មុននឹងនិយាយទៅដល់ការអភិវឌ្ឍផ្សេងៗ ហើយយើងអាចប្រែក្លាយជីវភាពគ្រួសារឱ្យប្រសើរបាន ប្រសិនបើយើងបានយល់ច្បាស់ពីតម្លៃនៃការងារកសិកម្ម។”

ការចុះផ្សាយរបស់ CCTV បានឱ្យដឹងថា រយៈពេល ៦០ឆ្នាំដែលលោក ចាវ យ៉ាហ្វូ បានបំពេញការងារនៅទីក្រុង ស៊ិនជាំង (Zhenjiang) ក្នុងនាមជាអ្នកស្រាវជ្រាវកសិកម្ម និងធ្វើការងារដោយផ្ទាល់ជាមួយកសិករ ។ លោក ចាវ យ៉ាហ្វូ បានជួយកសិករចំនួន ១សែនប្រាំមួយម៉ឺននាក់ដែលដាំដុះលើផ្ទៃដីប្រមាណ ១សែនប្រាំមួយម៉ឺនប្រាំមួយពាន់ហិចតា តាមរយៈបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្មឱ្យរួចផុតពីភាពក្រីក្រ ។ ចំណេះដឹងថ្មីសម្រាប់កសិករ មានដូចជា ការបង្កាត់ពូជដំណាំថ្មីៗ ការប្រើប្រាស់ជីសរីរាង្គ ការដាំដុះតាមគោលការណ៍កសិកម្មល្អ ព្រមទាំងបច្ចេកទេសដាំដុះដ៏ត្រឹមត្រូវគ្រប់រដូវកាល ។

តើអ្វីនៅពីក្រោយខ្នងនៃកិច្ចខិតប្រឹងប្រែងរបស់បុរសកសិកម្មវ័យ ៨២ឆ្នាំ ចាវ យ៉ាហ្វូ? ចម្លើយដ៏សាមញ្ញមួយដែលទទួលបានពីលោក ចាវ គឺ “ខ្ញុំចង់ឃើញស្នាមញញឹមរបស់កសិករនៅស្រុកភូមិរបស់ខ្ញុំ” ។ លោក ចាវ យ៉ាហ្វូ បាននិយាយបន្តថា ឧទាហរណ៍នៅក្នុងភូមិតៃសួង (Daizhuang) ភាគខាងជើងនៃ Nanjing បុរសជាច្រើនមិនអាចរៀបការបានទេព្រោះពួកគេក្រីក្រពេក ហើយស្ថានភាពរស់នៅរបស់ពួកគេបែបនេះបានធ្វើឱ្យលោកភ្ញាក់ផ្អើល ដូច្នេះលោកត្រូវសម្រេចចិត្តធ្វើអ្វីមួយដើម្បីជួយ។

និយាយពីអតីតកាលកុមារ ចាវ យ៉ាហ្វូ កើតក្នុងឆ្នាំ១៩៤១ លោកមានក្តីសុបិនតាំងពីវ័យកុមារ គឺចង់ក្លាយជាអ្នកកាសែតឆ្នើមមួយរូប។ ប៉ុន្តែគ្រោះមហន្តរាយធម្មជាតិ និងទុរភិក្សជាបន្តបន្ទាប់នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ ធ្វើឱ្យប្រជាជនចិនបានរងទុក្ខវេទនា បានផ្លាស់ប្តូរគំនិតរបស់គាត់ចង់សិក្សាជំនាញកសិកម្ម ហើយជួយប្រជាពលរដ្ឋក្នុងស្រុកភូមិវិញ ។

