ប្រយោជន៍៣យ៉ាងដែលអ្នកនឹងទទួលបានពីការ​សរសេរកំណត់ហេតុប្រចាំថ្ងៃ

ការសរសេរកំណត់ហេតុ គឺជាទម្លាប់សាមញ្ញ ប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត និងជីវិតប្រចាំថ្ងៃ។ តាមការសិក្សា ការដាក់ពេលវេលាដើម្បីសរសេរកំណត់ហេតុ អាចផ្តល់អត្ថប្រយោជន៍ជាច្រើន​ដូចជា កាត់បន្ថយការ​ចូល​ប្រើប្រាស់បណ្តាញសង្គម ដែលធ្វើ​ឱ្យ​យើង​មានអារម្មណ៍ស្មុគ្រស្មាញ, ពង្រឹងជំនាញសរសេរ និងការរៀនពីអារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួន។

តាមរយៈ Apartment Therapy ក៏បាន​បង្ហាញ​ឱ្យដឹង​អំពី​លទ្ធផល​វិជ្ជមានចំនួន៣ ក្រោយ​សាកល្បង​មួយ​សប្តាហ៍ នៃការ​សរសេរ​កំណត់​ហេតុ​ជាប្រចាំ។

១. កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ៖ តាមរយៈ​ការវិនិយោគ​ពេលវេលា​ទៅក្នុង​ការ​សរសេរ​កំណត់ហេតុ ឬ​អំពី​ព្រឹត្តិការណ៍​ដែល​បាន​ជួបប្រទះ​ប្រចាំថ្ងៃ គឺជា​សកម្មភាព​មួយ​ជួយឱ្យ​ទទួល​បាន​នូវ​ការ​ផ្តោតទៅ​លើ​ការ​ប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ ព្រោះ​ការជក់ចិត្ត​ជាមួយ​នឹងការ​តាម​ដានសាច់រឿង​របស់​ខ្លួនឯង បាន​ធ្វើឱ្យ​បង្អាក់​ការ​ចុចចូល​បណ្តាញ​សង្គម​ដើម្បី​តាម​មើល​ខ្សែជីវិត​ក្នុង​បណ្តាញ​សង្គម ឬរឿងរ៉ាវ​មិន​ចាំបាច់​របស់​អ្នកដទៃ មិន​ថា ក្នុង​ហ្វេសប៊ុក អ៊ីនស្រ្តាក្រាម ឬ​បណ្តាញ​សង្គម​ដទៃៗ​ទៀត។

២. ភាព​ស្និទ្ធស្នាល​ជាមួយ​របៀប​សរសេរ ៖ ការ​សរសេរ​កំណត់​ហេតុ កាន់តែ​ជំរុញ​ឱ្យដឹង​ថា អ្វីទៅ​ជាការ​ចង់​បាន​របស់​ខ្លួន ការ​បង្ហាញ​អារ្មណ៍ រួមទាំង​រកឃើញ​នូវ​វិធីសាស្រ្ត​សរសេរ ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ខ្លួនឯង​បន្ថែម។ ខណៈ​ការ​សរសេរ​កំណត់​ហេតុ បាន​ជំរុញ​សុភមង្គល និង​កម្លាំង​ចិត្ត​ឱ្យកាន់​តែចង់​សរសេរ​បន្ថែម​ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ រួម​ទាំង​បាន​បញ្ចប់​ថ្ងៃ​នីមួយៗ ដោយ​មាន​ភាព​សកម្ម​ទៅ​លើ​បញ្ញា​ស្មារតី​ចំពោះ​ខ្លួន​ឯង។

៣. ការ​រៀនសូត្រ ៖ ការ​ចាប់​ផ្តើម​សរសេរ​ដំបូងៗ វាពុំងាយ​ស្រួល​ប៉ុន្មានទេ ទោះបី​ជាមាន​ការតាំងចិត្ត​មែន ប៉ុន្តែ​ពុំទាន់​មាន​ទម្លាប់​នោះទេ! ប៉ុន្តែ​បើ​អនុវត្តន៍​ក្នុង​រយៈ​ពេលយូរៗ​ទៅ នោះ​នឹងឃើញ​ពីភាព​ងាយ​ស្រួល ក៏ដូចជា​ភាព​បត់បែន យ៉ាង​លឿន​រហ័ស​ចំពោះការ​ទម្លាប់​សរសេរ​កំណត់​ហេតុ​ប្រចាំថ្ងៃ។ ជាង​នេះ​ទៅ​ទៀត កាល​ដែល​មាន​ទម្លាប់​កាន់ប៊ិក ឬ​ក្ដារចុច​កុំព្យូទ័រ ដើម្បី​បង្ហាញ​ចុះ​នូវ​ការ​គិត ភាព​មន្ទិល ក៏ដូចជា​ហេតុការណ៍​ចម្រុះ​ផ្សេងគ្នា សុទ្ធសឹង​តែជា​សកម្មភាព​ដែលជួយ​ឱ្យ​ចងចាំ​ពាក្យ ចងចាំ​ប្រយោគ និង​ការ​អភិវឌ្ឍន៍​ពាក្យពេចន៍​កាន់​តែ​ងាយស្រួល និង​ស្គាល់​ប្រយោគ​ថ្មីៗ​ច្រើន​ជាង​មុន។ បន្ថែម​ពីនោះ ក៏ជាឱកាស​ឆ្លុះ​បញ្ចំង​រាល់រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដែលបាន​កើត​ឡើង​ក្នុងរយៈ​ពេល​ពេញ​មួយ​ថ្ងៃ ការ​បូក​សរុប​អំពី​សកម្មភាព​ដែល​ធ្វើរួច និង​ការតាមដាន​ផលិតភាព​ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *