១០គន្លឹះជំរុញការផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព

ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុង ឬគ្រោងនឹងអនុវត្តន៍។ យោងតាមគេហទំព័រ Geeky Gadgets បានបង្ហាញជូនគន្លឹះ១០ចំណុចខ្លីៗ ក្នុងការរក្សាស្មារតីឱ្យផ្តោតអារម្មណ៍ប្រកបដោយប្រសិទ្ធភាព។

១. កំណត់គោលដៅ ៖ ដើម្បីរក្សានូវសមត្ថភាពផ្តោតបានល្អ មុននឹងចាប់ផ្តើមអនុវត្តន៍សកម្មភាពអ្វីមួយ ត្រូវកំណត់ឱ្យច្បាស់អំពីគោលដៅដែលខ្លួនចង់បាន ថាតើអ្វីទៅជាភាពសំខាន់ និងអ្វីទៅជាអាទិភាព ?

២. កាត់ផ្តាច់រាល់ការរំខាន ៖ អ្វីក៏ដោយឱ្យតែប៉ះពាល់ដល់ការបំភ័ន្តស្មារតី ត្រូវកាត់ចោលឱ្យអស់ សូម្បីតែរបស់របរដែលធ្វើឱ្យអាម្មណ៍ស្មុគស្មាញ ក៏ត្រូវប្រមូលទុកមួយឡែកដែរ ដែលធ្វើយ៉ាងណាឱ្យបរិយាកាសការងារល្អ ស្រឡះ និងជំរុញឱ្យស្មារតីមានការផ្ចង់បានល្អ។​

៣. គ្រប់គ្រងពេល ៖ មិនមែនរាល់ការងារគ្រប់បែបបទ សុទ្ធតែត្រូវការផ្តោតទាំងអស់នោះទេ ហើយក៏មិនមែនគ្រប់ពេលសុទ្ធតែអំណោយផលចំពោះការផ្តោតរបស់អ្នកដែរ ដូច្នេះត្រូវរៀបចំប្រភេទការងារឱ្យស្របនឹងពេលវេលានីមួយៗ ។ ឧទាហរណ៍ថា ការងារណាអាចធ្វើបានល្អនៅពេលព្រឹក ហើយការងារណាអាចធ្វើបានល្អនៅពេលរសៀល ត្រូវសង្កេតពីខ្លួនឯងថា តើផលិតភាពខ្ពស់ភាគច្រើនកើតឡើងនៅពេលណា?

៤. អនុវត្តន៍សកម្មភាពធ្វើឱ្យចិត្តត្រជាក់ ៖ ការធ្វើសកម្មភាពដែលសម្រួលដល់ផ្លូវចិត្តជារឿយៗ ឬការអប់រំចិត្ត តាមរយៈសមាធិ សរសេរកំណត់ត្រា គឺជាការហ្វឹកហាត់ និងពង្រឹងខួរក្បាលឱ្យមានស្មារតីផ្តោតជាប្រចាំ។

៥. បំបែកការងារឱ្យតូចៗ ៖ ជាធម្មតាការងារតែងតែមាននៅក្នុងរូបភាពធំៗ ប៉ុន្តែគេមិនអាចយកវាទៅធ្វើម្តងទាំងអស់បាននោះទេ វាបង្កឱ្យបាក់ស្មារតីខ្លាចមិនហ៊ានធ្វើ ព្រោះមិនដឹងថាត្រូវផ្តើមមួយណាមុន, ដូច្នេះការបំបែកការងារឱ្យតូចៗ ផ្តល់ភាពងាយស្រួលក្នុងការប្រតិបត្តិ និងគ្រប់គ្រង រួមទាំងកាត់បន្ថយនូវការកើតមានអារម្មណ៍ធុញទ្រាន់ដោយសារការងារលើសលប់ជាដើម ហើយជំនួសមកវិញនូវការផ្តោតអារម្មណ៍បានល្អ។

៦. ប្រើប្រាស់ APP ជាជំនួយ ៖ រក្សាស្មារតីផ្តោតឱ្យមានប្រសិទ្ធភាព ដោយការប្រើប្រាស់កម្មវិធីអេឡិចត្រូនិចណាមួយជាជំនួយ វាមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាជួយធ្វើឱ្យចំណេញបន្ថែមនូវពេលវេលាទៀតផង។

៧. សម្រាកឱ្យបានទៀងទាត់ ៖ ការចំណាយពេលលើសលុបទៅធ្វើការដោយមិនបានសម្រាកឱ្យបានគ្រប់គ្រាន់ វាបានបង្កជាអាការៈអស់កម្លាំងមិនធម្មតា (Burnout) ហេតុដូច្នេះហើយ ទោះក្នុងស្ថានភាពមមាញឹកយ៉ាងណា ក៏ត្រូវឆ្លៀតពេលខ្លះៗដើម្បីសម្រាកក្នុងរយៈពេលខ្លីៗ ដើម្បីរក្សាតុល្យភាពនៃការប្រើប្រាស់ថាមពល និងរក្សាការផ្តោតអារម្មណ៍ក្នុងរយៈពេលវែង។

៨. មានរបៀបរស់នៅប្រកបដោយផាសុកភាព ៖ កាលដែលមានរបៀបរស់នៅមួយប្រកបដោយផាសុកភាព គេមិនងាយបំភ្លេចបាននោះទេនូវសកម្មភាពទាំងឡាយណាដែលនាំឱ្យសុខភាពទាំងចិត្ត និងកាយមានភាពរឹងមាំ ដែលមានដូចជា គេងបានគ្រប់គ្រាន់ បរិភោគអាហារល្អៗ និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីហាត់ពត់ និងរក្សាចិត្តឱ្យបានល្អ  និងជាវិធីក្នុងការពង្រឹងជំនាញផ្តោត។

៩. លើកទឹកចិត្តខ្លួនឯង ៖ ការលើកទឹកចិត្តខ្លួនឯងតាមរយៈការពង្រឹងផ្នត់គំនិតវិជ្ជមាន ផ្តល់រង្វាន់ឱ្យខ្លួនឯងនៅពេលធ្វើបានល្អ ជាពិសេសនៅពេលអនុវត្តន៍ការផ្តោតបានល្អ ដែលជាចំណែកជំរុញឱ្យការផ្តោតកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

១០. ផ្ទៀងផ្ទាត់ជាប្រចាំ ៖ ចំណុចសំខាន់មួយដែលមិនគួរមើលរំលង គឺ ផ្ទៀងផ្ទាត់វាយតម្លៃរាល់សកម្មភាពដែលបានប្រព្រឹត្តកន្លងមកទាក់ទងនឹងយុទ្ធសាស្រ្តក្នុងការពង្រឹងជំនាញផ្តោតអារម្មណ៍ថា តើចំណុចណាគួរអនុវត្តន៍បន្ត ឬចំណុចណាគួរកែរលម្អបន្ថែមដើម្បីអភិវឌ្ឍការផ្តោតអារម្មណ៍ឱ្យកាន់តែប្រសើរជាងនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)