ជីវិតសិក្សាជានិស្សិតមហាវិទ្យាល័យនៅពេលនោះ ចាវ បានឃើញថា ជីវិតរស់នៅទីជនបទអាចលំបាកខ្លាំង ប្រសិនបើកសិករនៅតែរក្សាទម្លាប់ដាំដុះតាមបែបប្រពៃណី ហើយកសិករនៅតែបន្តរស់នៅក្នុងខ្ទមតូចដែលសភាពទ្រុឌទ្រោមហ៊ុំព័ទ្ធដោយលាមកសត្វដដែល ។ ពេលនោះហើយគំនិតកសាងទំនើបកម្មភូមិកសិកម្មបានកើតឡើងចំពោះលោក ចាវ ។ និស្សិតរូបនេះ បានស្រាវជ្រាវពីគុណសម្បត្តិដ៏ល្អឥតខ្ចោះ ដើម្បីអភិវឌ្ឍកសិកម្មសរីរាង្គនៅភូមិហ៊ុំព័ទ្ធទៅដោយភ្នំតូចធំជាច្រើន ។ ជីវិតមានសម្រស់ដ៏ស្រស់ត្រកាល នៅពេលដែលទីជនបទទទួលបានការអភិវឌ្ឍ” (Life’s beautiful when countryside gets revitalized) ។ នេះបើតាមលោក ចាវ យ៉ាហ្វូ ។

ដំបូងឡើយកិច្ចការរបស់លោក ចាវ យ៉ាហ្វូ គ្មានការគាំទ្រពីកសិករក្នុងតំបន់ឡើយ ដោយអ្នកភូមិយល់ថា បច្ចេកទេសដាំស្រូវមួយដើមរបស់លោក ចាវ មិនអាចទៅរួចឡើយ ព្រមទាំងមិនអាចទទួលទិន្នផលដូចការដាំដុះតាមទម្លាប់សហគមន៍ ។ គ្មាននរណាគាំទ្រគំនិតរបស់លោក ចាវ យ៉ាហ្វូ នោះទេ ក៏ប៉ុន្តែលោកបានជ្រើសរើសកសិករ ៤នាក់ ដើម្បីដាំស្រូវសាកល្បង ហើយនៅទីបំផុតលទ្ធផលទទួលបានលើសពីការរំពឹងទុក ព្រមទាំងជ្រើសរើសអ្នកភូមិឱ្យចូលរួមដាំដុះដំណាំតាមបច្ចេកទេសរបស់លោកជាបន្តបន្ទាប់ ។ ពូជស្រូវថ្មីរបស់លោកមានរសជាតិឆ្ងាញ់ និងលក់បានតម្លៃខ្ពស់។

ជាក់ស្តែងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនភូមិតៃសួង បានកើនឡើងពី ២,២០០យ័ន (ប្រមាណជាង ២៧៧ដុល្លារ) ក្នុងឆ្នាំ២០០៣ ដល់ ៣៤,០០០យ័ន បើធៀបនឹងប្រាក់ចំណូចកាលពីឆ្នាំមុនៗ។ ទីបំផុតភូមិចាប់ផ្តើមទទួលបានប្រាក់ចំណេញដោយការងារកសិកម្ម ដោយប្រាក់ចំណូលប្រចាំឆ្នាំកើនឡើង ហើយឈានទៅបង្កើនជាឥណទានវិជ្ជមានសម្រាប់កសិករដែលមានទំហំទឹកប្រាក់ ៤.២លានយ័ន។

នៅឆ្នាំ២០១៨ លោក ចាវ យ៉ាហ្វូ បានបង្កើតសិក្ខាសាលា Yafu ព្រមទាំងបានបង្កើតក្រុមការងារទទួលខុសត្រូវលើការបណ្តុះបណ្តាលអ្នកជំនាញកសិកម្មអាជីពចំនួន ១,២០០ នាក់ និងបន្តជួយកសិករជាង ៤សែនប្រាំម៉ឺននាក់។ លោក ចាវ យ៉ាហ្វូ បានរក្សាលេខទូរស័ព្ទរបស់កសិករគោលដៅជាង ២០០នាក់នៅលើទូរស័ព្ទរបស់គាត់ ហើយកសិករអាចរកការប្រឹក្សាណាមួយពីលោកបាន ទាំងតាមរយៈទូរស័ព្ទ និងតាមគេហទំព័ររាល់ពេលមានការស្នើសុំ។

បច្ចុប្បន្នឥទ្ធិពលនៃការរបស់លោក ចាវ យ៉ាហ្វូ បានលាតសន្ធឹងហួសពីខេត្ត Jiangsu ទៅកាន់តំបន់ផ្សេងៗទៀត ។ ព្រឹទ្ធាចារ្យកសិកម្មរូបនេះ កំពុងលើកទឹកចិត្តឱ្យកសិករចិនងាកទៅរកដំណាំផ្សេងទៀត ដូចជា ផ្លែស្ត្របឺរី និងទំពាំងបាយជូ ដែលបង្កើនប្រាក់ចំណូលកាន់តែច្រើន។ បន្តិចម្ដងៗ ជីវភាពប្រជាជនចាប់ផ្ដើមប្រសើរឡើងៗ ផ្ទះខ្ទមជាច្រើនត្រូវជំនួសដោយផ្ទះថ្មថ្មី និងផ្លូវធ្វើដំណើរកាន់តែងាយស្រួល ហើយអ្នកភូមិបានប្រសិទ្ធនាមថា ចាវ ជាបុគ្គលជួយពួកគេឱ្យរួចផុតពីភាពក្រីក្រ។

ឃ្លាមួយដែលលោក ចាវ យ៉ាហ្វូ តែងនិយាយនិងអនុវត្តផ្ទាល់ខ្លួន គឺ “ការសិក្សាគ្មានទីបញ្ចប់” ។ លោក ចាវ យ៉ាហ្វូ បាននិយាយថា ៖

“ខ្ញុំចាប់ផ្តើមរៀនភាសាជប៉ុននៅពេលដែលខ្ញុំមានអាយុ ៤០ឆ្នាំ រៀនធ្វើទីផ្សារនៅពេលខ្ញុំមានអាយុ ៥០ឆ្នាំ រៀនកុំព្យូទ័រនៅពេលខ្ញុំអាយុ ៦០ឆ្នាំ និងដាំបន្លែសរីរាង្គនៅពេលខ្ញុំអាយុ ៧០ឆ្នាំ។ វាគួរឱ្យចាប់អារម្មណ៍ទាំងអស់ ហើយអ្វីដែលខ្ញុំបានរៀន ខ្ញុំអាចបម្រើសេវាកម្មទៅកសិករកាន់តែប្រសើរឡើង។”

សូមបញ្ជាក់ដែរថា បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN បានឱ្យដឹងថា លោក ចាវ យ៉ាហ្វូ បានក្លាយជាប្រតិភូនៃសមាជជាតិ CPC លើកទី២០ (20th CPC National Congress) នៅឆ្នាំ២០២២ តាមរយៈការងារលើកកម្ពស់កសិកម្មសរីរាង្គរបស់គាត់ ដោយប្រែក្លាយភូមិដែលធ្លាប់ក្រីក្រនៅភាគខាងកើតប្រទេសចិនឱ្យមានសម្រស់ស្រស់បំព្រង ប្រើប្រាស់ពេលវេលាជាងពីរទសវត្សរ៍បន្ទាប់ពីចូលនិវត្តន៍។

“ខ្ញុំបានតស៊ូជាមួយភាពក្រីក្រនៅតំបន់ជនបទពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំបានឃើញពីរបៀបរស់នៅរបស់អ្នកភូមិក្រីក្រពីមុន ហើយខ្ញុំក៏បានឃើញពីរបៀបដែលពួកគេត្រូវបានផ្លាស់ប្តូរជាច្រើនឆ្នាំកន្លងមកនេះ។ ខ្ញុំនឹងបន្តការងាររបស់ខ្ញុំ ដរាបណាសុខភាពរបស់ខ្ញុំនៅតែអនុញ្ញាត។”

នេះបើតាមការប្តេជ្ញាចិត្តរបស់លោក ចាវ យ៉ាហ្វូ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...