Hannah Cairo អាយុត្រឹម១៧ឆ្នាំ បំបែកទ្រឹស្ដីគណិតវិទ្យា ដែលដោះស្រាយមិនចេញអស់រយៈពេលជាង៤០ឆ្នាំ

សិស្សអាយុ ១៧ឆ្នាំម្នាក់ បានអង្រួនពិភពគណិតវិទ្យា ដោយបានបំបែកទ្រឹស្តីគណិតវិទ្យា​ ដែលគ្មានអ្នកដោះស្រាយចេញ អស់រយៈពេលជាង ៤០ឆ្នាំ។

ការស្រាវជ្រាវរបស់យុវតី Hannah Cairo ដែលបានបោះពុម្ព កាលពីខែកុម្ភៈនៅលើបណ្ណសារវិទ្យាសាស្ត្រអនឡាញ arXiv បង្ហាញឱ្យឃើញពីដំណោះស្រាយ នៃការស្មានរបស់ Mizohata-Takeuchi ដែលជាគំនិតស្នូលក្នុងការវិភាគអាម៉ូនិក ដែលជាទ្រឹស្ដីបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែត្រូវបានគេរកឃើញថា ការដោះស្រាយមិនត្រឹមត្រូវ។ ការស្មាន ដែលដាក់ឈ្មោះតាមគណិតវិទូ Shigeru Mizohata និង Kazuaki Takeuchi បានអះអាងថា ថាមពលនៃមុខងារគណិតវិទ្យាមួយចំនួន ដែលបង្កើតឡើងពីរលកនៅលើផ្ទៃកោង អាចរីករាលដាល ឬផ្ដោតតែលើលំនាំជាក់លាក់ប៉ុណ្ណោះ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គ្មាននរណាម្នាក់ អាចបញ្ជាក់ពីការប៉ានស្មាននេះបានទេ។ ខណៈពេលដែលមានការសង្ស័យថា មានការបង្កកំហុស ហើយ​មានតែករណីពិសេសមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ថា ដោះស្រាយបានត្រឹមត្រូវ។

យុវតី Cairo បានបំបែកភាពជាក់គាំង ដោយបង្កើតទ្រឹស្តីផ្ទុយទូទៅមួយ ដែលនិយាយថា មុខងារ ដែលថាមពលរបស់វារីករាលដាលក្នុងទម្រង់មិនទៀងទាត់ និងស្រដៀងនឹងប្រភាគ ដែលប្រឆាំងនឹងច្បាប់ ដែលបានព្យាករណ៍។

លោក Itamar Oliveira បណ្ឌិតគណិតវិទ្យានៅសាកលវិទ្យាល័យ Birmingham បានរាយការណ៍នៅក្នុងទស្សនាវដ្តី Quanta ថា «យើងទាំងអស់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ ខ្ញុំមិនដែលឃើញអ្វីដូចនេះ ពីមុនមកទេ។»

លោក Tony Carbery គណិតវិទូនៅសាកលវិទ្យាល័យ Edinburgh ដែលបានសិក្សាពីបញ្ហានេះអស់ជាច្រើនទសវត្សរ៍ បានលើកឡើងនៅក្នុងទស្សនាវដ្ដី Quanta ថា «នេះគឺជាបញ្ហាដែលខ្ញុំចូលចិត្តបំផុត អស់រយៈពេល ៤០ឆ្នាំមកហើយ ហើយពេលនេះ ខ្ញុំបានបំបែកវាដោយជោគជ័យ។»

ធំធាត់នៅ Bahamas និងរៀនតាមផ្ទះជាមួយបងប្អូន ២នាក់របស់នាង យុវតី Cairo បានចាប់ផ្ដើមរៀនគណិតវិទ្យាតាមរយៈ Khan Academy នៅសាលាបឋមសិក្សា ហើយបានសិក្សាអំពីរបៀបគណនាលេខនៅអាយុ ១១ឆ្នាំ។ ដោយមើលឃើញពីសក្តានុពលដ៏អស្ចារ្យរបស់ Cairo គ្រួសាររបស់នាងបានជួលគ្រូបង្រៀនមកពីសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក ដើម្បីបង្រៀននាងតាមអ៊ីនធឺណិត។

នៅឆ្នាំ២០២១ ខណៈពេលដែលទៅលេងបងប្អូនជីដូនមួយរបស់នាងនៅទីក្រុង ឈីកាហ្គោ យុវតី Cairo បានចូលរួមក្នុងកម្មវិធី Math Circles of Chicago ដែលជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្ដល់ការសិក្សាផ្នែកគណិតវិទ្យាដល់សិស្ស។ មួយឆ្នាំក្រោយមក នាងបានចូលរួមក្នុងកម្មវិធីរដូវក្ដៅ Berkeley Math Circle របស់ UC Berkeley តាមអ៊ីនធឺណេត ដោយចុះឈ្មោះចូលរៀនវគ្គសិក្សាកម្រិតសាកលវិទ្យាល័យ ដែល​ជាកម្រិតខ្ពស់ខណៈ​នាង​មាន​អាយុត្រឹមតែ ១៤ ឆ្នាំ។

លោកស្រី Zvezdelina Stankova ស្ថាបនិក Berkeley Math Circle បានប្រាប់ Quanta ថា សមត្ថភាពរបស់ Hannah Cairo គឺលើសពីមនុស្សធម្មតា។ រាល់ពេលដែលនាងដាក់ពាក្យចូលសាលា ឬកម្មវិធីប្រកួតប្រជែងផ្សេងៗ នាងតែងតែមានសមត្ថភាពខ្ពស់ជាងវគ្គសិក្សាដែលនាងចូលរួម។

នៅឆ្នាំ២០២៣ យុវតី Cairo បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា, ខណៈពេលដែលចូលរៀននៅ UC Berkeley យុវតី Cairo បានសិក្សាអំពីទ្រឹស្តីនៃការរឹតបន្តឹង Fourier ក្រោមការដឹកនាំរបស់សាស្ត្រាចារ្យ Ruixiang Zhang ដែលជាគណិតវិទូទទួលបានការបណ្ដុះបណ្ដាលពី សាកលវិទ្យាល័យ​ ព្រីស្ដុន និងជាអតីតម្ចាស់មេដាយមាសអូឡាំពិចអន្តរជាតិ។

នាងបានជួបប្រទះការស្មានរបស់ Mizohata-Takeuchi ជាលើកដំបូង នៅពេលដែល Zhang បានដាក់កិច្ចការផ្ទះឱ្យនាងដោះស្រាយ។ បន្ទាប់ពីចំណាយពេលសិក្សា ស្រាវជ្រាវ និងដោះស្រាយបញ្ហានេះ នាងបានរកឃើញមុខងារពិសេសមួយ​ ដែលបង្ហាញថា ជំនួសឱ្យការលុបចោលគ្នាទៅវិញទៅមក រលកនៅលើផ្ទៃកោងបានបង្កើតគម្រូថាមពលច្របូកច្របល់ ដែលបំពាន លើការស្មានដោយផ្ទាល់។

នាងបាននិយាយថា «ខ្ញុំបានចំណាយពេលមួយរយៈ ដើម្បីបញ្ចុះបញ្ចូល Ruixiang Zhang ថា សំណើរបស់ខ្ញុំពិតជាត្រឹមត្រូវ។»

ជាមួយនឹងការណែនាំរបស់សាស្ត្រាចារ្យ Zhang យុវតី Cairo បានបោះពុម្ពលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននៅលើ arXiv ហើយត្រូវបានគេអញ្ជើញឱ្យបង្ហាញស្នាដៃនេះជាលក្ខណៈអន្តរជាតិនៅក្នុងសន្និសីទអន្តរជាតិស្ដីពី ការវិភាគអាម៉ូនិក និងសមីការឌីផេរ៉ង់ស្យែលនៅប្រទេសអេស្ប៉ាញ។

បន្ទាប់ពីសម្រេចបានស្នាដៃដ៏អស្ចារ្យនេះ Cairo ត្រូវបានសាកលវិទ្យាល័យ Maryland និងសាកលវិទ្យាល័យ Johns Hopkins ប្រកាសទទួលឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតនៅទីនោះ ហើយនាងនឹងបន្តការសិក្សានៅសាកលវិទ្យាល័យ Maryland នារដូវស្លឹកឈើជ្រុះឆ្នាំនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...