ក្រសួងបរិស្ថានគាំទ្រគម្រោងបំពាក់ធុងសំរាមដល់សាលារៀនចំនួន១៥ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ – ក្រសួងបរិស្ថានបានបង្ហាញ​ការ​គាំទ្រចំពោះគម្រោងបំពាក់ធុងសំរាមដល់សាលារៀន ចំនួន១៥កន្លែងក្នុងរាជធានីភ្នំពេញ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន សោភណ្ឌភាពស្អាត និងសុខភាពសិក្សា។

ការប្រគល់ធុងសំរាមដល់សាលារៀននេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីរបស់ លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងលោក សន ប៊ុនមាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, តំណាងគណៈអភិបាលខណ្ឌចំការមន, ខណ្ឌបឹងកេងកង, តំណាងការិយាល័យអប់រំខណ្ឌ, គណៈគ្រប់គ្រងសាលា នាយកសាលា និងយុវជនមួយចំនួនទៀត។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ គឺផ្ដើមចេញពីភាពម្ចាស់ការរបស់យើងម្នាក់ៗ ហើយសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវការបណ្តុះផ្នត់គំនិតក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការយល់ដឹងពីអនាម័យបរិស្ថាន និងការចូលរួមលើកកម្ពស់សោភណ្ឌភាពស្អាតតាមសាលារៀនផងដែរ។

លោកខ្វៃ អាទិត្យា បញ្ជាក់បន្ថែមថា ការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតនេះ គឺចង់បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សាជាកេរ្តិ៍ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ជាពិសេសដាស់ស្មារតីប្អូនៗ សិស្សានុសិស្សឱ្យចូលរួមថែរក្សាភាពស្អាត  អនាម័យបរិស្ថានស្អាត  សោភណ្ឌភាពល្អ  គឺចាប់ផ្តើមពីយើងទាំងអស់គ្នា ។

គួរជម្រាបជូនថា ការប្រគល់ធុងសំរាមដល់សាលារៀននៅក្នុងរាជធានីភ្នំពេញធ្វើ​ឡើងសម្រាប់ខណ្ឌចំការមនចំនួន១០ទីតាំង និងខណ្ឌបឹងកេងកងចំនួន៥ទីតាំង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...