គន្លឹះបួនក្នុងការថែទាំរាងកាយឱ្យល្អប្រសើរ

បប្ចុប្បន្ន បច្ចេកវិទ្យា​ជឿនលឿន ជំរុញឱ្យមនុស្សបាត់បង់ទម្លាប់ល្អ ចូលគេងយឺត និងមិនបានយក់ចិត្តទុកដាក់ចំពោះរាងកាយ ដែលកត្តានេះ បានធ្វើឱ្យពួកគេបាត់បងទំនុកចិត្ត ក្នុងការធ្វើទំនាក់ទំនង ការចាប់យកឱកាស និងការបង្ហាញសមត្ថភាពចំពោះការងារ។ តាមរយៈគេហទំព័រ verywellmind បានបង្ហាញគន្លឹះ៤ចំណុច ក្នុងការថែទាំរាងកាយ ឱ្យល្អប្រសើរ និងដើម្បីជំរុញទំនុកចិត្ត។

១. អាហារ ៖ អាហារល្អៗ ដែលពោរពេញដោយសារធាតុចិញ្ចឹម បានជំរុញទៅកាន់សុខភាពជាច្រើនដូចជា បង្កើនភាពជឿជាក់ បង្កើនថាមពល ជំនួសសុខភាព និងភាពស្រស់ស្រាយចំពោះខ្លួនឯង។ ទន្ទឹមគ្នានោះ អាហារល្អៗ ក៏ជាចំណែក ក្នុងការកាត់បន្ថយជំងឺ ឬការប្រើប្រាស់ហិរញ្ញវត្ថុចំគោលដៅ។

២. លំហាត់ប្រាណ ៖​ ជារឿយៗ តាមរយៈការសិក្សា បានបង្ហាញថា សកម្មភាពរាងកាយ ឬក៏លំហាត់ប្រាណ បានជំរុញទំនុកចិត្តឱ្យល្អជាងមុន។ នៅឆ្នាំ២០១៦ ការសិក្សា បានរកឃើញថា ការធ្វើលំហាត់ប្រាណបានទៀងទាត់ រួមចំណែកធ្វើឱ្យរាងកាយទទួលបាននូវភាពគួរឱ្យចាប់អារម្មណ៍ ហើយនៅពេលពួកគេកាន់តែពេញចិត្តចំពោះរូបរាងខ្លួនឯង នោះទំនុកចិត្តចំពោះខ្លួនឯងក៏កើនមានស្របពេលជាមួយគ្នា។

៣. សមាធិ ៖ សមាធិ មិនត្រឹមជាការផ្តល់អារម្មណ៍ល្អ ឬក៏ជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសមាធិ ជាវិធីសាស្រ្តបង្កើនទំនុកចិត្តមួយដែលកាត់ថ្លៃពុំបាន។ បន្ថែមពីនោះ សមាធិ ជាវិធីមួយជួយរៀបចំការគិតឱ្យមានរបៀបរៀបរយ ការស្គាល់ពីអារម្មណ៍ខ្លួនឯង និងចេះទទួលយកគ្រប់ស្ថានការណ៍ដែលបានកើតឡើង ក៏ដូចជា ការនៅជាមួយនឹងបច្ចុប្បន្នភាព។ ក្រៅពីនោះ សមាធិ ជាការបង្រៀនមនុស្សដោយប្រយោលអំពីការកាត់បន្ថយផ្នត់គំនិតអវិជ្ជមាន និងបញ្ចៀសពីការនិយាយអ្វីដែលជះឥទ្ធិពលមិនល្អទៅកាន់ខ្លួនឯង។

៤. គេង ៖ ការមើលស្រាលទម្លាប់នៃការគេង ឬបណ្តោយឱ្យគេងមិនគ្រប់ ឬគ្មានកាលវិភាគទៀងទាត់ គឺជាកកត្តារួមចំណែកជះផលអវិជ្ជាមាន ទៅកាន់ស្ថានភាពផ្លូវចិត្ត។ ដើម្បីបង្ហាញពីការគោរព ស្រលាញ់ និងយកចិត្តទុកដាក់ជាមួយខ្លួនឯង ការបង្កើតទម្លាប់គេងប្រកបដោយគុណភាព គិតទាំងពេលវេលា អនាម័យ និងអនុវត្តន៍បានទៀងទាត់ ជាការបណ្តុះសកម្មភាពស្រឡាញ់ខ្លួន​​​ឯង និងការក្សាទំនុកចិត្ត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *