ក្រុម Funan Warrior ឈ្នះការប្រកួតរ៉ូបូតចម្បាំង ក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ២០២៤

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រុម ហ្វូណន វ័ររៀ (Funan Warrior) ដែលមានសមាជិក៣រូបសុទ្ធសឹងតែជាយុវជន និង​ក៏​ជាបងប្អូនបង្កើតនឹងគ្នា បានរួមគ្នាបង្កើត​រ៉ូបូតប្រយុទ្ធទម្ងន់ ១៤គីឡូក្រាមប្រកបដោយភាពច្នៃប្រឌិត ចូលរួមក្នុងការ​ប្រកួត​រ៉ូបូត​ចម្បាំង នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៌​យន្តហោះ និង​បច្ចេកវិទ្យា ឆ្នាំ២០២៤ រហូត​ឈ្នះជ័យលាភីលេខ១។

លោក ហេង ប៊ុនឡេង បច្ចុប្បន្ន​ជាវិស្វករក្នុងក្រុមហ៊ុនមួយ និងជាប្រធានក្រុម Funan Warrior បានប្រាប់ឱ្យដឹងថា ការចូលរួមប្រកួតរ៉ូបូតចម្បាំង ក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ២០២៤ ព្រោះមើលឃើញវិស័យបច្ចេកវិទ្យានៅកម្ពុជាកំពុងរីកចម្រើនទៅមុខ ហើយចង់យកចំណេះដឹងផ្នែករ៉ូបូតចូលរួមប្រកួតបង្ហាញស្នាដៃ ដើម្បីកែលម្អចំណុចខ្វះខាត។

ក្រុម Funan Warrior ម្ចាស់ជ័យលាភីលេខ១ ប្រកួតរ៉ូបូតចម្បាំង ក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ២០២៤

ប្រធានក្រុមជ័យលាភីលេខ១ រូបនេះ បន្ថែមថា រ៉ូបូតចម្បាំងដែលដាក់ប្រកួត មានឈ្មោះថា ហ្វូណន វ័ររៀ (Funan Warrior) មានន័យថា ខ្មែរជាអ្នកខ្លាំង ជាអ្នកប្រយុទ្ធ។ រ៉ូបូតនេះ បង្កើតឡើងដោយចំណាយពេលប្រហែល ៣ខែ និងប្រើថវិកាអស់ជាង ១ពាន់ដុល្លារ ទៅលើសម្ភារៈចំនួនទិញមកពីក្រៅប្រទេសដូចជា ម៉ូទ័រ ថ្ម ហើយយកមកផ្គុំឱ្យចេញជារូបរាងរ៉ូបូត តាមរយៈការរចនា ការកាត់ និងកែច្នៃដោយខ្លួនឯង។

យុវជនវ័យ២៧ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួន ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត គឺ ទី១.ផ្ដោតទៅលើការរចនាម៉ូតរ៉ូបូតថ្មីប្លែកពីគេ, ទី២.ការប្រើប្រាស់ Spar part ដោយគិតទៅលើអាវុធ (ផ្លែវិល) ធ្វើយ៉ាងណាឱ្យដំណើរការល្អ និង ទី៣.ប្រើម៉ូទ័រមានគុណភាពល្អកម្លាំងខ្លាំង ផ្គួបផ្សំអ្នកបញ្ជារ៉ូបូតមានជំនាញដឹងចំណុចខ្សោយរបស់ដៃគូប្រកួត។

យុវជនអ្នកខេត្តតាកែវ រូបនេះ បន្ថែមទៀតថា ក្រុមរបស់ខ្លួនធ្លាប់រំពឹងថានឹងអាចជាប់ជ័យលាភីឆ្នើមក្នុងការប្រកួតនេះ​ ដោយសារក្រុមបានឆ្លងកាត់វិញ្ញាសាជាច្រើនតំណាក់កាល និងធ្លាប់មានបទពិសោធន៍ច្រើនក្នុងការប្រកួតរ៉ូបូតកន្លងមក។ ទន្ទឹមគ្នានេះ ​នៅពេលដឹងថាក្រុមជាប់ជ័យលាភីលេខ១ គឺពិតជាមានអារម្មណ៍រំភើប និងមានមោទនាភាពសម្រាប់ខ្លួនឯង។

លោក ហេង ប៊ុនឡេង លើកឡើងដែរថា ទម្រាំក្រុមអាចទទួលបានលទ្ធផលល្អក្នុងការប្រកួត គឺបានឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងនោះក្រុមជួបប្រទះបញ្ហាចម្បងទៅលើផ្នែកថវិកា និងការទិញសម្ភារៈខុស។ ទោះជាបែបនេះ ក៏ក្រុមនៅតែជំនះ និងព្យាយាមស្វែងរកដំណោះស្រាយ។ ចំណែកការធ្វើការជាក្រុម លោក ហេង ប៊ុនឡេង មានការបែកចែកប្រភេទការងារបានល្អ ដោយលោកជាប្រធានក្រុម ផ្ដោតលើការរចនាម៉ូតរ៉ូបូត ការសរសេរកូដ និងការផ្ដល់យោបល់ ចំណែកសមាជិក២រូបទៀត គឺលោក ហេង ប៊ុណ្ណា ជានិស្សិតឆ្នាំទី៣ ជំនាញមេកានិចរថយន្ត នៃវិទ្យាស្ថាន NPIC និងប្អូនពៅ លោក ហេង ម៉េងស្រ៊ុន ជាសិស្សថ្នាក់ទី១១ ផ្ដោតទៅលើការផ្សារ កាត់ដែក និងការផ្គុំរ៉ូបូត។

ក្នុងនាមជារៀបច្បងក្នុងក្រុម លោក ហេង ប៊ុនឡេង រៀនសូត្របានច្រើនពីកម្មវិធីប្រកួតរ៉ូបូតចម្បាំងនេះ គឺទី១. គំនិតច្នៃប្រឌិតបង្កើតថ្មី កាត់តែស្រឡាញ់ កាន់តែចង់ស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសរ៉ូបូត ទី២. ចេះធ្វើការងារជាក្រុម និងដឹងពីរបៀបដឹកនាំក្រុម ទី៣. កម្លាំងសាមគ្គីជាក្រុម នៅពេលរ៉ូបូតមានបញ្ហាមានក្រុម TeamX ដែលជាសិស្សថ្នាក់ទី១០ ទី១១ មកជួយជួសជុលភ្លាមៗ។

ដើម្បីឱ្យវិស័យបច្ចេកវិទ្យាកាន់តែដើរទៅមុខ លោក ហេង ប៊ុនឡេង យល់ថា ត្រូវមានការចូលរួមពីយុវជន ក៏ដូចជាមានកន្លែងសម្រាប់យុវជនបង្ហាញសមត្ថភាព ព្រោះបច្ចុប្បន្នមានយុវជនខ្មែរ ចេះច្រើន និងពូកែច្រើន ប៉ុន្តែគ្មានឱកាសបង្ហាញសក្កដានុពលរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោក ហេង ប៊ុនឡេង ក៏សំណូមពរឱ្យបង្កើតព្រឹត្តិការណ៍ប្រកួតបែបនេះឱ្យបានច្រើន ដើម្បីឱ្យយុវជនបានចូលរួមបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិដ្ឋផ្នែកបច្ចេកវិទ្យារបស់ខ្លួន។

លោក ហេង ប៊ុនឡេង បញ្ជាក់ទៀតថា ជាគោលដៅបន្ទាប់ ក្រុមរបស់ខ្លួននឹងបន្តទៅប្រកួតរ៉ូបូតនៅកម្រិតអន្តរជាតិ ព្រោះក្រុមរបស់ខ្លួនមានចំណេះ ជំនាញ និងឆន្ទៈ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ ស្ថាប័ន ប្រជាពលរដ្ឋ ដើម្បីបំផុសគំនិតក្មេងជំនាន់ក្រោយឱ្យឃើញថា យុវជនខ្មែរខ្លាំងពូកែ​ផ្នែកបច្ចេកវិទ្យាមិនចាញ់បរទេស។

និយាយដោយក្ដីរីករាយ លោក ហេង ប៊ុនឡេង ចង់ឱ្យយុវជនជាសិស្សនុសិស្សងាកមកស្វែងយល់ពីវិស័យបច្ចេកវិទ្យា មិនថាតែផ្នែករ៉ូបូតនោះទេ​អាចជំនាញផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យា សុទ្ធសឹងតែអាចជួយខ្លួនឯង និងជួយប្រទេសជាតិបាន លើកលែងចំណាយពេលធ្វើរឿងអត់ប្រយោជន៍ដែលសង្គមមិនទទួលស្គាល់។

គួរជម្រាបជូនថា ក្រុម Funan Warrior ក៏​ធ្លាប់បានទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួត BATTLEBOTx រដូវកាលទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *