អ្នកជំនាញ ៖ សុខភាពផ្លូវចិត្តស្រ្តីមានផ្ទៃពោះល្អប្រសើរ លុះត្រាមានការចូលរួមពីគ្រួសារ

ភ្នំពេញ – ស្រ្តីនៅពេលមានផ្ទៃពោះ ភាគច្រើនតែងតែបារម្មណ៍ចំពោះសុខភាពផ្លូវកាយរបស់ខ្លួន ដោយភ្លេចគិតពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ដែល​​តាមពិតទៅ​អំឡុងពេលមានផ្ទៃពោះ គឺជាពេលដែលស្រ្តីមានផ្ទៃពោះក៏​មាន​បញ្ហា​ផ្លូវចិត្ត​ផងដែរ។

អ្នកស្រី វង្ស ដានី ជាស្រ្តីមេផ្ទះមួយរូបបានលើកឡើងថា៖

“ពេលមានផ្ទៃពោះអារម្មណ៍របស់គាត់ផ្លាស់ប្ដូរលឿនណាស់ ជាពិសេសនៅពេលជួបនរណាម្នាក់ គេតែងនិយាយថា ហេតុអ្វីធាត់យ៉ាងនេះ! មុខស្លេកម៉េស តាំងពីមានកូនមក, ម្ដេចបណ្ដោយខ្លួនឱ្យអាក្រក់បែបនេះជាដើម។ ពាក្យសំដីទាំងនោះហើយ​ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ខ្ញុំយ៉ាងខ្លាំង”

ស្រ្តីដែលទើបសម្រាលកូនប្រហែលបានជាងដប់ខែរូបនេះបន្តថា ការលើកចិត្តចំពោះស្រ្តីមានផ្ទៃពោះមានសារៈសំខាន់បំផុត។ ការសួរនាំសុខទុក្ខ ការថ្នាក់ថ្នម និងការសន្ទនាពាក្យល្អៗ គឺជារឿងដែលស្រ្តីមានផ្ទៃពោះគ្រប់រូប​ចង់បាន។

កញ្ញា ម៉ៅ ស្រីពេជ្រ ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ដែល​ក៏​ជា​សកម្មជន​ក្នុង​ការ​លើកម្ពស់សុខភាពផ្លូវចិត្តរបស់ស្ត្រីមានផ្ទៃពោះតាមបណ្ដាញសង្គមបានបញ្ជាក់ថា មនុស្សគ្រប់រូបគួរ​តែ​យល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ ដោយ​បង្កើនការនិយាយ ពិភាក្សាទៅលើបញ្ហានេះ ហើយ​ចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយា ដោយ​គាំទ្រពួកគាត់វិញ។

និស្សិតស្រីរូបនេះសង្ឃឹមថា អ្នកម្ដាយជាច្រើននឹងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការឧស្សាហ៍ទៅ​ពិនិត្យសុខភាពផ្លូវចិត្ត ហើយចំពោះអ្នកនៅជុំវិញខ្លួនវិញ អាចជួយគាំទ្រគាត់ និងសួរសុខទុក្ខគាត់ផងដែរ។

លោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ គ្រូពេទ្យវិកលវិទ្យា នៅពហុព្យាបាលអន្តរជាតិខេមា បានមានប្រសាសន៍ថា សុខភាពផ្លូវកាយស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះសំខាន់ ប៉ុន្តែសុខភាពផ្លូវចិត្តក៏​មិនត្រូវមើលរំលងនោះដែរ ទាំងសំពាធនៅក្នុងបរិយាកាសជុំវិញខ្លួន និងសំពាធនៅក្នុងរាងកាយរបស់ពួកគាត់ គឺទាក់ទងជាមួយប្រព័ន្ធគីមីនៅក្នុងខួរក្បាល និងអរម៉ូនមួយចំនួន ដូចនេះបើយើង​ធ្វើឱ្យគាត់ពិបាកក្នុងរាងកាយ នោះ​នឹងធ្វើឱ្យគាត់មានសម្ពាធផ្លូវចិត្ត។

អ្នកជំនាញរូបនេះបន្ថែមថា នៅពេលស្រ្តីមានផ្ទៃពោះ គាត់​គឺមិនអាចបំពេញកិច្ចការងារផ្ទាល់ខ្លួនដូចធម្មតា ផ្លាស់ប្ដូរទំលាប់រស់នៅ ពិបាកក្នុងការគេង ទាំងនេះធ្វើ​ឲ្យ​គាត់​មាន​សំពាធគ្រប់យ៉ាង ហេតុដូចនេះ ទើបបង្កជាជំងឺធ្លាក់ទឹកចិត្តចំពោះស្រ្តីពេលមានផ្ទៃពោះ និងក្រោយសម្រាល។ ដូចនេះគ្រួសារគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការជួយគាំទ្រដល់ស្រ្តីដែលមានផ្ទៃពោះ ដូចជាការសួរនាំ ការគាំទ្រ សួរអំពីអារម្មណ៍ ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់គាត់បានល្អប្រសើរ។

ដូច្នេះ សុខភាពផ្លូវចិត្តរបស់អ្នកម្ដាយ គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ព្រោះ​ថា បញ្ហាផ្លូវចិត្តរបស់​អ្នកម្ដាយអាចជះឥទ្ធិពលដល់សមត្ថភាពមើលថែទាំកូន ដែល​កត្តានេះអាចមានផលអវិជ្ជមានដល់សុខុមាលភាព និងអាហារូបត្ថម្ភរបស់កុមារនៅថ្ងៃអនាគត ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។