ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information Technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញ កញ្ញា ហេង សុវណ្ណមុនីនុត ធ្លាប់ឈ្នះពានរង្វាន់នវានុវត្តន៍បច្ចេកវិទ្យាពីប្រទេសមួយចំនួន បានប្រាប់ហេតុផលបីសំខាន់ ដែលស្រ្តីគួរសិក្សាជំនាញមួយនេះ។
កញ្ញា សុវណ្ណមុនីនុត1. ប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាស្រ្តី៖ ដោយសារតែមុខវិជ្ជានេះភាគច្រើនសិក្សាតែសម្រាប់បុរស ដូច្នោះបច្ចេកវិទ្យាថ្មីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនបង្កើតឡើងដោយបច្ចេកវិទ្យារបស់បុរស។ ហេតុនេះបើស្រ្តីសិក្សានៅលើមុខជំនាញមួយនេះកាន់ច្រើនឡើង ពួកគេអាចមានឱកាសបញ្ចេញសមត្ថភាពនៅក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុត្តន៍អ្វីមួយដើម្បីដោះស្រាយបញ្ហាដែលស្រ្តីកំពុងជួបប្រទះ។
2.ឱកាសអាហារូបករណ៍៖ សង្កេតឃើញកន្លងមកថាអាហារូបករណ៍ជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសបានផ្ដល់នូវឱកាសនៅក្នុងការសិក្សាដោយឥតគិតថ្លៃទៅលើមុខជំនាញព័ត៌មានវិទ្យានេះ។ អាហារូបករណ៍មួយចំនួនផ្ដល់ឱ្យលក្ខខណ្ឌចំពោះតែនិស្សិតស្រីប៉ុណ្ណោះ ដូច្នោះវាជាតម្លៃអមដោយភាពល្អប្រសើរសម្រាប់ស្រ្តីដែលចង់ទទួលបានអាហារូបករណ៍សិក្សាលើជំនាញមួយនេះ។
3. ឱកាសការងារ៖ ជាទូទៅក្រុមហ៊ុនធំៗមួយចំនួនបានផ្ដល់អាទិភាពខ្លាំងទៅលើស្រ្តីនៅក្នុងវិស័យការងារមួយនេះ។ វាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីដែលអាចបំរើរការងារទៅលើផ្នែកការអភិវឌ្ឍន៍កម្មវីធីបច្ចេកវិទ្យានៅក្នុងសម័យឌីថីថល ហើយវាជាឱកាសមួយដ៏ល្អសម្រាប់ស្រ្តីនៅក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យប៉ិនប្រសប់របស់ខ្លួននៅក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន។
កញ្ញា ហេង សុវណ្ណមុនីនុត បានបញ្ជាក់ថា ហេតុផលទាំងនេះ មូលដ្ឋានគំនិតសម្រាប់ស្រ្តីពិចារណាសិក្សាជំនាញព័ត៌មានវិទ្យា (Information Technology)។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬទំនាក់ទំនងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមសិស្សវ័យក្មេងកម្ពុជាចំនួន ៤នាក់ ឈ្នះមេដាយមាសចំនួន ៤ ក្នុងកម្មវិធីការប្រកួតលើកទី២៣ សម្រាប់យុវជនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robotics) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅថ្មីៗនេះ។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រុមបេក្ខនារីវ័យក្មេងរបស់កម្ពុជាចំនួន ៣ក្រុម បានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជាសាកលលោក (Global Semifinalists) ក្នុងកម្មវិធី «តិចណូវេសិនកម្ពុជា និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៦»
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍បាតុភូត El Niño–Southern Oscillation (ENSO) គឺជាវដ្តធម្មជាតិមួយដែលកើតឡើងដោយការប្រែប្រួល នៃសីតុណ្ហភាពទឹកសមុទ្រ ខ្យល់ និងការកកើតពពកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក។ បាតុភូតនេះមានឥទ្ធិពលយ៉ាងសំខាន់លើលំនាំអាកាសធាតុ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ការការពារអត្តសញ្ញាណឌីជីថល (Digital Identity) មិនមែនជាកាតព្វកិច្ចដាច់ដោយឡែកសម្រាប់តែបុគ្គលម្នាក់ៗនោះឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្រចាំបាច់ដែលមិនអាចខ្វះបានសម្រាប់អាជីវកម្ម ស្ថាប័នឯកជន និងក្រសួង-ស្ថាប័នរដ្ឋ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេស ១០០% ចំនួន ៣៤ រង្វាន់ សម្រាប់រយៈពេលមួយឆ្នាំពេញ ជូនដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់មុនបន្តការសិក្សាឆ្នាំទី២
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឆ្លៀតក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ….
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ថ្មី
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ខណៈជំងឺផ្តាសាយបក្សី (H5N1) នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈនៅកម្ពុជា ជាពិសេសលើកុមារ និងមនុស្សវ័យជំទង់ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមរៀបចំផលិតសារ