អក្ខរកម្ម AI ជំនាញទន់ និងការស្គាល់ពីខ្លួនឯង ជាជំនាញសំខាន់ សម្រាប់បច្ចុប្បន្ន និងអនាគត

នៅក្នុងពិភពលោកមួយដែលពោរពេញដោយភាពរីកចម្រើននៃបច្ចេកវិទ្យា វត្តមាន​បញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្ដូរនៃបរិបទសង្គមយ៉ាងឆាប់រហ័ស ទាមទារឱ្យសិស្សបច្ចុប្បន្ន ត្រូវរៀនពីរបៀបសម្របខ្លួន ចេះសួរសំណួរ និងការបង្កើតថ្មី។

បើតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានលើកឡើងថា ចំណុចខ្សោយនៃប្រព័ន្ធអប់រំបច្ចុប្បន្ន គឺសាលាស្ទើរតែទូទាំងពិភពលោក កំពុងបង្រៀនសិស្សតាមរបៀបដែលហួសសម័យ ដើម្បីបណ្ដុះបណ្ដាលពួកគេចូលទៅក្នុងសង្គម ដែលប្រែប្រួលជាប្រចាំ និងគ្មានភាពប្រាកដប្រជាផងដែរ។ ខណៈពេលដែលសិស្សកំពុងស្វែងអំពីរបៀបប្រើប្រាស់ឧបករណ៍ AI និងវេទិកាឌីជីថលដោយខ្លួនឯង អ្នកអប់រំត្រូវបានគេរំពឹងថា នឹងបណ្ដុះបណ្ដាល ហើយ​រៀបចំសិស្ស សម្រាប់អនាគត ទាំងដែលពួកគាត់ជាគ្រូបង្រៀន មិនទទួលបានការបណ្ដុះបណ្ដាល សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅកាន់អនាគត។ នេះគឺជាពេលដែលត្រូវគិតឡើងវិញអំពីការអភិវឌ្ឍន៍គ្រូបង្រៀន ដោយវាមិនមែនជាការងារបន្ថែមទេ ប៉ុន្តែជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ។

ប្រសិនបើយើងរំពឹងថា គ្រូបង្រៀននឹងរៀបចំសិស្សសម្រាប់ទីផ្សារការងារនាពេលអនាគត យើងត្រូវផ្ដល់ទីកន្លែង ពេលវេលា និងឧបករណ៍សម្រាប់លោកគ្រូអ្នកគ្រូបន្តការសិក្សាផងដែរ។ នោះមានន័យថា ការផ្លាស់ប្ដូរ គឺលើសពីការរៀបចំសិក្ខាសាលាម្ដងម្ដាល ឬការបន្ថែមទំនួលខុសត្រូវ។ គេត្រូវការរចនាសម្ព័ន្ធ និងពេលវេលា ដើម្បីបង្កើតកាលវិភាគ សម្រាប់គ្រូបង្រៀនទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញ និងរក្សាការតាមដានជាប់លាប់ជាមួយនឹងការផ្លាស់ប្ដូររបស់ពិភពលោក។ ប្រសិនបើចង់បណ្ដុះបណ្ដាលអ្នកសិក្សាដែលរហ័សរហួន យើងត្រូវការគ្រូបង្រៀន ដែលមានភាពរហ័សរហួន និងប្រព័ន្ធដែលបន្តបណ្ដុះបណ្ដាលគ្រូបង្រៀនដូចគ្នានឹងការបណ្ដុះបណ្ដាលសិស្សដែរ។

ការហាមឃាត់មិនឱ្យប្រើប្រាស់ AI ក្នុងថ្នាក់រៀន គឺប្រៀបដូចជាការព្យាយាមបញ្ឈប់រលកយក្សស៊ូណាមិដូច្នេះដែរ។ យើងមិនអាចបញ្ឈប់ ឬរារាំងមិនឱ្យរលកនៃបច្ចេកវិទ្យានេះ ចូលមកក្នុងការប្រើប្រាស់របស់សិស្ស និងថ្នាក់រៀនបាននោះទេ ប៉ុន្តែយើងអាចបង្រៀនសិស្សឱ្យចេះហែលទឹកបាន។

នោះមានន័យថា គ្រូបង្រៀន ត្រូវបណ្ដុះបណ្ដាលជំនាញត្រិះរិះពិចារណា ភាពច្នៃប្រឌិត និងហេតុផលសីលធម៌ ដល់សិស្ស ព្រោះពួកគេ នឹងមិនអាចសម្គាល់ព័ត៌មានមិនពិត ឬវាយតម្លៃអំពីភាពលំអៀងនៃចម្លើយរបស់​ AI នោះទេ ប្រសិនបើគ្រូបង្រៀន មិនបានបណ្ដុះបណ្ដាលពួកគេ។

ក្រៅពីជំនាញមូលដ្ឋាននៃការប្រើប្រាស់ AI ការអភិវឌ្ឍជំនាញទន់ និងសមត្ថភាពស្គាល់ពីខ្លួនឯង ដូចជា ជំនាញដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទង អ្នកសំយោគគំនិត ឬអ្នកបង្កើតថ្មី ដល់សិស្ស នឹងជួយឱ្យពួកគេពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបានឆាប់រហ័ស និងជួយឱ្យស្គាល់ពីខ្លួនឯងកាន់តែច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា