ការងារ​ ​៣០​ ​ប្រភេទ​នៅ​អាមេរិក​ ​មិន​ទាមទារ​បរិញ្ញាបត្រ ​តែ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​រហូត​ជិត​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​ការ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​៤​ ​ឆ្នាំ​ មិន​មែន​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ឡើយ​ ​ខណៈ​ទិន្នន័យ​ថ្មី​បង្ហាញ​ថា​ ​មាន​ការងារ​រហូតដល់​ ​៣០​ ​ប្រភេទ​ ​ដែល​អាច​រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ដោយ​ត្រូវការ​ត្រឹម​ ​Associate​ ​Degree​ ​ឬ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​(​TVET​) ​ប៉ុណ្ណោះ​។​

​សារព័ត៌មាន​ ​VN​ ​Express​ ​ដោយ​យោង​តាម​របាយការណ៍​ ​Career​ ​Outlook​ ​ដែល​ចេញផ្សាយ​នៅ​ខែកុម្ភៈ​ ​និង​ផ្អែក​លើ​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ការងារ​សហរដ្ឋ​អាមេរិក​ ​(​BLS​) ​បាន​បង្ហាញ​ថា​ ​ការងារ​ជាច្រើន​ក្នុង​វិស័យ​សុខាភិបាល​ វិទ្យាសាស្ត្រ​ ​និង​វិស្វកម្ម​ ​កំពុង​មាន​តម្រូវការ​ខ្ពស់​ និង​ផ្តល់​ប្រាក់​ឈ្នួល​ល្អ ​ខណៈ​មិន​តម្រូវឱ្យ​បេក្ខជន​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឡើយ​។​

​ក្នុង​ចំណោម​មុខរបរ​ទាំង​នេះ​ ​អ្នកជំនាញ​អនាម័យ​មាត់​ធ្មេញ​ ​(​Dental​ ​Hygienist​) ​ឈរ​នៅ​លំដាប់​កំពូល​ ​ដោយ​ទទួលបាន​ប្រាក់ខែ​មធ្យម​ប្រចាំ​ឆ្នាំ​រហូតដល់​ ​៩៤,២៦០​ ​ដុល្លារ​។ ​បន្ទាប់មក​គឺ​ ​អ្នក​ថត​សំឡេង​វេជ្ជសាស្ត្រ​វិនិច្ឆ័យ​រោគ ​(​Diagnostic​ ​Medical​ ​Sonographer​) ​ដែល​រក​ចំណូល​បានជា​មធ្យម​ ​៨៩,៣៤០​ ​ដុល្លារ​ និង​ ​អ្នកបច្ចេកទេស​ ​MRI​ ​ដែល​ទទួលបាន​ប្រហែល​ ​៨៨,១៨០​ ​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ​ការងារ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវការ​ត្រឹម​សញ្ញាបត្រ​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អាច​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់​ជាង​ការងារ​មួយចំនួន​ដែល​តម្រូវ​ឱ្យ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​។ ​ប្រាក់​ចំណូល​មធ្យម​របស់​ការងារ​ទាំង​នេះ​ ​ក៏​លើស​ពី​ប្រាក់​ឈ្នួល​មធ្យម​របស់​កម្មករ​អាមេរិក​ទូទៅ​ ​ដែល​មាន​ប្រមាណ​ ​៤៩,៥០០​ ​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។​

​វិស័យ​សុខាភិបាល​ត្រូវបាន​ចាត់ទុក​ថា​ជា​វិស័យ​ដែល​មាន​សក្ដានុពល​ខ្លាំង​ជាង​គេ​ ​ទាំង​ផ្នែក​ប្រាក់ខែ​ ​និង​ឱកាស​ការងារ​។ ​ជាពិសេស​ ​អ្នកបច្ចេកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ត​ ​(​Psychiatric​ ​Technicians​) ​និង​ ​អ្នកបច្ចេកទេស​វេជ្ជសាស្ត្រ​ភ្នែក​ (​Ophthalmic​ ​Medical​ ​Technicians​) ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ​២០​% ​នៅ​ឆ្នាំ​២០៣៤​ ​ដែល​ជា​អត្រា​កំណើន​ខ្ពស់​ជាង​មធ្យម​ភាគ​ការងារ​ទូទៅ​យ៉ាង​ច្រើន​។​

​ក្រៅពី​វិស័យ​សុខាភិបាល​ ​ការងារ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​និង​វិស្វកម្ម​ក៏​បន្ត​ផ្តល់​ប្រាក់ខែ​ល្អ​ផងដែរ​ ​ទោះបី​អត្រា​កំណើន​មាន​ល្បឿន​យឺត​ជាង​បន្តិច​ក៏ដោយ​។​ ក្នុង​នោះ​ ​អ្នកបច្ចេកទេស​សុខភាព​ ​និង​សុវត្ថិភាព​ការងារ​ ​(​Occupational​ ​Health​ ​and​ ​Safety​ ​Technicians​) ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ប្រមាណ​ ​៩​% ​នៅ​ទសវត្សរ៍​ខាងមុខ​។​

​ទោះជា​យ៉ាងណា​ ​BLS​ ​បាន​បញ្ជាក់​ថា​ ​ការងារ​ភាគ​ច្រើន​នៅក្នុង​ក្រុម​នេះ​ ​នៅតែ​តម្រូវ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​ជាក់ស្ដែង​នៅ​កន្លែង​ធ្វើការ ​ចន្លោះ​ពី​ ​១​ ​ខែ ​ទៅ​ ​១២​ ​ខែ ​ដើម្បីឱ្យ​បុគ្គលិក​អាច​ស្គាល់​ឧបករណ៍​ បច្ចេកទេស​ការងារ​ និង​នីតិវិធី​វិជ្ជាជីវៈ​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​អ្នកជំនាញ​មើលឃើញ​ថា​ ​និន្នាការ​នេះ​កំពុង​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ទីផ្សារ​ការងារ​នៅ​អាមេរិក​ ​ដែល​កាន់តែ​ផ្ដោត​លើ​ជំនាញ​ ​និង​សមត្ថភាព​ជាក់ស្តែង​ ​ជាជាង​ការ​ពឹងផ្អែក​លើ​សញ្ញាបត្រ​សាកលវិទ្យាល័យ​តែ​មួយ​មុខ​ ​ដោយ​បើក​ឱកាស​ឱ្យ​យុវជន​ និង​អ្នក​ស្វែងរក​ការងារ​កាន់តែ​ច្រើន​អាច​ចូល​ទៅកាន់​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​បាន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...