សកម្មភាពល្អដែលគួរធ្វើ​នៅព្រឹក ដើម្បីបង្កើនភាពស្រស់ស្រាយពេញមួយថ្ងៃ

ការរៀបចំកាលវិភាគពេលព្រឹកបានល្អ ប្រៀបដូចជាការត្រៀមខ្លួនសម្រាប់ផលិតភា​ពក្នុងមួយថ្ងៃពេញ។ តាមរយៈគេហទំព័រ Power of Positive បានបង្ហាញគន្លឹះបីចំណុចដែលជំរុញភាពស្រស់ស្រាយពេលព្រឹក ដោយមានរៀបរាប់នៅខាងក្រោម ៖

១. រក្សាជាតិទឹកក្នុងខ្លួន និងធ្វើចលនា ៖ មូលហេតុដែលការពិសាទឹកជាមូលហេតុចម្បងគួរអនុវត្តន៍មុនគេ ក្រោយពេលក្រោកពីគេង គឺដោយសារការគេងបានធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកជាច្រើនម៉ោង និងត្រូវការបំពេញវិញឱ្យលឿន ដើម្បីរក្សាថាមពល ក៏ដូចជាភាពស្រស់ស្រាយចំពោះរាងកាយឡើងវិញ។​ បន្ថែមពីនោះ កាហូបទឹកនៅពេលព្រឹកក៏ជួយទៅដល់ប្រព័ន្ធរំលាយអាហារនៃរាងកាយ ពង្រឹងដល់ការផ្តោតអារម្មណ៍ ពង្រឹងសុខភាពស្បែក និងរក្សាតុល្យភាពថាមពលរាងកាយទាំងមូលផងដែរ។

២. ការប្រត្តិបត្តិសកម្មភាពអប់រំចិត្ត ៖ មុននឹងចាប់ផ្តើមធ្វើខ្លួនឱ្យមមាញឹកនឹងភារកិច្ចថ្មីៗ ឬមុននឹងចាប់ផ្តើមសម្រេចចិត្តដោះស្រាយបញ្ហាដែលកើតមានប្រចាំថ្ងៃ ការសម្រួលអារម្មណ៍ ការអប់រំផ្លូវចិត្ត ក៏ដូចជាការរំងាប់អារម្មណ៍ឱ្យត្រជាក់ សុទ្ធសឹងតែជាកត្តាដ៏មួយដ៏សំខាន់ក្នុងការរួមចំណែកទៅនឹងទម្លាប់ល្អប្រចាំថ្ងៃ។​​ ការអនុវត្តន៍សកម្មភាពដែលជួយពង្រឹងសុខភាពផ្លូវចិត្តទៀតសោត មានច្រើនទម្រង់ ហើយអាចអនុវត្តន៍ទៅតាមស្ថានភាពជាក់ស្តែងរៀងៗខ្លួន តួយ៉ាងដូចជា ការសរសេរកំណត់ហេតុ ការសមាធិ ការដកដង្ហើមមួយៗវែងៗ និងការនិយាយប្រយោគល្អៗទៅកាន់ខ្លួនឯង សុទ្ធតែជាសកម្មភាពដែលរួមចំណែកអភិវឌ្ឍន៍ទៅកាន់សុខភាពផ្លូវចិត្ត។

៣. ធ្វើផែនការចាប់ផ្តើមថ្ងៃថ្មី ៖ មនុស្សជោគជ័យក្នុងអាជីព ឬរឿងរ៉ាវជីវិត ភាគច្រើនចាប់ផ្តើមជាមួយនឹងថ្ងៃដោយមានក្ដីសង្ឈឹម និងទិសដៅជាក់លាក់។ ដោយការចំណាយពេលខ្លះក្នុងការសរសេរអំពីសកម្មភាពដែលត្រូវធ្វើបន្ទាប់ និងការសម្រេចបាននូវលទ្ធផលណាមួយ ដែលវានឹងជួយជំរុញផលិតភាពនៃការចំណាយពេញមួយថ្ងៃ, តើត្រូវធ្វើផែនការប្រចាំថ្ងៃបែបណាទើបមានប្រសិទ្ធភាព? ក្នុងសម័យបច្ចេកវិទ្យា គួរធ្វើតាមរយៈកម្មវិធីឌីជីផល ព្រោះមានភាពងាយស្រួលក្នុងការយកតាមខ្លួន ក៏ដូចជាការផ្តល់សញ្ញារំលឹកជាដើម។ បន្ថែមពីនោះ គួរមានការបែងចែករាល់មុខងារ និងកម្រិតនៃភាពសំខាន់ៗរបស់សកម្មភាពដែលត្រូវធ្វើទៅតាមសកម្មភាពនីមួយៗ។ ការធ្វើផែនការ គឺជាការកាត់បន្ថយកុំឱ្យកើតមានអាការធុញថប់ និងបារម្ភអំពីកាយចាយពេលមិនបានល្អ ក៏ដូចជាតាមដានរាល់សមទ្ធិផលដែលសម្រេចបាន នៅពេលបានឃើញអំពីសមិទ្ធផលផ្ទាល់ខ្លួន នោះអារម្មណ៍ល្អចំពោះខ្លួនឯងក៏នឹងកើនមានមួយកម្រិតបន្ថែមទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *