យុវជន Kaong Kang បង្កើតគម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាង ដើម្បីជារបាំងទប់ទឹកជំនន់ ការពារសហគមន៍ និងជីវៈចម្រុះសមុទ្រ

ដោយ​មើលឃើញពីផលប៉ះពាល់​ដល់ជីវចម្រុះសមុទ្រ និងសហគមន៍ ដោយសារ​តែការ​កាប់បំផ្លាញព្រៃកោងកាង យុជនមួយក្រុម បានបង្កើតគម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាង ដោយឱ្យឈ្មោះថា Kaong Kang Campaign ។ គម្រោងនេះ នឹង​ធ្វើ​ការ​ប្រមូលផ្ដុំនិស្សិតសាកលវិទ្យាល័យ​នានា ឱ្យ​ចូលរួមស្វែងយល់ពីអត្ថប្រយោជន៍នៃព្រៃកោងកាង និងចូលរួមដាំព្រៃកោងកាង ឱ្យ​បាន​៥០ម៉ឺនដើម ដើម្បីដោះស្រាយគ្រោះមន្តរាយដែលកើនមានឡើង។

ចំពោះគំនិតនៃការ​បង្កើត​គម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាងនេះ ក៏​បានឈ្នះជ័យលាភីលេខ៣ ក្នុងការ​ប្រកួតគំនិត​ពីកម្មវិធី Youth Ideathon ក្រោម​ប្រធានបទ “ភាពធន់នឹងគ្រោះមហន្តរាយ​ក្នុងសហគមន៍”។

យុជនក្រុម Kaong Kang

លោក វ៉ាន់នី គុយហេង និស្សិតឆ្នាំទី១ ជំនាញការអភិវឌ្ឍសូហ្វវែរ (Software Development) មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងជាតំណាងក្រុមជ័យលាភីលេខ៣ បានឱ្យដឹងថា ការ​បង្កើតគម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាងនេះ គឺដោយសារក្រុមខ្លួន​មើលឃើញថា ព្រៃកោងកាង មានសារៈសំខាន់ក្នុងការការពារគ្រោះមហន្តរាយដូចជា គ្រោះទឹកជំនន់ រលកយក្សស៊ូណាមិ ជួយការពារការហូរច្រោះដី ក៏ដូចជាទប់ស្កាត់មិនឱ្យទឹកប្រៃហូរចូលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ។ល។ ទន្ទឹមគ្នានេះ ក៏​សង្កេតឃើញថា ព្រៃកោងកាងបានរងការកាប់បំផ្លាញ។

លោក គុយហេង បន្ថែមថា តាមការស្រាវជ្រាវ ក្នុងប្រទេសកម្ពុជា ព្រៃកោងកាង មានប្រមាណ ៤២ភាគរយបានបាត់បង់។ ហើយរហូតមកដល់ពេលបច្ចុប្បន្ន ព្រៃកោងកាងក៏កំពុងទទួលរងការកាប់បំផ្លាញថែមទៀត។ ការបាត់បង់ព្រៃកោងកាង ច្រើនកើតមានឡើងក្នុងខេត្តចំនួន៤ រួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ ក្នុងនោះ ខេត្តព្រះសីហនុ ព្រៃកោងកាងប្រមាណ ៨ពាន់ហិចតាបានបាត់បង់។

ការកាប់ព្រៃកោងកាង នឹងធ្វើឱ្យឡើងកម្ពស់ទឹកសមុទ្រចន្លោះពី ០.៥ម៉ែត្រ រហូតដល់ ១.៥ម៉ែត្រ នៅឆ្នាំ២០៥០។ លើសពីនេះ ធ្វើឱ្យបាត់បង់ជម្រកជីវចម្រុះប្រមាណ ៧០០ប្រភេទ ខណៈព្រៃកោងកាង គឺជាជម្រកនៃសត្វក្ដាម បង្កង និងសត្វផ្សេងៗទៀតដែលអាចប្រមូលផលបាន។ លោក គុយហេង ថា នៅពេលយើងដាំព្រៃកោងកាងឡើងវិញ គឺប្រៀបដូចជាបង្កើតជម្រករបស់សត្វសមុទ្រ ទាក់ទាញភ្ញៀវទេសចរ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេស ក្រុមយុវជនជំនាន់ក្រោយបានបានចូលរួមធ្វើការងារការពារបរិស្ថាន ជួយដល់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី៣ ដែលនិយាយពីបញ្ហាបរិស្ថាន។ “កាលណាយើងដាំព្រៃកោងកាងឡើងវិញ បញ្ហាទាំងនេះ​នឹងត្រូវដោះស្រាយ”។

គម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាង

យ៉ាងណាក៏ដោយ បើតាមលោក វ៉ាន់នី គុយហេង គម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាងនេះ មានចក្ខុវិស័យ និង​គោល​បំណងច្បាស់លាស់ ដោយ ទី១. លើកកម្ពស់ការដាំព្រៃកោងកាង និងថែរក្សាព្រៃកោងកាងដែលមានស្រាប់កុំឱ្យបាត់បង់, ទី២. ធ្វើឱ្យប្រសើរឡើងទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងតំបន់ យុវជន ​និងរាជរដ្ឋាភិបាល សហការគ្នាដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងបញ្ហាបរិស្ថានផងដែរ, ទី៣. ដើម្បីអប់រំយុវជនជំនាន់ក្រោយឱ្យបានដឹងពីអត្ថប្រយោជន៍ព្រៃកោងកាង និងយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ (Climate change) ក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក ដើម្បីស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលា និងទី៤. ចង់ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមួយដែលមានភាពរឹងមាំ មិនងាយទទួលរងគ្រោះមហន្តរាយ។

គម្រោងយុទ្ធនាការស្តារ និងដាំដើមកោងកាងនេះ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦ខាងមុខ ហើយរំពឹងថា នឹងមានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ ក្នុងការចូលរួមគាំទ្រកម្មវិធីនេះ ដើម្បីការពារបរិស្ថាន ជីវចម្រុះ និង​សហគមន៍ពីគ្រោះមហន្តរាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...