គន្លឹះអប់រំកូនៗរបស់ជនជាតិជប៉ុន ដែលឪពុកម្ដាយគ្រប់រូបគួរស្វែងយល់

ជប៉ុនបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ លើសាកលពិភពលោកស្តីអំពីការអប់រំកូនបានល្អ កុមារមានសុខភាពល្អនិងមានសុជីវធម៌ល្អ។ ជនជាតិជប៉ុនបានអប់រំកូនពីបំណិនជីវិត ការសិក្សា សុជីវធម៌ និងផ្ដល់ឯករាជដល់កូនតាំងពីកុមារភាព។ ខាងក្រោមនេះជាចំណុចដែលឪពុកម្ដាយបង្រៀនឬអប់រំកូនរបស់ប្រជាជនជប៉ុន។

១. ភាពស្និតស្នាលរវាងម្ដាយឪពុកនិងកូនៗ៖ ពួកគេតែងតែយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អៗដល់កូន។ ឪពុកម្តាយមិនប្រើអំពើហិង្សានៅពេលកូនធ្វើខុស ឬមានកំហុសដោយចេតនាណាមួយ។ ពួកគេតែងពន្យល់ពីហេតុផលនិងប្រាប់ពីលទ្ធផលដែលកូនបានធ្វើ។ មុនកូនមានអាយុប្រាំឆ្នាំ ឪពុកម្តាយតែងផ្ដល់ឱកាសឱ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ។ ទន្ទឹមគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ភាពកក់ក្ដៅដល់កូន ឪពុកម្តាយតែងគេងឱបកូនៗជារៀងរាល់យប់ដោយក្ដីស្រឡាញ់។

. កុមារត្រូវបានបញ្ជូនទៅសាលារៀននៅអាយុប្រាំមួយឆ្នាំ៖ ឪពុកម្តាយត្រូវបញ្ជូនកូនទៅសាលារៀនចាប់ពីអាយុប្រាំមួយឆ្នាំនៅសាលារដ្ឋ។ ប្រព័ន្ធអប់រំជប៉ុនបង្រៀនឱ្យកុមារធ្វើការដោយភាពស្មើគ្នា ពួកគេបង្រៀនពីរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ អាកប្បកិរិយា និងវិន័យ ដើម្បីឱ្យកុមារចេះលត់ដំខ្លួនតាំងពីតូច។ នៅក្នុងសាលារៀនកុមារធ្វើការងារសម្អាត ឬអនាម័យដោយខ្លួនឯងរៀងៗខ្លួន ទាំងនៅក្នុងបន្ទប់រៀននិងក្នុងបន្ទប់ទឹក ដើម្បីជាការឆ្លុះបញ្ជាំងពីទំនួលខុសត្រូវរបស់កុមារ។

. ឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំងលើអារម្មណ៍កូនៗ៖ ដើម្បីរស់នៅប្រកបដោយសមូហភាពវាជារឿងសំខាន់សម្រាប់កុមារដែរឪពុកម្ដាយត្រូវបង្រៀនឱ្យចេះគោរពនិងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត។ ឪពុកម្ដាយជនជាតិជប៉ុនលើកទឹកចិត្តនិងមិនជំរុះឱ្យកូនៗអៀនខ្មាស់ឡើយ។

. ឪពុកម្ដាយធ្វើជាគម្រូល្អដល់កូន៖ ឪពុកម្ដាយតែងតែគោរពនិងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះការបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។​

. វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ៖ ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។

៦. បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង៖ កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯងនិងមានភាពច្នៃប្រ​ឌិ​ត​ខ្ពស់និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផង។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រី​អប់រំ​ ​៖​ គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គុណភាពគ្រូ គឺជាបេះដូងនៃការធ្វើកំណែទម្រង់វិស័យអប់រំ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ជីវភាព​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​!​ ​យុវ​សិស្ស​ អេង ​សុជាតិ ត​ស៊ូ​រៀន​សូត្រ​រហូតដណ្តើម​បាន​និទ្ទេស​ A ​និង​កំពុង​បន្ត​ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​គណិតវិទ្យា

តាមរយៈលទ្ធផលបាក់ឌុបកាលពីពេលកន្លងទៅ បង្ហាញឱ្យឃើញថា សិស្សានុសិស្សនៅតាមបណ្ដាខេត្តពិតជាមានសមត្ថភាពលេចធ្លោមិនចាញ់សិស្សនៅទីក្រុងឡើយ
ចំណេះជីវិត, ព្រឹត្តិការណ៍

វិន័យ​ទាំង ៤ ​ដើម្បី​ផ្តោត​លើ​ភាព​ចាំបាច់​ ​និង​រំដោះ​ខ្លួន​ពី​ភាព​រវល់​គ្មាន​ន័យ​

​នៅក្នុង​យុគសម័យ​ឌីជីថល​ដែល​ព័ត៌មាន​ហូរ​ហៀរ ​និង​សម្ពាធ​សង្គម​រុញ​ច្រាន​ឱ្យ​មនុស្ស​ម្នាក់​ៗ​ខិតខំ​ ​«​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​» ​មនុស្ស​ជា​ច្រើន​កំពុង​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នៃ​ភាព​នឿយ​ហត់​រ៉ាំរ៉ៃ​ ​(​Burnout​)​
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ​ ​៖​ ១០​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​ថវិកា​អប់រំ​ ​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​សាលារៀន ​និង​ពង្រឹង​គុណភាព​អប់រំ​

ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​ស្តីពី​ ​”​ថវិកា​អប់រំ​ប្រចាំ​ឆ្នាំ​២០២៦​”​ ​និង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ​«​របាយការណ៍​នៃ​កម្មវិធី​អន្តរជាតិ​
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ចិន​ជំនួស​តារា​ល្បី​ៗ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅលើ​ផ្ទាំង​ប៉ាណូ​សាធារណៈ​ ​លើកទឹកចិត្ត​យុវជន​យក​គំរូ​តាម

​ប្រទេស​ចិន​កំពុង​ផ្លាស់ប្តូរ​ទេសភាព​ផ្ទាំង​ប៉ាណូ​សាធារណៈ​នៅ​តាម​តំបន់​ដែល​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន​ ​ដោយ​ជំនួស​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ​តារា​ភាពយន្ត ​និង​តារា​ចម្រៀង​ល្បី​ៗ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក​ ​គីម ​ដារ៉ា​ ​ជំរុញ​យុវជន​ពង្រឹង​ជំនាញ​ឱ្យ​ច្បាស់លាស់ ​និង​ចេះ​សន្សំ​សម្រាប់​អនាគត

ខិតខំរៀនឲ្យចេះ ឲ្យមានជំនាញ ហើយខិតខំធ្វើការដើម្បីពង្រឹងជំនាញឲ្យច្បាស់លាស់ កុំធ្វើការលេងៗ ខាតពេលណាស់។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា និងកូរ៉េខាងត្បូង ជំរុញគម្រោងសាលារៀនទឹកភ្លៀង ១០០០កន្លែង លើកកម្ពស់ស្តង់ដារទឹកស្អាតសម្រាប់សិស្ស

កម្ពុជា និងកូរ៉េខាងត្បូង គ្រោងពង្រីកប្រព័ន្ធគ្រប់គ្រង និងប្រមូលទឹកភ្លៀងនៅតាមសាលារៀនឱ្យបាន ១,០០០កន្លែងទូទាំងប្រទេសកម្ពុជា ដោយបច្ចុប្បន្នប្រព័ន្ធនេះបានអនុវត្តរួចនៅ ១០សាលា…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon