សារៈសំខាន់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (Research & Development) សម្រាប់អាជីវកម្ម និងសង្គម

យោងតាម Investopedia ពាក្យ ស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ត្រូវបានប្រើដើម្បីបង្ហាញអំពីសកម្មភាព ដែលក្រុមហ៊ុនអនុវត្តក្នុងការច្នៃប្រឌិត និងបង្កើតផលិតផល និងសេវាកម្មថ្មីៗ។ ជាធម្មតា ការស្រាវជ្រាវ និងអភិវឌ្ឍ គឺជាដំណាក់កាលដំបូងក្នុងដំណើរការអភិវឌ្ឍផលិតផល ឬសេវាកម្មអ្វីមួយដែលគេចង់បាន។ ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនត្រូវការវិនិយោគទាំងធនធានថវិកា និងធនធានមនុស្សដែលមានចំណេះដឹង និងទេពកោសល្យខ្ពស់ ដើម្បីសម្រេចគោលដៅដែលបានកំណត់។ គោលបំណងធំបំផុតនៃការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) គឺ ដើម្បីយកផលិតផល និងសេវាកម្មថ្មីៗ ទៅប្រកួតប្រជែងក្នុងទីផ្សារ ហើយទាញចំណូលត្រឡប់មកស្ថាប័ន។

គំនិត នៃការបង្កើតឱ្យមានមជ្ឈមមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ ត្រូវបានផ្សារភ្ជាប់ទៅនឹងការច្នៃប្រឌិតទាំងនៅក្នុងការធ្វើអាជីវកម្ម និងរដ្ឋាភិបាល។ សកម្មភាពនេះ អាចនាំឱ្យក្រុមហ៊ុន ឬរដ្ឋាភិបាលនៃប្រទេសមួយ បន្តនាំមុខគេក្នុងការប្រកួតប្រជែងលើគ្រប់វិស័យ។ ប្រសិនបើគ្មានកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ទេ ក្រុមហ៊ុន ឬរដ្ឋាភិបាលមួយ ប្រហែលជាមិនអាចមានភាពឯករាជ្យក្នុងការបង្កើតថ្មីដោយខ្លួនឯងឡើយ។ លើសពីនេះ គេប្រហែលជាត្រូវពឹងផ្អែកលើវិធីផ្សេងទៀត ដើម្បីបង្កើតផលិតផល និងសេវាកម្ម ដូចជាការបង្កើតឱ្យមានភាពជាដៃគូជាមួយក្រុមហ៊ុន ដែលមានភាពរីកចម្រើនផ្នែកបង្កើតថ្មីជាដើម។ តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ស្ថាប័នមួយ អាចរចនាផលិតផលថ្មី និងអភិវឌ្ឍអ្វីមានស្រាប់ឱ្យកាន់តែទំនើប បានដោយងាយ និងមិនចាំបាច់ពឹងផ្អែកការជ្រោមជ្រែងពីខាងក្រៅ។

ការបង្កើតកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ(R&D) គឺមិនអាចរំពឹងថា នឹងទទួលបានប្រាក់ចំណេញភ្លាមៗនោះទេ ប៉ុន្តែសកម្មភាពនេះជាការរួមចំណែកដល់ការបង្កើតប្រាក់ចំណេញរយៈពេលវែង។ យ៉ាងណាមិញ គេក៏ត្រូវប្រើដើមទុនយ៉ាងច្រើន សម្រាប់ការវិនិយោគផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនធំៗគ្រប់វិស័យទាំងអស់ជុំវិញពិភពលោក សុទ្ធតែមានសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ(R&D) សម្រាប់ស្ថាប័នរបស់គេរៀងៗខ្លួន ដើម្បីពង្រឹង និងអភិវឌ្ឍផលិតផល សេវាកម្មរបស់គេ។ លើសពីនេះ ក្រុមហ៊ុនឱសថ គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា មានទំនោរក្នុងការចំណាយដើមទុនច្រើនបំផុតលើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D)។ ជាក់ស្ដែង បើយោងតាមការចេញផ្សាយរបស់ Nasdaq ក្រុមហ៊ុន ដែលបានចំណាយលើកម្មវិធីនេះ ច្រើនជាងគេក្នុងឆ្នាំ២០២០ មានដូចជា Amazon (42.7 ប៊ីលានដុល្លារ) Alphabet (27.6 ប៊ីលានដុល្លារ) Huawei (22 ប៊ីលានដុល្លារ) និង Microsoft (19.3 ប៊ីលានដុល្លារ)។

មូលហេតុដែលនាំឱ្យការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) មានសារៈសំខាន់ខ្លាំង ដោយសារវាជំរុញឱ្យបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងធ្វើឱ្យក្រុមហ៊ុននីមួយមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារបាន។ ជាពិសេស ការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) អនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតបានផលិតផល ដែលមិនងាយឱ្យគូប្រជែងរបស់ខ្លួនចម្លងបាន។ ទន្ទឹមនឹងនេះ វាផ្នែកមួយដែលធ្វើឱ្យក្រុមហ៊ុនសិក្សាដឹងពីអំពីតម្រូវការ និងនិន្នាការរបស់អតិថិជនរបស់ខ្លួន។ ម្យ៉ាងទៀត វឌ្ឍនភាពសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសណាមួយ នឹងត្រូវបានជំរុញដោយការច្នៃប្រឌិត និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ។ ដូច្នេះ ប្រទេសជុំវិញពិភពលោក មិនអាចអវត្តមានកម្មវិធី ស្រាវជ្រាវ និងអភិវឌ្ឍ (R&D) បានឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។