គន្លឹះអប់រំកូនៗរបស់ជនជាតិជប៉ុន ដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់

ជប៉ុនបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ លើសាកលពិភពលោកស្តីអំពីការអប់រំកូនបានល្អ កុមារមានសុខភាពល្អនិងមានសុជីវធម៌ល្អ។ ជនជាតិជប៉ុនបានអប់រំកូនពីបំណិនជីវិត ការសិក្សា សុជីវធម៌ និងផ្ដល់ឯករាជដល់កូនតាំងពីកុមារភាព។ ខាងក្រោមនេះជាចំណុចដែលឪពុកម្ដាយបង្រៀនឬអប់រំកូនរបស់ប្រជាជនជប៉ុន។

១. ភាពស្និតស្នាលរវាងម្ដាយឪពុកនិងកូនៗ៖ ពួកគេតែងតែយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អៗដល់កូន។ ឪពុកម្តាយមិនប្រើអំពើហិង្សានៅពេលកូនធ្វើខុស ឬមានកំហុសដោយចេតនាណាមួយ។ ពួកគេតែងពន្យល់ពីហេតុផលនិងប្រាប់ពីលទ្ធផលដែលកូនបានធ្វើ។ មុនកូនមានអាយុប្រាំឆ្នាំ ឪពុកម្តាយតែងផ្ដល់ឱកាសឱ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ។ ទន្ទឹមគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ភាពកក់ក្ដៅដល់កូន ឪពុកម្តាយតែងគេងឱបកូនៗជារៀងរាល់យប់ដោយក្ដីស្រឡាញ់។

២. កុមារត្រូវបានបញ្ជូនទៅសាលារៀននៅអាយុប្រាំមួយឆ្នាំ៖ ឪពុកម្តាយត្រូវបញ្ជូនកូនទៅសាលារៀនចាប់ពីអាយុប្រាំមួយឆ្នាំនៅសាលារដ្ឋ។ ប្រព័ន្ធអប់រំជប៉ុនបង្រៀនឱ្យកុមារធ្វើការដោយភាពស្មើគ្នា ពួកគេបង្រៀនពីរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ អាកប្បកិរិយា និងវិន័យ ដើម្បីឱ្យកុមារចេះលត់ដំខ្លួនតាំងពីតូច។ នៅក្នុងសាលារៀនកុមារធ្វើការងារសម្អាត ឬអនាម័យដោយខ្លួនឯងរៀងៗខ្លួន ទាំងនៅក្នុងបន្ទប់រៀននិងក្នុងបន្ទប់ទឹក ដើម្បីជាការឆ្លុះបញ្ជាំងពីទំនួលខុសត្រូវរបស់កុមារ។

៣. ឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំងលើអារម្មណ៍កូនៗ៖ ដើម្បីរស់នៅប្រកបដោយសមូហភាពវាជារឿងសំខាន់សម្រាប់កុមារដែរឪពុកម្ដាយត្រូវបង្រៀនឱ្យចេះគោរពនិងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត។ ឪពុកម្ដាយជនជាតិជប៉ុនលើកទឹកចិត្តនិងមិនជំរុះឱ្យកូនៗអៀនខ្មាស់ឡើយ។

៤. ឪពុកម្ដាយធ្វើជាគម្រូល្អដល់កូន៖ ឪពុកម្ដាយតែងតែគោរពនិងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះការបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។​

៥. វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ៖ ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។

៦. បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង៖ កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯងនិងមានភាពច្នៃប្រ​ឌិ​ត​ខ្ពស់និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផង។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ចំណេះជីវិត, ព្រឹត្តិការណ៍

អាថ៌កំបាំងអាយុវែង និងរឹងមាំ របស់មនុស្សវ័យចំណាស់នៅប្រទេសជប៉ុន

ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថាជាសង្គមដែលមានអត្រាមនុស្សចាស់ខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក ដោយពលរដ្ឋដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញឲ្យឈប់សម្រាកចំនួន២ថ្ងៃ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស

អ្នកជំនាញផ្នែកបរិស្ថានគាំទ្រកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការកាត់បន្ថយ និងការគ្រប់គ្រងសំណល់ប្លាស្ទិក
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ប្រតិភូយុវជនកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក

ប្រតិភូយុវជនកម្ពុជាឆ្នើមចំនួន ៨រូបត្រូវបានជ្រើសរើសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ

ដើម្បីធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ និងស្តង់ដា ក្នុងកម្រិតឧត្តមសិក្សា កម្ពុជាកំពុងពន្លឿនការរៀបចំយន្តការ នីតិវិធី
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ

ការផ្តាច់បារីមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងដែលមិនអាចធ្វើបានដែរ។ អ្នកជំនាញសុខភាពបញ្ជាក់ថា ការចាប់ផ្តើមឈប់ជក់បារីមិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គរុនិស្សិតខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស្នាដៃវីដេអូដែលផលិត​ឡើង​ដោយ​គរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បាន​ជាប់ជ័យលាភីលេខ១
ជំនាញ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ ភាសារុស្ស៊ីពិបាករៀន តែបើចេះច្បាស់ នឹងងាយទទួលបានឱកាសអាហារូបករណ៍ និងការងារជំនាញខ្ពស់

អ្នកជំនាញអប់រំលើកឡើងថា ទោះបីភាសារុស្ស៊ីមិនទាន់មានប្រជាប្រិយភាពទូលំទូលាយនៅកម្ពុជាក៏ដោយ ក៏ការចេះភាសានេះអាចជួយយុវជនពង្រីកឱកាស

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon