ជំងឺបាក់ស្បាតជាប្រភេទជំងឺម្យ៉ាងបណ្តាលមកពីមនុស្សរងឥទ្ធិពលអ្វីមួយប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ។ អ្នកមានជំងឺបាក់ស្បាតមានអារម្មណ៍ភ័យខ្លាចគ្រប់ពេល ឬស្លុតរន្ធត់ចិត្តនៅពេលជួបស្ថានការណ៍អ្វីមួយខុសប្រក្រតី ឬគ្រាន់តែលឺគេនិយាយ ។ ជំងឺបាក់ស្បាតអាចកើតឡើងមិនប្រកាន់វ័យ ប៉ុន្តែភាគច្រើនជំងឺនេះតែងកើតចំពោះមនុស្សវ័យកណ្តាល និងវ័យចំណាស់ ។ ពាក្យបច្ចេកទេស នៃជំងឺបាក់ស្បាត់ គឺ Post-Traumatic Stress Disorder ជាជំងឺផ្លូវចិត្តប្រភេទជំងឺថប់បារម្ភ ។
ការចុះផ្សាយរបស់ The American Psychiatric Association បានបញ្ជាក់ថា ជំងឺបាក់ស្បាតកើតឡើងនៅពេលដែលបុគ្គលជួបស្ថានភាពរន្ធត់ធ្ងន់ធ្ងរ ហើយបានជះឥទិ្ធពលអាក្រក់មានរយៈពេលយូរ ដែលអាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រងគ្រោះដោយអំពីហិង្សា ដូចជា ការគំរាមកំហែង ការវាយដំ រងការរំលោភបំពាន ការលួចប្លន់ ជំងឺផ្លូវកាយធ្ងន់ធ្ងរ ព្រមទាំងជួបបទពិសោធន៍រន្ធត់តាំងពីកុមារភាព ។
ចំណែកសញ្ញាអាចបញ្ជាក់ថា មនុស្សម្នាក់មានជំងឺបាក់ស្បាតអាចសម្គាល់ ដូចជា បទពិសោធន៍ភ័យខ្លាចកើតឡើងម្តងទៀត ភ័យខ្លាចរាល់ពេលនឹកឃើញឡើងវិញនូវព្រឹតិ្តការណ៍រន្ធត់ ភ័យខ្លាចដោយសារសុបន្តិអាក្រក់ មនុស្សតែងមានអារម្មណ៍សោកសៅ និងអស់សង្ឃឹម ពេលខ្លះខ្លាចអនាគត ព្រួយបារម្ភរាងកាយ ព្រមទាំងមានអារម្មណ៍ញ័រខ្លួនរាល់ពេលដឹង ឬ លឺរឿងរន្ធត់ ឬបទពិសោធន៍ឈឺចាប់អតីតកាល ។

អ្នកជំនាញសុខភាពផ្លូវចិត្តបានឱ្យដឹងថា ពេលខ្លះជំងឺបាក់ស្បាត គឺជាការប៉ះទង្គិចផ្លូវចិត្ដដោយសារការគំរាមកំហែងពីបុគ្គលណាមួយមកលើខ្លួន ឬដោយជួបព្រឹត្ដិការណ៍ធ្ងន់ធ្ងរណាមួយដោយភាពតក់ស្លុតរន្ធត់ចិត្ត ។ ស្ថានភាពនេះ ដក់ជាប់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបណ្ដាលឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកជំងឺមានសភាពមិនប្រក្រតីជាច្រើនខែឆ្នាំ និងបន្ដឱ្យអ្នកជំងឺចេះតែមានអារម្មណ៍ខ្លាច និងឆាប់ភ័យដោយគ្មានហេតុផល ។
ជំងឺបាក់ស្បាត ក៏អាចសម្គាល់លើរោគសញ្ញាផ្លូវកាយបានផងដែរ ដូចជា ញ័រដើមទ្រូង ញ័រដៃជើង ស្រវាំងភ្នែកមើលអ្វីឃើញមិនច្បាស់ អស់កម្លាំងល្ហិតល្ហៃ គេងមិនលក់ រសាប់រសល់ ធីងធោង បែកញើសពេញខ្លួន ហើយក៏អាចធ្វើអ្នកជំងឺអាចក្អួតចង្អោរជាញឹកញាប់ផងដែរ ។ អ្នកជំងឺខ្លះ មិនបានចាត់ទុកអាការៈទាំងនេះ ជាសញ្ញានៃជំងឺបាក់ស្បាតនោះទេ បើទោះបីខ្លួនមានអារម្មណ៍ខុសប្រក្រតីដោយរងសម្ពាធអ្វីមួយ ។

ដំណោះស្រាយនៃជំងឺនេះ គឺមានវិធីសាស្ត្រពីរចំណុចដែលអ្នកជំងឺត្រូវស្វែងរកអន្តរាគន៍ជាបន្ទាន់ ។ ទី១ អន្តរាគមន៍ខ្លួនឯង មានន័យថា បុគ្គលខ្លួនឯងព្រមទទួលស្គាល់ថា ខ្លួនពិតជាមានជំងឺបាក់ស្បាត ហើយព្យាយាមគ្រប់គ្រងស្ថានភាពខ្លួនឯងឱ្យបានល្អ ។ ទី២ អ្នកជំងឺត្រូវស្វែងរកការប្រឹក្សាយោបល់ ឬការព្យាបាលនៅមន្ទីរពេទ្យជំនាញ ឬគ្រូពេទ្យជំនាញសុខភាពផ្លូវចិត្តឱ្យទាន់ពេលវេលា ។ ជំងឺបាក់ស្បាត អាចក្លាយជាជំងឺឆ្លងតជំនាន់ ប្រសិនបើអ្នកជំងឺប្រើឥទ្ធិពលរបស់ខ្លួនទៅលើអ្នកដទៃ ឬសមាជិកគ្រួសារ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































