ភ្នំពេញ៖ ស្គាល់ខ្លួនឯងតាមរយៈការកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ជួយយុវជនឱ្យចេះកែច្នៃពេលវេលាដោះស្រាយបញ្ហានានាដោយប្រសិទ្ធភាព ឆ្ពោះទៅរកជោគជ័យក្នុងជីវិតសិក្សា និងការងារ ។ ទន្ទឹមគ្នានេះលោក ឆាំ ប៊ុនថេត សាស្ត្រាចារ្យ និងជាអ្នកអភិវឌ្ឍន៍សមត្ថភាពយុវជន ក៏បានបញ្ជាក់ដែរថា ប្រសិនបើយុវជនកំណត់គោលដៅកាន់តែធំ អាចជួបឧបសគ្គកាន់តែច្រើន ប៉ុន្តែត្រូវហ៊ានជម្នះឧបសគ្គទាំងនោះឱ្យបានខ្លាំងក្លាបំផុត ។
អ្នកអប់រំយុវជនមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ បាននិយាយថា ជាទូទៅយុវជនអាចកសាងសេចក្តីសុខឱ្យខ្លួនឯងបាន លុះត្រាតែយុវជនដឹងច្បាស់ថាអ្វីដែលខ្លួនត្រូវធ្វើ និងកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ។ យុវជនត្រូវដឹងថា អ្វីជាការងារស្នូល និងអ្វីជាតំរូវការចាំបាច់សម្រាប់ជីវិត ព្រមទាំងរៀបចំឥរិយាបថវិជ្ជមានមួយចំនួននាំឱ្យគោលដៅទាំងនោះសម្រេចដូចបំណង ។

លោក ឆាំ ប៊ុនថេត មានប្រសាសន៍បន្ត យុវជនត្រូវគេចចេញពីទម្លាប់អសកម្មទាំងឡាយដែលជាឧបសគ្គរារាំងដំណើរជីវិត ហើយត្រូវកំណត់ចក្ខុវិស័យរបស់ខ្លួន ការស្គាល់ខ្លួនឯង និងអាចដឹងថាតើអ្វីដែលធ្វើឱ្យខ្លួនឯងរីករាយបំផុត ។ ជីវិតស្គាល់ខ្លួនឯងច្បាស់ ធ្វើដំណើរមិនខ្លាចឧបសគ្គឡើយ។
ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យបានប្រសើរ យុវជនត្រូវរៀនមើលមជ្ឈដ្ឋានខាងក្រៅជុំវិញខ្លួនឱ្យបានច្រើន កសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ ដើម្បីជាជំនួយដល់គុណភាពជីវិតឆ្ពោះទៅរកក្ដីសុបិនដែលខ្លួនឯងចង់បាន ។
“ទម្លាប់កំណត់ចក្ខុវិស័យសម្រាប់ខ្លួនឯង វាការគិតគូសវាសផែនទីសម្រាប់ជីវិតរបស់ខ្លួនឯងឱ្យបានច្បាស់ទៅថ្ងៃអនាគត»
លោក ឆាំ ប៊ុនថេត
លោក ឆាំ ប៊ុនថេត បញ្ជាក់ថា នៅពេលកំណត់គោលដៅជីវិតជាក់លាក់ យុវជនត្រូវមានហេតុផលជំរុញទឹកចិត្តខ្លួនឯងបន្ថែមទៀត បើពុំនោះទេគោលដៅនឹងមិនអាចសម្រេចបានដូចបំណងប្រាថ្នា ។ លើសពីនេះយុវជនត្រូវតាំងចិត្តឱ្យបានខ្ពស់ គិតឱ្យបានវែងឆ្ងាយ និងគិតឱ្យរីកចម្រើន ។
គួរជម្រាបថា រក្សាទម្លាប់គិតវិជ្ជមាន ប្រាថ្នាចង់ចេះចង់ដឹង សិក្សាស្រាវជ្រាវឱ្យាបានច្រើន រៀបចំពេលវេលាឱ្យមានប្រយោជន៍ច្រើនបំផុតសម្រាប់ខ្លួនឯង ជាមង្គលដ៏ល្អសម្រាប់យុវជននៅក្នុងការអភិវឌ្ឍខ្លួន និងសាកសមជាសរសររទ្រូងដ៏រឺងមាំសម្រាប់សង្គមជាតិ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆាំ ប៊ុនថេត ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)
ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...





























