មូលហេតុ និងដំណោះស្រាយ ចំពោះអារម្មណ៍ធុញទ្រាន់នៅព្រឹកថ្ងៃចន្ទ

ការមានអារម្មណ៍ធុញទ្រាន់ថ្ងៃចន្ទអាចបណ្តាលមកពីបំពេញការងារដែលខ្លួនមិនចូលចិត្ត ឃ្លាតឆ្ងាយពីការងារយូរថ្ងៃ ភារកិច្ចលើសចំណុះមិនស្របនឹងកម្លាំងដែលមាន មិនចុះសម្រុងនឹងនរណាម្នាក់នៅកន្លែងការងារ ឬជិតដល់ថ្ងៃកំណត់ក្នុងការប្រគល់លទ្ធផល ឬក៏បរិយាកាសទូទៅអាប់អួជាដើម។

តើគេត្រូវដោះស្រាយយ៉ាងណា ចំពោះបញ្ហា មិនចូលចិត្តថ្ងៃចន្ទ ?  ចម្លើយដ៏សាមញ្ញគឺ ការយកចិត្តទុកដាក់ផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច ដូចជា ធ្វើដំណើរកម្សាន្តនៅចុងសប្តាហ៍ជំនួសឱ្យនៅតែមួយកន្លែង សម្រាកឱ្យបានគ្រប់គ្រាន់  ទទួលទានអាហារល្អៗ រួមទាំងលំហាត់ប្រាណឱ្យ​បានទៀងទាត់។ ដើម្បីដឹងបន្ថែម ថា តើហេតុអ្វីទម្លាប់ប្រចាំថ្ងៃ របបអាហារ ការបែងចែកពេលវេលា រួមចំណែកជះឥទ្ធិពលទៅកាន់ការបង្កើនផលិតភាពនៅថ្ងៃចន្ទ តាមរយៈគេហទំព័រ verywellmind យើង​នឹង​បង្ហាញ អំពីគុណសម្បត្តិ នៃចំណុចនីមួយៗ។

១. ធ្វើសមាធិ ៖ សមាធិ ជាសកម្មភាពដ៏សំខាន់មួយជួយឱ្យការចាប់ផ្តើមថ្ងៃថ្មីមានភាពស្រស់ស្រាយ ។ ដូចនេះចាប់ផ្តើមថ្ងៃថ្មីមិនគួរមើលរំលងសកម្មភាពមួយនេះឡើយ ព្រោះសមាធិ មានសមត្ថភាពអភិវឌ្ឍន៍ប្រព័ន្ធដំណើរការខួក្បាល និងពង្រឹងការគិតឱ្យមានភាពវិជ្ជមានជាងមុន។

ការចូលរួមជាមួយនឹងវគ្គសិក្សាខ្លីៗ អំពីសមាធិ ជំរុញឱ្យការគិតមានភាពស្រឡះល្អ ជួយក្នុងការសម្រេចបាននូវគោលដៅ និងផែនការក្នុងសប្តាហ៍នីមួយៗ ។ សមាធិ មិនត្រឹមតែជំរុញអារម្មណ៍ល្អ ប៉ុន្តែក៏បានពង្រឹងការផ្តោតស្មារតី និងការសម្រាកមួយយ៉ាងស្ងប់សុខនៅចុងសប្តាហ៍។ ទោះបីជាស្ថិតក្នុងស្ថានភាពមមាញឹកយ៉ាងណាក៏ដោយ គួរតែទុកចន្លោះយ៉ាងហោចណាស់ប្រាំនាទីក្នុងមួយថ្ងៃ ដើម្បីអនុវត្តន៍សមាធិឱ្យបានជាប្រចាំ។

២. របៀប នៃការស្លៀកពាក់ ៖ ពេលខ្លះ ជារៀងរាល់ព្រឹកថ្ងៃចន្ទ យើងគ្រាន់តែទាញខោអាវមកស្លៀកពាក់ដោយមិនបានគិតអ្វីច្រើនទេ។ យ៉ាងណាមិញ ការជ្រើសយកសម្លៀកបំពាក់មកប្រើប្រាស់លើដងខ្លួនដោយការគិតបានល្អិតល្អន់ ទាំងការស្រឡាញ់ពេញចិត្ត ទាំងមានផាសុកភាពចំពោះខ្លួនឯង គឺបានជះឥទ្ធិពលវិជ្ជមានពេញមួយថ្ងៃទៅកាន់ការចម្រាញ់យកឱ្យបានផលិតភាពការងារ។ ស្លៀកពាក់ល្អៗត្រង់ចំណុចនេះ គឺចង់សំដៅលើខោអាវដែលមានផាសុកភាព ឬខោអាវដែលស្របនឹងរបៀបវារៈនៃកម្មវិធីអ្វីមួយ។

ស្លៀកពាក់បានល្អ មិនត្រឹមតែបណ្តុះនូវអារម្មណ៍ និងផ្នត់គំនិតវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែបានពង្រឹងបន្ថែមនូវទំនុកចិត្តពីខាងក្នុងខ្លួន។ ដូច្នេះត្រឹមតែទម្លាប់ស្លៀកពាក់បានត្រឹមត្រូវចំពោះខ្លួនឯង ក៏ជាកត្តាជំរុញឱ្យការប្រើប្រាស់ពេលវេលានៅថ្ងៃចន្ទប្រកបដោយផលិតភាព ដែលជាហេតុផលមួយបង្ហាញថា គួរតែជ្រើសរើសពណ៌ដែលខ្លួនចូលចិត្ត ដើម្បីជំរុញឱ្យអារម្មណ៍ស្រស់ស្រាយបន្ថែម។

៣. អាហារពេលព្រឹកមានសារធាតុចិញ្ចឹម ៖ ការបេ្តជ្ញាទទួលទានអាហារពេលព្រឹកឱ្យបានជាប្រចាំ ចាត់ទុកថាជាសកម្មភាពជោគជ័យមួយក្នុងបេសកកម្មនៃការថែទាំខ្លួន។ យ៉ាងណាមិញ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ការជ្រើសរបបអាហារពេលព្រឹកដែលមានជីវជាតិ មានគុណភាព គឺជាជំហានសំខាន់ក្នុងការជំរុញឱ្យបេសកកម្ម នៃការចាប់ផ្តើមថ្ងៃថ្មីកាន់តែល្អបន្ថែម ជាពិសេសការផ្តោតអារម្មណ៍។

យើងសុទ្ធតែបានដឹងហើយថា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសុខភាពនៃរាងកាយទាំងមូល។ ហើយការទទួលទានអាហារពេលព្រឹកល្អ ជាកត្តារួមចំណែកក្នុងការគ្រប់គ្រងអារម្មណ៍ និងថាមពលបានពេញមួយថ្ងៃ។

៤. ធ្វើសកម្មភាពកម្សាន្ត ៖ សកម្មភាពដែលជំរុញឱ្យអារម្មណ៍ល្អ មានច្រើនទម្រង់ ដោយអាស្រ័យទៅលើបុគ្គលម្នាក់ៗ ដូចជាទៅញាំអាហារថ្ងៃត្រង់ដែលចូលចិត្តខ្លាំង ជួបជុំមិត្តបន្ទាប់ពីបញ្ចប់ការងារ ទៅកន្លែងម៉ាស្សា ឬក៏មើលភាពយន្តដែលខ្លួនចូលចិត្តមុនពេលចូលគេងជាដើម។

៥. ធ្វើលំហាត់ប្រាណ ៖ ការធ្វើឱ្យរាងកាយមានចលនា មិនថាតាមរយៈរូបភាពណាក៏បាន ពីព្រោះទម្លាប់ធ្វើឱ្យរាងកាយមានភាពសកម្ម គឺជាវិធីសាស្រ្តវិជ្ជមានមួយបណ្តុះបាននូវស្មារតី និងដួងព្រលឹងឱ្យរស់នៅមានក្ដីសង្ឃឹម។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណបានបង្កើនអរម៉ូនសុភមង្គល ផ្សះផ្សាអាការអ្វីមួយឱ្យឆាប់ជាសះស្បើយ រួមទាំងជំរុញឱ្យអារម្មណ៍ល្អ។  ការធ្វើលំហាត់ប្រាណទៀតសោធ មិនចាំបាច់ ទាល់តែធ្វើពីព្រឹកព្រលឹមទើបទទួលបានលទ្ធផលនោះទេ លំហាត់ប្រាណអនុវត្តន៍នៅពេលណាក៏បាន ប៉ុន្តែត្រូវពង្រឹងទម្លាប់អនុវត្តន៍ឱ្យបានទៀងទាត់រាល់ថ្ងៃ។ ហើយអ្វីដែលកាន់តែប្រសើរទៀតនោះ គឺ ការធ្វើលំហាត់ប្រាណមានពេលវេលាមួយស្របនឹងតម្រូវការនៃរាងកាយ ឬក៏ការចូលក្នុងក្លឹបហាត់ណាមួយដែលមានការណែនាំ ក៏ដូចជាការកំណត់សេចក្ដីបេជ្ញាចិត្ត ឬក៏រៀនអំពីរបៀបធ្វើយូហ្គាតាមកម្មវិធីអនឡាញណាមួយ រួចយកមកអនុវត្តន៍ខ្លួនឯងនៅផ្ទះ។

យ៉ាងណាក៏ដោយអ្នកពុំចាំបាច់ទាមទារនូវលំហាត់ប្រាណមួយ ដែលត្រូវតែហាត់ប្រកបដោយភាពហ្មត់ចត់រហូតនោះទេ គ្រាន់តែអនុវត្តន៍ឱ្យសមល្មមដែលស្របនឹងតម្រូវការរាងកាយ ក៏ដូចជាតម្រូវការសុខភាព ក្នុងការចាប់ផ្តើមថ្ងៃថ្មី ប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅថ្ងៃចន្ទ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)