តើសិស្សានុសិស្សរស់នៅខេត្ត គួរត្រៀមអ្វីខ្លះ ក្រោយសម្រេចចិត្តបន្តការសិក្សា នៅភ្នំពេញ?

ការសម្រេចចិត្តមកបន្តការសិក្សានៅទីក្រុងភ្នំពេញ អាចចាត់ទុកថា គឺជាការសម្រេចចិត្តដ៏តានតឹងបំផុតមួយក្នុងឆាកជីវិតរបស់យុវជនមកពីបណ្ដាលខេត្តគ្រប់រូប។ ដំណាក់កាលនេះ ជារបត់ដ៏សំខាន់ក្នុងជីវិតជាយុវវ័យ ព្រោះលទ្ធផលដែលទទួលបានពីការសម្រេចចិត្ត នឹងកំណត់ជោគវាសនានាពេលអនាគតរបស់ពួកគេ ថាតើពួកគេនឹងបន្តការសិក្សានៅសាកលវិទ្យាល័យអ្វី? រៀនជំនាញអ្វី? ហើយក្រោយបញ្ចប់ការសិក្សា ពួកគេអាចបម្រើការងារអ្វី និងនៅទីណា? ការសម្រេចចិត្តបានត្រឹមត្រូវ នឹងជួយឱ្យពួកគេ កាត់បន្ថយភាពស្មុគស្មាញ បញ្ហាដែលបណ្ដាលមកពីសកម្មភាពខ្លួនឯង និងការបង្កើតកំហុសផ្សេងៗ។

ក្រោយចប់បាក់ឌុប តើយុវជនគួរគិតអំពីអ្វីមុនគេ ប្រសិនបើគេចង់បន្តការសិក្សានៅទីក្រុងភ្នំពេញ ?

កញ្ញា ចាំ កលិកា ជាអតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៧ មកពីខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជាបុគ្គលិកនៅស្ថាប័នឯកជនមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានចែករំលែក​មតិយោបល់របស់កញ្ញាថា បន្ទាប់ពីទទួលបានលទ្ធផលប្រឡង រឿងដែលយុវជន ត្រូវគិតមុនដំបូងគេ គឺការជ្រើសរើសយកមុខជំនាញ និងសាលាដែលមានស្តង់ដាត្រូវនឹងជំនាញ ដែលខ្លួនចង់រៀន ដោយសារនៅភ្នំពេញមានសាលាល្អៗ និងល្បីៗជាច្រើន។ យុវជនគួរត្រៀមរួចជាស្រេច ដើម្បីប្រឡងចូលរៀន និងយកអាហារូបករណ៍ផ្សេងៗ ព្រោះនេះគឺជាឱកាសនិងការចាប់ផ្តើមដ៏ល្អបំផុតសម្រាប់អនាគតទៅថ្ងៃខាងមុខ ។ ពាក់ព័ន្ធនឹងអាហារូបករណ៍ទៀតសោត គឺមានទាំងក្នុងប្រទេស និងក្រៅប្រទេស ដូច្នេះយុវជនមកពីខេត្តសូមកុំមានអារម្មណ៍ភ័យខ្លាច ក្នុងការប្រឡងប្រជែង និងបង្ហាញសមត្ថភាពរបស់ខ្លួន រឿងដែលសំខាន់ត្រូវគិតគូ និងត្រៀមខ្លួនឱ្យបានល្អ។

កញ្ញា ចាំ កលិកា អតីតសិស្សវិទ្យាល័យ មកពីខេត្ត ពោធិ៍សាត់។

ក្រោយពេលមកដល់ភ្នំពេញ យុវជនគួរសិក្សាស្វែងយល់ពីអ្វីខ្លះ ដើម្បីរស់នៅដោយមានសុវត្ថិភាព មិនសូវមានបញ្ហា ព្រមទាំងអាចការពារខ្លួនពីវិបត្តិផ្សេងៗ ?

កញ្ញា ចាំ កលិកា លើកឡើងថា ចំពោះចំណុចនេះ សម្រាប់យុវជនមួយចំនួន ដែលមានកន្លែងស្នាក់នៅស្រាប់ ដូចជានៅជាមួយបងប្អូន ឬនៅតាមអង្គការមួយចំនួនវាមិនសូវជាមានបញ្ហាចោទទេ។ ប៉ុន្តែសម្រាប់ប្អូនៗមួយចំនួន ដែលត្រូវមករកផ្ទះជួលស្នាក់នៅទើបជាការលំបាក យុវជនគួរស្វែងរកបន្ទប់ជួលមានតម្លៃសមរម្យ នៅទីប្រជុំជន មានសុវត្ថិភាព និងនៅជិតសាលា ប្រសិនបើមានមិត្តភក្តិរស់នៅជាមួយកាន់តែល្អប្រសើរ។

ការរស់នៅជាមួយមិត្តភក្ដិ គឺដើម្បីកាត់បន្ថយចំណាយ និងសុវត្ថិភាពជាងការរស់នៅម្នាក់ឯង។ ចំណែកការរកកន្លែងស្នាក់នៅបានល្អសមរម្យ ពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់យុវជន ដែលទើបតែឡើងមករៀននៅភ្នំពេញ។ វានឹងជួយកាត់បន្ថយភាពស្មុគស្មាញ និងជួយជំរុញទឹកចិត្តកាន់តែល្អប្រសើរ។

កញ្ញា ចាំ កលិកា អតីតសិស្ស មកពីខេត្តពោធិ៍សាត់

តើបញ្ហាអ្វីដែលនិស្សិតបន្តការសិក្សានៅទីក្រុងភ្នំពេញឧស្សាហ៍ជួបប្រទះ ហើយគួរដោះស្រាយបញ្ហានោះដូចម្ដេច ?

លោក វ៉ាត ដាលី អតីតសិស្សនិទ្ទេស C មកពីខេត្តកំពង់ចាម បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយកន្លែង បានលើកឡើងថា ខណៈពេលមករស់នៅទីក្រុង បញ្ហាដែលលោកឧស្សាហ៍ជួបផ្ទាល់ជាងគេគឺ បញ្ហាបាក់ទឹកចិត្ត ព្រោះនៅពេលនោះ ជីវិតលោកហាក់ជួបនឹងរឿងថ្មីស្រឡាង ដែលមិនធ្លាប់ជួបប្រទះដូចជា អារម្មណ៍ឯកា ព្រោះឃ្លាតឆ្ងាយពីអ្នកផ្ទះ គិតពីរឿងរៀនសូត្រ និងរឿងកិច្ចការសាលា គិតពីគោលដៅ និងអនាគត (រៀនចប់ចេះអី រៀនចប់ធ្វើអី)។ ពេលខ្លះទៀតក៏ជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុដែលជាហេតុធ្វើឱ្យអស់សង្ឃឹម។ ចំពោះដំណោះស្រាយ លោកបានបញ្ជាក់ថា នៅពេលដែលលោកជួបនឹងបញ្ហាមួយនេះ គឺលោកខំធ្វើខ្លួនឱ្យរវល់ ដើម្បីគ្មានពេលគិត ដូចជាធ្វើកិច្ចការផ្ទះឬកិច្ចការសាលាជាដើម។ មួយវិញទៀត លោកព្យាយាមអានសៀវភៅ មិនថាសៀវភៅប្រលោមលោក សៀវភៅមេរៀន ជាពិសេសគឺប្រភេទសៀវភៅបែបលើកទឹកចិត្ត។ ក្រៅពីនេះលោកស្ដាប់ចម្រៀង មើលកំប្លែង ហាត់ប្រាណ និងមិនឃុំខ្លួនឯងនៅក្នុងបន្ទប់ដាច់ខាត។

ការធ្វើខ្លួនឱ្យរវល់ និងមិនឃុំខ្លួនឯងឱ្យនៅក្នុងបន្ទប់ ធ្វើខ្ញុំមានសង្ឃឹម ហើយអាចគិតចេញនូវរឿងវិជ្ជមានជាច្រើន។

លោក វ៉ាត់ ដាលី អតីតសិស្ស មកពីខេត្តកំពង់ចាម

ខណៈកញ្ញា កលិកា បានលើកឡើង ស្រដៀងនេះដែរថា បញ្ហា ដែលកញ្ញាឧស្សាហ៍ជួបប្រទះ មានច្រើនដូចជា បញ្ហាការធ្វើដំណើរ ព្រោះមិនទាន់ស្គាល់ផ្លូវច្បាស់, បញ្ហាកន្លែងស្នាក់នៅ ព្រោះបន្ទប់ជួលនៅឆ្ងាយពីសាលា និងមានតម្លៃថ្លៃបន្តិច ត្រូវស្វែងរកថ្មី, បញ្ហាលើការសិក្សាត្រូវការការចំណាយច្រើន ដូចជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និង កុំព្យូទ័រ, ហើយជាពិសេសនោះគឺបញ្ហាផ្លូវចិត្ត ត្រូវនៅឆ្ងាយពីផ្ទះ កន្លែងថ្មីបរិបទសង្គមថ្មី ត្រូវបត់បែនទៅតាមនិង មិនសូវមានទំនាក់ទំនងជាមួយមិត្តដូចមុន។ ចំពោះដំណោះស្រាយ សម្រាប់កញ្ញ គឺត្រូវមាន ផែនការចាយវាយ ផែនការរៀនសូត្រ និងត្រូវរៀនលើកទឹកចិត្តខ្លួនឯងជាប្រចាំថ្ងៃ ខណៈការនៅតែរក្សារទំនាក់ទំនងល្អជាមួយមិត្តភក្តិក៏ជាកត្តាជំរុញទឹកចិត្តមួយដែរ។

តើគំនិតរៀនផង ធ្វើការផង ជាគំនិត ដែលត្រឹមត្រូវដែរឬទេ ?

លោក វ៉ាត ដាលី យល់ឃើញថា ចំពោះគំនិតរៀនផង ធ្វើការងារជាគំនិតដែលមានទាំងភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ។ ត្រឹមត្រូវត្រង់ថា យើងទទួលបានប្រាក់ចំណូល ដើម្បីជួយសម្រាលដល់បន្ទុកគ្រួសារ, ទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីការងារ, មានទំនាក់ទំនងជាមួយអ្នកដទៃច្រើនជាងមុន, តាមរយៈការងារ ពេលខ្លះក៏បង្រៀនមនុស្សឱ្យ​ចេះក្លាហានជាងមុន មានទំនួលខុសត្រូវជាងមុន និងចេះតស៊ូព្យាយាមអត់ធ្មត់។ ចំណែក មិនត្រឹមត្រូវត្រង់ថា ប៉ះពាល់ដល់ពេលវេលារៀនសូត្រ, នឿយហត់ច្រើន មិនមានកម្លាំងគ្រប់គ្រាន់ផ្ដោតអារម្មណ៍សិក្សា, អារម្មណ៍ច្របូកច្របល់ ព្រោះអាចគិតពីរឿងរៀនផង គិតពីរឿងការងារផង។

លោក វ៉ាត់ ដាលី អតីតសិស្សវិទ្យាល័យ មកពីខេត្តកំពង់ចាម

ចំណែក កញ្ញា កលិកា យល់ឃើញថា ការរៀនផងនិងធ្វើការផងជារឿងល្អ ប៉ុន្តែយុវជនគួរតែចាប់ផ្តើមធ្វើការនៅឆ្នាំទី២ ឬទី៣ ជាជម្រើសល្អ ព្រោះឆ្នាំដំបូងពិតជាសំខាន់សម្រាប់ពួកគេពង្រឹងខ្លួន និងសមត្ថភាព។ យុវជនគួរចំណាយពេលស្វែងយល់ពីខ្លួនឯងឱ្យកាន់តែច្បាស់ ដាក់គោលដៅជាក់លើជំនាញដែលខ្លួនរៀន ត្រៀមខ្លួនសម្រាប់ការប្រឡងជ្រើសរើសផ្សេងៗ។ ប៉ុន្តែបើក្នុងករណីឱកាសការងារល្អណាមួយមកដល់ហើយ យុវជនក៏គួរចាប់យកឱកាសនោះឱ្យបាន ព្រោះការងារនឹងបង្រៀនពីការអនុវត្តជាក់ស្តែង ហើយធ្វើឱ្យពួកគេយល់កាន់តែមានជំនាញ និងអភិវឌ្ឍនខ្លួនឆាប់រហ័សជាងការរៀននៅសាលា។

ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ យុវជនគួរចំណាយពេលទៅលើរឿងអ្វីខ្លះ ?

ចំពោះសំណួរនេះ យុវជនទាំងពីររូប លើកឡើងស្រដៀងគ្នាថា ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ សិស្សនិសិ្សតគួរអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ ដូចជាអានសៀវភៅ ពង្រឹងផ្នែកភាសា និងកុំព្យូទ័រ, ចូលរួមការងារសង្គមនិងសិក្ខាសិលាផ្សេងៗ, បង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន និងរៀនបំប៉នបន្ថែមលើជំនាញដែលពាក់ព័ន្ធនឹងជំនាញកំពុងសិក្សា ឬបំពេញការងារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។