បច្ចេកវិទ្យា ៖ ប្រទេសជប៉ុនបានប្រកាសសាងសង់ទីក្រុងឆ្លាតវៃមួយ ដើម្បីបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យា បម្រើដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរនៅថ្ងៃអនាគត។ ក្នុងតំណាក់កាលដំបូងនេះ ជប៉ុនបានបញ្ជាក់ថា ខ្លួននឹងបង្កើតទីក្រុងឆ្លាតវៃទៅជាទីតាំងគំរូមួយ ស្រដៀងទៅនឹងមន្ទីរពិសោធដោយបំពាក់បច្ចេកវិទ្យាទំនើបស្ទើរតែគ្រប់ប្រភេទ។
អ្នកជំនាញបច្ចេកវិទ្យាជប៉ុន បានបញ្ជាក់ថា ទីក្រុងឆ្លាតវៃនឹងប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ ប្រើកម្លាំងមនុស្សយន្តជួយការងារមនុស្ស ព្រមទាំងប្រើប្រាស់អគិ្គសនីទាញពីថាមពលអ៊ីដ្រូសែន និងថាមពលសូឡា។
ទន្ទឹមគ្នានេះ ទីក្រុងឆ្លាតវៃត្រូវសាងសង់ផ្លូវធ្វើដំណើរជាបីបន្ទាត់ផ្សេងគ្នា ផ្លូវមួយសម្រាប់ក្រុមអ្នកថ្មើរជើង ផ្លូវសម្រាប់អ្នកជិះកង់ ម៉ូតូ និងប្រភេទ Scooter និងផ្លូវមួយខ្សែទៀតសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ។ ក្រៅពីនោះនៅក្នុងទីក្រុងទាំងមូល នឹងប្រើក្រុមមនុស្សយន្ត (រ៉ូបូត) គ្រប់ខ្នាតដាក់ពង្រាយសម្រាប់ការងារដឹកជញ្ជូន។
នៅក្នុងទីក្រុងនេះ លំនៅដ្ឋានទាំងអស់ត្រូវសាងសង់ពីឈើដោយគិតពីប៉ះពាល់បរិស្ថាន មិនត្រឹមតែប៉ុណ្ណោះនៅតាមផ្ទះនីមួយៗ ត្រូវបំពាក់ឧបករណ៍ចាប់សញ្ញា (Sensor) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត (AI) ដើម្បីអាចតាមដានសុខភាពប្រជាពលរដ្ឋជាប្រចាំថ្ងៃ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិជាច្រើនផ្សេងទៀត។
គេដឹងថាក្រុមហ៊ុន Toyota ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់នៅតំបន់រោងចក្រចំណាស់មួយកន្លែងក្បែរទីក្រុងតូក្យូ។ ប្រជាពលរដ្ឋប្រមាណជា ៣៦០នាក់នឹងក្លាយជាក្រុមមនុស្សចូលទៅរស់នៅដំបូងគេ ហើយរយៈពេលប្រាំឆ្នាំក្រោយមកទីក្រុងនេះនឹងប្រជាពលរដ្ឋរស់នៅរហូតទៅដល់ពីរពាន់នាក់៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមបន្ទាប់ពីការប្រកួតបញ្ចេញគំនិតយ៉ាងស្វិតស្វាញ ទីបំផុតក្រុមបេក្ខជនជាប់ជ័យលាភីលេខ១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ បានទៅលើ
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍វៀតណាមគ្រោងដាក់ចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការការពារកុមារនៅលើបណ្តាញសង្គម ដោយតម្រូវឱ្យកុមារអាយុក្រោម ១៦ ឆ្នាំ ចុះឈ្មោះគណនីបណ្តាញសង្គមតាមរយៈឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមថ្វីបើមានកម្ពស់ត្រឹម ៩០ សង់ទីម៉ែត្រ និងកើតមកជាមួយសភាពរាងកាយខុសពីមនុស្សទូទៅក៏ដោយ កញ្ញា ង៉ែត សេដ្ឋា មិនដែលអនុញ្ញាតឱ្យពិការភាព ឬភាពក្រីក្រកំណត់អនាគតរបស់ខ្លួនឡើយ។ ដោយមានការតស៊ូ និងការតាំងចិត្ត យុវតីវ័យ ២៦
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍លោក ជុន សំណាង ចែករំលែក ៩ ចំណុច ប្រឡងជាប់អាហារូបករណ៍ផ្នែកឯកទេស វិស្វកម្មអាវកាស និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់
ព័ត៌មានជាតិ, ព្រឹត្តិការណ៍រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដោយតម្រូវឱ្យមានការរៀនសូត្រពេញមួយជីវិត និងសមត្ថភាពច្នៃប្រឌិត ដើម្បីអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បណ្ឌិត ឱម យ៉ិនទៀង បានណែនាំដល់មន្ត្រីសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍បញ្ញាសិប្បនិម្មិត (AI) បានឈានដល់សមិទ្ធផលថ្មីមួយក្នុងវិស័យគណិតវិទ្យា ដោយជាលើកដំបូង ម៉ូដែល AI ពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei និង Xiaohongshu (RedNote) ទទួលបានពិន្ទុពេញ…
ព្រឹត្តិការណ៍, អប់រំកុមារតូចបច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) បានជ្រៀតចូលយ៉ាងជ្រៅក្នុងជីវិតប្រចាំថ្ងៃរបស់កុមាររួចទៅហើយ។ មិនថាតែការជួយធ្វើកិច្ចការផ្ទះ ឬការដោះស្រាយចម្ងល់ផ្សេងៗនោះទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។