៣វិធីជួយ​ដល់ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា

ដើម្បីសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សាណាមួយ ចាំបាច់ត្រូវការព័ត៌មានជាច្រើនរួមបញ្ចូល ដោយ​ធ្វើ​ការប្រៀបធៀបពីស្ថានភាព ជីវភាពនិងបរិបទក្នុងសង្គមជាដើម។ ការជ្រើសរើសជំនាញដែលឆ្លើយតបនឹងតម្រូវការ ជាពិសេសនៅសាកលវិទ្យាល័យ ឬក្រោយចប់វិទ្យាល័យ អាចជាការសម្រេចចិត្តដ៏ហ្មតចត់មួយក្នុងដំណើរនៃការសិក្សា ហើយជម្រើសក្នុងដំណាក់កាលនេះ គឺជាការសម្រួចជំនាញ និង​ឱកាសការងារនាពេលអនាគត ដូច្នេះ ការឆ្លុះបញ្ចាំងពីចំណូលចិត្ត និងភាពខ្លាំង អំឡុងពេលក្នុងការសម្រេចចិត្តអាចថា វាបង្កើនភាពលើសលប់រំខានផ្នែកអារម្មណ៍ ស្រ្តេស និងប្រើប្រាស់ថាមពលច្រើនក្នុងការស្វែងយល់ពីជំនាញនីមួយៗ។

តែយ៉ាងណាតាមរយៈ Husson University បានបង្ហាញចំណុចមួយចំនួនដែលសិស្សានុសិស្ស​ត្រូវដឹង មុននឹងសម្រេចចិត្តជ្រើសជំនាញសិក្សា ដោយមានរៀបរាប់លម្អិតដូចតទៅ ៖

១. ចំណុចចាប់ផ្តើមនិងសារៈសំខាន់នៃការជ្រើសរើស ៖ ការទុកចន្លោះ និងការផ្ទៀងផ្ទាត់ការសម្រេចចិត្តជ្រើសយកជំនាញ មានភាពភាពសំខាន់នៅត្រង់ថា ជំនាញដែលរៀន ឬមុខវិជ្ជាដែលរៀន ក៏អាចឆ្លុះបញ្ចាំងការងារនាពេលអនាគត ប្រសិនបើជ្រើសរើសប៉ះចំមុខវិជ្ជាដែលខ្លួនចាប់អារម្មណ៍ គឺកាន់តែពង្រីកវិសាលភាពក្នុងការអភិវឌ្ឍខ្លួនចូលទៅក្នុងវិស័យដែលបានរៀននោះ។ ជាងនេះទៅទៀត ការជ្រើសរើសបាននូវជំនាញត្រូវ មិនមែនឆ្លើយតបតែពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវភាពរីករាយកំឡុងពេលសិក្សាផងដែរ ព្រោះបានជួបមនុស្សក្នុងរង្វង់ចំណូលចិត្តស្រដៀងគ្នា និងងាយស្រួលក្នុងការបង្កើនភាពចុះសម្រុង ក៏ដូចជាការប្រមូលផ្តុំគ្នា។ ជាងនេះទៅទៀត បទពិសោធន៍ដែលបានពីការជ្រើសជំនាញ ក៏មានភាពប្រទាក់ក្រឡាគ្នាទៅនឹងក្រុមមនុស្សដែលត្រូវទំនាក់ទំនងគ្នា ងាយស្រួលក្នុងការពង្រីកបណ្តាញ។

២. អ្វីដែលគួរពិចារណាជាទូទៅ ៖ នៅពេលដែលចាំបាច់ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញនៅមហាវិទ្យាល័យ គួរឆ្លុះបញ្ចាំងទៅលើចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងចំណុចខ្លាំង ហើយនឹងការងារក្នុងក្ដីស្រមៃ។ បន្ថែមពីនោះ ក៏គួពិចារណាលើជំនាញដែលមានភាពពាក់ព័ន្ធ អំពីចំណាប់អារម្មណ៍ដែលមាន និងប្រភេទកម្មវិធីដែលមានផ្តល់ជូនពីសាលា ថា តើបានឆ្លើយតបនឹងទីផ្សារកម្រិតណា?

៣. ដឹងដោយរបៀបណាថាមុខវិជ្ជានោះត្រូវជាមួយខ្លួនឯង ៖ ជ្រើសរើសជំនាញ គឺជាដំណើរផ្ទាល់ខ្លួនមួយ ដែលតម្រូវឱ្យសិស្ស ឬបុគ្គលម្នាក់ៗសង្កេត និងសាកល្បង​ឱ្យបានច្រើនវិធីសាស្រ្ត។ ហើយអ្វីដែលនៅតែសង្កត់ធ្ងន់នៅត្រង់នេះ គឺការស្វែងយល់ពីភាពខ្លាំង និងចំណាប់អារម្មណ៍នៅតែជាគោលសំខាន់ៗ ទន្ទឹមគ្នានោះ ក៏ត្រូវប្រមូលព័ត៌មាន និងទិន្នន័យបន្ថែម ពាក់ព័ន្ធនឹងបទពិសោធន៍ជាក់ស្តែងពីអ្នករៀនជំនាញនីមួយៗ ព្រោះចំណូលចិត្ត ហើយនឹងមានព័ត៌មាន គឺជាកត្តាសម្រួលដល់ការវិភាគ និងរុញទៅឱ្យដល់ចំណុចពីរ គឺភាពជោគជ័យក្នុងការសិក្សា និងថាមពលក្នុងការចាប់យកការងារតាមការរំពឹងទុក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។