យុវជន សារិ ពុទ្ធិពណ្ណរាយ ម្ចាស់ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២៣

យុវជន សារិ ពុទ្ធិពណ្ណរាយ បច្ចុប្បន្ន​ជានិស្សិតឆ្នាំទី៣ ជំនាន់ទី១៦ មហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ យុវជនរូបនេះ បានក្លាយជាម្ចាស់ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year)​ នៅក្នុងកម្មវិធីប្រកួតពានរង្វាន់​ឌីជីថល​កម្ពុជាឆ្នាំ២០២៣ ។

សារិ ពុទ្ធិពណ្ណរាយ ដែលក៏​មានតួនាទីជាអ្នកសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Chalatex បានប្រាប់ឱ្យដឹងថា មូលហេតុដែលរូបខ្លួនចូលរួមក្នុងកម្មវិធីប្រកួតពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ គឺ ទី១.មើលឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការអភិវឌ្ឍនូវវិស័យឌីជីថលកាន់តែកើនឡើងច្រើនទៅៗ, ទី២. ចូលរួមដើម្បីទទួលបានបទពិសោធន៍យកបច្ចេកវិទ្យា និងទី៣. ចង់បង្កើតនូវទំនាក់ទំនងរវាងអ្នកអភិវឌ្ឍកម្មវិធី ឬក៏សហគ្រិនថ្មី (Start Up) ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។

និសិត្ស សារិ ពុទ្ធិពណ្ណរាយ បន្ថែមថា ជាលទ្ធផល “CAM-Science” ដែលជាគម្រោងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ គ្រប់គ្រងប្រព័ន្ធទឹកសម្រាប់ប្រជាកសិករ ទទួលបានជ័យលាភីលេខ១ ក្នុងពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២៣ ដែលវាជារឿងគួរឱ្យភ្ញាក់ផ្អើលព្រោះបច្ចេកវិទ្យារបស់ក្រុមខ្លួនកំពុងតែអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមគ្នានេះ បើទោះបីជាគម្រោងមួយនេះទទួលបានជ័យលាភីឆ្នើមក៏ដោយ ក៏នៅតែបន្ថែមជាមួយមុខងារសំខាន់ជាច្រើនផ្សេងទៀតដើម្បីបង្កឱ្យមានភាពងាយស្រួលដល់ការប្រើប្រាស់។

«នៅពេលជាប់ជ័យលាភីខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងរីករាយចំពោះអ្វីដែលយើងខំប្រឹងកន្លងមក គឺចាប់តាំងពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន គឺបានទទួលផ្លែផ្កា ហើយពួកយើងក៏នៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាដោយកំណត់គោលដៅនូវអ្វីដែលយើងចង់បានបន្តទៀត»។

និសិត្ស សារិ ពុទ្ធិពណ្ណរាយ អ្នកសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Chalatex

អ្នកសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍រូបនេះ បញ្ជាក់ថា CAM-Science បានបង្កើតឧបករណ៍មួយឈ្មោះថា CAM-Smart Irrigation ជាប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ដែលជួយកសិករអាចបញ្ជាទឹកបិទ ឬបើក អាចកំណត់កាលវិភាគស្រោចស្រព ឬពិនិត្យមើលសំណើមដីពីចម្ងាយតាមរយៈទូរស័ព្ទដៃបានគ្រប់ទីកន្លែង។ យុវជន ពុទ្ធិពណ្ណារាយ បន្ថែមថា ការបង្កើតគម្រោងនេះឡើង គឺដោយសារតែខ្លួនបានមើលឃើញអំពីផលលំបាករបស់កសិករទាក់ទងជាមួយបញ្ហាកង្វះស្បៀងអាហារ ដែលនាំឱ្យប្រជាជននៅតាមបណ្ដាប្រទេសមួយចំនួននឹងខ្វះខាតចំណីអាហារ នៅឆ្នាំ២០៥០ខាងមុខ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាក៏ផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម ។ ការបង្កើតគម្រោងមួយនេះដំបូងឡើយ គឺមានសមាជិកត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គម្រោងមានសមាជិករហូតទៅដល់ ១២នាក់ហើយ ។

លោក សារិ ពុទ្ធិពណ្ណរាយ ជានិស្សិតឆ្នាំទី៣ ជំនាន់ទី១៦ មហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

និស្សិតឆ្នាំទី៣ រូបនេះ បន្ថែមថា ចំពោះបញ្ហាប្រឈមធំបំផុតនៅក្នុងការបង្កើតគម្រោងនេះដំបូង គឺការខ្វះបទពិសោធន៍ក្នុងការបង្កើតបច្ចេកវិទ្យាដោយសារតែពេលនោះក្រុមរបស់ខ្លួននៅក្មេង ហើយក៏មិនសូវដឹងអំពីការធ្វើអាជីវកម្ម។ មួយទៀតទាក់ទងជាមួយនឹងសម្ភារៈប្រើប្រាស់ដែលមាននៅក្នុងស្រុក គឺមិនឆ្លើយតបទៅនឹងអ្វីដែលក្រុមខ្លួនចង់បាន ទៅលើការប្រើប្រាស់របស់ប្រជាកសិករ ដូច្នេះហើយទើបសម្រេចចិត្តបង្កើតគម្រោងនេះដោយខ្លួនឯង។ ចំណែក របៀបដោះស្រាយបញ្ហាវិញសមាជិកក្រុមរបស់ខ្លួនតែងតែជួបជុំពិភាក្សាគ្នា និងមានស្មារតីជាក្រុម។

សារិ ពុទ្ធិពណ្ណរាយ បន្តថា លក្ខណៈពិសេសដែលជំរុញឱ្យ “CAM-Science” ទទួលបានជ័យលាភីគឺដោយសារវិធីសាស្រ្តចំនួន៣ គឺ១. ប្រើប្រាស់ស៊ីមកាត៖ សម្រួលដល់ប្រជាជនដែលមិនមានអ៊ីនធឺណិត អាចប្រើប្រាស់បាន ២. ប្រើប្រាស់ wifi៖ កសិករដែលចង់ប្រើប្រាស់នៅផ្ទះ ចំការនានាដែលនៅជិតផ្ទះរបស់គាត់គាត់ ទី៣. ប្រើប្រាស់រលកបច្ចេកវិទ្យាអត់ខ្សែ ៖ មិនតម្រូវឱ្យកសិករប្រើប្រាស់អ៊ីនធឺណិត ឬ wifi ។ ពុទ្ធិពណ្ណរាយ បន្តថា “CAM-Science” បង្កើតឡើងសម្រាប់កសិករកម្ពុជា ដោយបានចុះសម្ភាសន៍ ស្រង់ទិន្ន័យ និងត្រួតពិនិត្យទីតាំងកសិករ ហើយក្នុងនាមជាកូនកសិករស្រាប់ លោកពិតអាចដឹងច្បាស់អំពីផលលំបាក ឬក៏បញ្ហាផ្សេងៗដែលកសិករជួបប្រទះពេលដាំបន្លែ។ ហេតុនេះ ទើបបច្ចេកវិទ្យានេះ អាចប្រើប្រាស់បានសម្រាប់ប្រជាជនកម្ពុជា ហើយបើទោះជាឧបករណ៍នាំចូលពីបរទេសក៏មិនអាចយល់ច្បាស់អំពីតម្រូវការរបស់ប្រជាជនខ្មែរចង់បាននោះឡើយ។

យើងចង់ឱ្យកសិករទទួលបាននូវភាពងាយស្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការដាដុះរបស់ខ្លួន ដើម្បីជួយផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់​ឱ្យពួកគាត់ចំណាយពេលជាមួយក្រុមគ្រួសារ កាត់បន្ថយការចំណាយកម្លាំងពលកម្មរបស់ពួកគាត់ទៅលើការស្រោចដំណាំ ។

និសិត្ស សារិ ពុទ្ធិពណ្ណរាយ អ្នកសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍

យុវជនឆ្នើមរូបនេះ បញ្ជាក់ថា តាមរយៈការចុះទៅសម្ភាសន៍កសិករដោយផ្ទាល់ ឃើញថា ប្រជាកសិករប្រើប្រាស់រយៈពេលជាង ៦ម៉ោងដើម្បីស្រោចដំណាំ ទើបអាចប្រមូលផលបន្លែឬដំណាំយកទៅលក់នៅទីផ្សារបាន ប៉ុន្តែនៅពេលគាត់ត្រឡប់មកប្រើប្រាស់ប្រព័ន្ធស្រោចដំណាំឆ្លាតវៃ ពួកគាត់អាចមានពេលវេលាច្រើននៅក្នុងការដឹកបន្លែដែលប្រមូលផលបានយកទៅលក់នៅតាមទីផ្សារ ហើយពួកគាត់អាចបង្កើតមុខរបរបន្ថែមបាន។ លើសពីនេះ វាជាការរួមចំណែកជួយអភិវឌ្ឍបច្ចេកវិទ្យាកម្ពុជាកាន់តែទំនើបទៅទំនើបទៅដោយយើងប្រើប្រាស់បច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

យ៉ាងណាក៏ដោយ យុវជន សារិ ពុទ្ធិពណ្ណរាយ ក៏សំណូមពរទៅដល់យុវជនទាំងអស់ដែលមានចិត្តស្រឡាញ់ផ្នែកបច្ចេកវិទ្យា និងចង់បង្កើតជាអាជីវកម្ម សូមខិតខំរៀនសូត្រ ហើយស្វែងរកក្រុមមួយដែលត្រឹមត្រូវ មានចិត្តគំនិតដូចគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់យើងទៅតាមដំណាក់កាលនីមួយៗមិនថាជាបញ្ហាតូចឬធំនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...