WE Forum ៖ ការៀបចំទីក្រុងបានល្អ ជាចំណែកកាត់បន្ថយបញ្ហាជំងឺមិនឆ្លង

ការឌីហ្សាញ ដែលគិតគូរអំពីផលវិជ្ជមានទៅលើ​សុខុមាលភាព​អ្នកប្រើប្រាស់ បរិស្ថាន និងសង្គម អាចជួយដោះស្រាយ​បញ្ហាសុខភាព​សាធារណៈបានយ៉ាងច្រើន។ ដើម្បី​យល់អំពីសារៈសំខាន់នៃបញ្ហានេះ វាចាំបាច់ក្នុងការទទួលស្គាល់ពីធម្មជាតិនៃបញ្ហាសុខភាពរ៉ាំរ៉ៃជាមុនសិន។ ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺ​សរសៃ​ឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែក គឺជាមូលហេតុ​ចម្បង​នៃការស្លាប់នៅទូទាំងពិភពលោក។

នៅឆ្នាំ២០២១ មនុស្សចំនួន ៤៣លាននាក់នៅទូទាំងពិភពលោក បានបាត់បង់​ជីវិតដោយសារតែ​ជំងឺមិនឆ្លង ស្មើនឹង ៧៥ភាគរយ នៃការ​ស្លាប់ដែលមិនទាក់ទងនឹងជំងឺរាតត្បាត ខណៈដែលមនុស្ស ១៨លាននាក់ បានស្លាប់មុនអាយុ ៧០ឆ្នាំ។ ភស្ដុតាងបង្ហាញថា ៨២ភាគរយ នៃការស្លាប់​មុនអាយុ​បានកើតឡើងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។ លើសពីការបាត់បង់អាយុជីវិត ជំងឺទាំងនេះ ជាប្រភពធ្វើឱ្យមនុស្សរស់នៅក្នុងវិបត្តិសុខភាព និងមានគុណភាពជីវិតកម្រិតទាប។

ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត បន្ទុកផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺមិនឆ្លងអាចឈានដល់ ៤៧ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០៣០ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបន្តភាពក្រីក្រ ដែល​បណ្ដាលមកពីការចំណាយលើថ្លៃព្យាបាលខ្ពស់ និងការបាត់បង់ផលិតភាព។

ការដោះស្រាយបញ្ហាប្រឈមនៃការកើនឡើងនៃជំងឺមិនឆ្លងជាផ្នែកមួយនៃការគិតឡើងវិញពីរបៀបដែលយើង​រៀបចំបរិស្ថានរបស់យើង និងអនុវត្តការអន្តរាគមន៍ ដើម្បីជំរុញលទ្ធផល ដែលល្អប្រសើរសម្រាប់សង្គម។ ដោយសារជំងឺមិនឆ្លង ត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាហានិភ័យ នៃអាកប្បកិរិយា និងបរិស្ថាន ដូចជា អសកម្មរាងកាយ របបអាហារមិនល្អ និងការបំពុលអាកាស។ ហេតុនេះ វិធានការរចនា និងរៀបចំទីក្រុង ត្រូវរចនាឡើងដើម្បីលើកកម្ពស់ការរស់នៅ ដែល​ជំរុញឱ្យមាន​សុខភាពល្អ។

ការរចនាទីក្រុង សម្រាប់ការធ្វើចលនា

ការបង្កើត និងជួសជុលឡើងវិញនូវកន្លែងដែលជំរុញការធ្វើចលនា និងសកម្មភាពរាងកាយក្នុងទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ តំបន់ទីក្រុង ដែលមានហេដ្ឋារចនាសម័ន្ធជិះកង់ និងដើរយ៉ាងទូលាយ នឹងជំរុញឱ្យមនុស្ស មានទម្លាប់រស់នៅប្រចាំថ្ងៃ កាន់តែល្អប្រសើរ។

ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជិះកង់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថ​យកម្រិតនៃភាពធាត់ និង​ជំងឺ​លើសឈាម ហើយ​ភូមិដ្ឋានដែលមាន​ផ្លូវអំណោយផល​សម្រាប់ការដើរ ដូចជាមានឧទ្យាន និង​ការដឹកជញ្ជូនសាធារណៈ ដែលជំរុញឱ្យប្រជាជន មានសកម្មភាពរាងកាយកាន់តែសកម្ម។

នៅទីក្រុង Copenhagen ប្រទេស​ដាយណឺម៉ាក ៤៩ភាគរយ នៃការធ្វើដំណើរទៅធ្វើការ ឬទៅ​សាលារៀន​ទាំងអស់ ត្រូវបានធ្វើឡើងដោយកង់ ដោយអ្នកស្រុកទាំងអស់ ជិះកង់ក្នុងរយៈចម្ងាយប្រមាណ ១,៤៤លាន​គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។ ការរចនាទីក្រុង ដែលផ្ដល់ភាពងាយស្រួល​សម្រាប់ការ​ជិះកង់ រួមបញ្ចូល​នូវលក្ខណៈមួយចំនួនដូចជា ផ្លូវស្ងប់ស្ងាត់ មានគន្លងសម្រាប់កង់ ផ្លូវពណ៌បៃតង និងផ្ដាច់គន្លង​សម្រាប់ការជិះកង់ ចេញពីតំបន់ដែលមានភាពមរមាញឹក។

នៅក្នុងប្រទេសអ៊ីតាលី តំបន់ Romagna គឺជាលំនៅដ្ឋានរបស់មនុស្សប្រហែលល ១,១លាននាក់ ហើយបាន​និងកំពុងដឹកនាំគម្រោង Wellness Valley ។ គំនិតផ្ដួចផ្ដើម ដែលមានភាគីពាក់ព័ន្ធជាច្រើន​ចូលរួម​បាន​ដោះ​ស្រាយ​ហានិភ័យសុខភាពរ៉ាំរ៉ៃ តាមរយៈគម្រូការបង្កើតថ្មីក្នុងសង្គម រួមទាំងការរចនាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឱ្យមនុស្សបង្កើនចលនា។ ជាក់ស្ដែង តំបន់ Rimini បានផ្លាស់ប្ដូរឆ្នេរសមុទ្ររបស់ខ្លួន សម្រាប់​ការដើរ និងជិះកង់ ដោយតំបន់នោះ មិនអនុញ្ញាតឱ្យមានឡានធ្វើដំណើរនោះទេ។ ជាលទ្ធផល ប្រជាជន​នៅតំបន់នេះ មានសកម្មភាពរាងកាយ សកម្មជាង​ប្រជាជននៅតំបន់ផ្សេង១០ភាគរយ។ លើសពីនេះ ទៅទៀត ២៣ភាគរយ នៃប្រជាជន ដែលរស់នៅទីនេះ បានដើរ និងជិះកង់ជារៀងរាល់ថ្ងៃ។

ការសិក្សាមួយ ដែលធ្វើឡើងលើទីក្រុងចំនួន ១៤ ក្នុងប្រទេសចំនួន ១០ បានរកឃើញថា មនុស្ស​ដែលរស់នៅ​ក្នុង​សង្កាត់ ដែល​ងាយស្រួលធ្វើសកម្មភាព​រាងកាយ បានធ្វើ​សកម្មភាព​រាងកាយច្រើនជាង ៦៨-៦៩ នាទីក្នុងមួយ​សប្ដាហ៍។ ការសិក្សា​មួយទៀត បាន​រកឃើញ​ថា មនុស្សដែលរស់នៅ​ក្នុងតំបន់​ដែល​មានកន្លែងដើរងាយស្រួល ប្រជាជនមានអត្រាធាត់ទាប ជាងតំបន់ដែលមនុស្សមិនសូវដើរ។

ឥទ្ធិពលនៃការរចនាទីក្រុងបៃតង

ការរចនាទីក្រុង ដោយគិតពីលំហធម្មជាតិ ក៏ចាំបាច់ផងដែរ ព្រោះលំហ​បៃតងក្នុងទីក្រុង​អាចផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ដល់​សុខភាព ដូចជា ការលើក​កម្ពស់​សកម្មភាព​រាងកាយ ការកាត់បន្ថយភាពតានតឹង និងជំរុញទំនាក់ទំនង​ក្នុង​សង្គម​ឱ្យរឹតតែប្រសើរឡើង។ លើសពីនេះ ទីក្រុងពណ៌បៃតង អាចរួមចំណែក​ដល់ការ​ពង្រឹង​គុណភាពខ្យល់ តាមរយៈការ​ច្រោះជាតិពុល និង​ផលិត​អុកស៊ីហ្សែនបន្ថែម ដែលជា​ចំណែក​សំខាន់ ក្នុងការកាត់បន្ថយជំងឺមិនឆ្លង ទាក់ទងនឹងផ្លូវដង្ហើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់