ក្រុមហ៊ុនធំៗចំនួន៧ ផ្តល់ឱកាសហាត់ការដល់ក្រុមនិស្សិតមកពីកម្មវិធីយុវជន២១

ក្រុមហ៊ុនឯកជនធំៗចំនួន ៧ កាលពីពេលថ្មីៗនេះបានផ្តល់ឱកាសឱ្យក្រុមយុវជនមកពីកម្មវិធី យុវជន២១ “Youth 21st” នៃក្រសួងអប់រំ យុវជន និងកីឡា ចុះកម្មសិក្សាការងារជាក់ស្តែង ដើម្បីដកស្រង់យកបទពិសោធន៍ និងចំណេះដឹងល្អៗដើម្បីអនុវត្តជាក់ស្តែងក្នុងគម្រោងអាជីវកម្មរបស់ខ្លួន។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជនបានមានប្រសាសន៍ថា កម្មវិធី “យុវជន២១” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលជំនាញ និងបំណិនដល់យុវជន​ ដើម្បី​រៀបចំ គម្រោងអាជីវកម្មបែបឌីជីថល (Digital Business Model) ដែលអាចអនុវត្តបានក្នុងសង្គមជាក់ស្តែង និងដំណើរការអាជីវកម្ម។ ដើម្បីបង្កើតផែនការអាជីវកម្មអាចអនុវត្តបានពិតប្រាកដ និងឆ្លើយតបទៅនឹងទីផ្សារ​ជាក់ស្តែង គឺតម្រូវ​ឱ្យ​​សិក្ខាកាម​ចុះអនុវត្តជាក់ស្តែងនៅតាមបណ្តា​សហគ្រាស និងក្រុមហ៊ុនឯកជនដែលកំពុងធើ្វអាជីវកម្មទម្រងឌីជីថល ធើ្វការស្រាវជ្រាវព័ត៌មាន និងសិក្សាស៊ីជ្រៅលើទិន្នន័យពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមក្នុងផែនការ​អាជីវកម្មរបស់ពួកគេ។

លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍ថា៖

“ការចុះកម្មសិក្សាតម្រូវឱ្យ​សិក្ខាកាម​រៀនបន្សាំ​ជីវិត​ការងារ និងស្ថានភាពពិតជាក់ស្តែងនៅក្នុង​សង្គម ព្រមទាំងចេះស្វែងរកដោះស្រាយផ្សេងៗ ដើម្បីជំនះបាននូវឧបសគ្គ និងបញ្ហាប្រឈម​នានា ដែលពួកគេជួបប្រទះ។ បំណិនអំណត់ តស៊ូ ក្លាហាន និងបំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា គឺជាគោលបំណងដ៏សំខាន់សម្រាប់ការចុះកម្មសិក្សារបស់កម្មវិធី “យុវជន២១”

លោក ឯម ពិសិដ្ឋ សាស្ត្រាចារ្យ និងជាសមាជិកគណៈកម្មការរៀបចំកម្មវិធីយុវជន២១ បានលើកឡើងថាការចុះកម្មសិក្សារយៈពេល៨សប្តាហ៍ គឺចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ដល់​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ប្អូនៗ​កម្មសិក្សាការីនឹងទទួលបានព័ត៌មានជាក់ស្តែង និងទិន្នន័យបន្ថែមសម្រាប់ដាក់ជាធាតុចូលដើម្បីកែសម្រួល និងបំពេញបន្ថែមលើផែនការអាជីវកម្ម។ 

លោក ឯម ពិសិដ្ឋ បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុនឯកជន​គឺ​ជាតួអង្គសំខាន់បំផុត ដើម្បីជួយផ្តល់ព័ត៌មាន និងទិន្នន័យជាក់លាក់ ជាពិសេសចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានអនុវត្តក្នុងអាជីវកម្មពិតប្រាកដ ការជួប្រទះបញ្ហាប្រឈម និងដំណោះ​ស្រាយជាក់លាក់ និងសមស្របទៅនឹងបញ្ហាជាក់ស្តែងក្នុងសង្គម។ ក្រុមហ៊ុនឯកជននឹងផ្តល់ជូន​វេទិកាពិគ្រោះយោបល់ ឱកាសការងារ ឱកាសវិនិយោគ និងការណែនាំវិធីសាស្រ្តវិនិយោគដែលឆ្លើយតបទៅនឹងទីផ្សារ និងតម្រូវការសង្គម”

លោកបានបន្ថែមផងដែរថា តាមរយៈការចុះកម្មសិក្សាប្អូនៗយុវជននឹង បង្វឹកខ្លួនៗឯងឱ្យមាន​ជំនាញ​ភាពជា​អ្នកដឹកនាំ​​(Leadership Skill) ជំនាញ​សហគ្រិន​ភាព​(Entrepreneurship) បំណិន​អាជីព​ការងារ(Career Development) បំណិនជីវិត ​(Life Skill) និងបំណិនដោះស្រាយបញ្ហា(Resolution Skill)។ ប្អូនៗយុវជននឹងសិក្សាបំពេញបន្ថែមលើទ្រឹស្តីផ្សារភ្ជាប់ជាមួយការអនុវត្ត ក្នុងការ​រៀបចំ​ផែនការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងអនុវត្តបាននៅក្នុងសង្គម ជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា តាមរយៈការជួយសម្របសម្រួល ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានក្រុមហ៊ុនជាច្រើនបានឆ្លើយតបទទួលឱ្យយុវជន​របស់យើងចុះកម្មសិក្សា។ ប៉ុន្តែដោយហេតុថា បេសកកម្មរបស់ក្រុមហ៊ុនមួយចំនួនមិនបានឆ្លើយតបទៅនឹង វត្ថុបំណងផែនការអាជីវកម្មរបស់ប្អូនៗយុវជន ដូចនេះហើយបានជាគណៈកម្មការរៀបចំ បានពិនិត្យយ៉ាងលម្អិតលើលក្ខខណ្ឌនីមួយៗ និងបានពិគ្រោះយោបល់ជួយក្រុមហ៊ុនឯកជន ដើម្បីធើ្វការផ្គូផ្គងឱ្យ​ស៊ីសង្វាក់គ្នារវាងវត្ថុបំណងផែនការអាជីវកម្មរបស់ប្អូនៗយុវជន ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ដូចជា៖

– ធនាគារវីង៖ ទទួលយក ០៣ក្រុមគឺ៖ ១-សាកលវិទ្យាល័យវេស្ទើន-WU (App Phsar 360 ការលក់ទំនិញ​អនឡាញ) ២-សាកលវិទ្យាល័យធនធានមនុស្ស-HRU (App សេវាកម្មសំអាត និងដឹកជញ្ជូន) ៣-សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM (App សេវាកម្មអប់រំ)។

– RMA Group៖ ទទួលយក០៣ក្រុមគឺ៖ ១-សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត & សេដ្ឋកិច្ច-RULE (App សេវាកម្មពិគ្រោះយោបល់ និងអប់រំ) ២-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU (App សុវណ្ណភូមិ ការលក់កសិផលអនឡាញ) ៣-សាកលវិទ្យាល័យភូមិកសិកម្ម-RUA (ទូលក់ទំនិញស្វ័យប្រវត្តិ)។

– គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេម៉ា៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP (App សេវាកម្មការងារ និងអប់រំ)។

– Bee Digital៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យមេគង្គកម្ពុជា-CMU (ROMNEA EVENT PLANNER)។

– Apsara Media Service-AMS៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យផារ៉ាហ្គន-Paragon IU (App SERSITY Online Community)។

– Target Investment Corporation LTD-TIC៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត-UP (App គ្រូពេទ្យខ្ញុំ)។

– សាកលវិទ្យាល័យជាតិគ្រប់គ្រង៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM (App សេវាកម្មអប់រំ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...