សកម្មភាពសាមញ្ញៗចំនួន៧ បង្កើនភាពរីករាយប្រចាំថ្ងៃ

កត្តាដែលនាំឱ្យរីករាយចិត្ត មិនងាយក្នុងការរក្សាបានរាល់ពេល រាល់ថ្ងៃនោះទេ បើគ្មានទម្លាប់ល្អ និងការលត់ដំផ្លូវចិត្ត ឬរបៀបពង្រឹងផ្នត់គំនិតវិជ្ជមាន។ ដើម្បីជំរុញឱ្យសប្បាយចិត្តរាល់ថ្ងៃបាន វាក៏អាស្រ័យលើការប្រតិបត្តិល្អចំពោះខ្លួនឯងដែរ។ យោងតាម គេហទំព័រ Sweety High មានសកម្មភាពចំនួន៧ ដែលអាចពង្រឹងសុភមង្គលឱ្យស្រស់ស្រាយប្រចាំថ្ងៃ ឬក្នុងរយៈពេលវែង ៖

១. ស្តាប់ភ្លេង ៖ តន្រ្តីជាវិថីនាំទៅរកភាពរីករាយ តែក៏ក្នុងករណីវាស្របទៅនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែរ។ នៅពេលដែលជ្រើសរើសបានភ្លេង ឬចម្រៀងដែលខ្លួនស្រឡាញ់ជាប់ចិត្ត គឺជាបុព្វហេតុមួយជួយឱ្យចិត្តត្រជាក់ និងបង្កើនបានជាស្ថានភាពផ្លូវចិត្ត ដែលមានសេចក្ដីសុខ សេចក្ដីចម្រើន។ ទន្ទឹមគ្នានោះ ការកំណត់ប្រភេទ ឬកំណត់ការប្រើប្រាស់បណ្តាញសង្គមឱ្យស្របនឹងតម្រូវការ ឬការចង់បានក៏ជាការរួមចំណែកបំពេញនូវសេចក្ដីសុខផ្នែកស្មារតីដែរ។

២. ពេញចិត្តនឹងបច្ចុប្បន្នកាល ៖ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើង ក្នុងការរក្សាផ្នត់គំនិតវិជ្ជមានក្នុងស្ថានភាពមួយដែលមិនសូវល្អ ប៉ុន្តែលោកអ្នកនៅតែអាចទាញភាពវិជ្ជមានទាំងនោះ ដោយការស្វែងយល់អំពីខ្លួនឯងតាមរយៈការសរសេរកំណត់ហេតុ ឬរឿងរ៉ាវដែលលោកអ្នកពេញចិត្តជាងគេឱ្យបានបីចំណុចក្នុងពេលពេញមួយថ្ងៃ ឱ្យបានជាប់លាប់។ អនុវត្តន៍បែបនេះ ជាចំណែកមួយក្នុងការផ្លាស់ប្តូរទស្សនៈរបស់អ្នកឱ្យមានការពេញចិត្តចំពោះបច្ចុប្បន្នភាព រួមទាំងបង្កើនអត្ថន័យនៃជីវិតបន្ថែម។

៣. ជួបមិត្តឬអ្នករាប់អានគ្នាជិតស្និទ្ធ ៖ ពេលបានជួបមិត្តម្តងៗ ជាពិសេសមិត្តស្និទ្ធស្នាលទៀតនោះ ជំរុញឱ្យមនុស្ស មានភាពរីករាយសប្បាយចិត្ត ឬបំផុសសំណើចចេញពីពោះ ដោយសារតែបាននិយាយរឿងរ៉ាវអស់ពីដួងចិត្តជាមួយគ្នា។ ការជួបគ្នាទៀតសោត មិនចាំបាច់ទាល់តែបង្អង់ចាំឱ្យមានឱកាសល្អណាពេកនោះទេ សូមចាប់ផ្តើមកំណត់ថ្ងៃ និងហៅមនុស្សដែលលោកអ្នកចង់ជួបតែម្តងទៅ មានន័យថា ចាប់ផ្តើមសកម្មភាពជំនួសឱ្យការរង់ចាំ។

៤. លំហែកំសាន្តនៅខាងក្រៅផ្ទះ ៖ បើបានចេញទៅខាងក្រៅដែលមានធម្មជាតិនៅអមទៀតនោះ អាចថាជាពេលដែលសំណាងណាស់ ព្រោះធម្មជាតិ ឬរុក្ខជាតិបៃតងតែងបំពេញនូវភាពរីករាយជូនទៅកាន់បុគ្គលទាំងឡាយ។ ការចំណាយពេលបន្តិចបន្តួចទៅអង្គុយលើស្មៅ ក៏អាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងបន្ធូរភាពស្រឡះទៅកាន់ខួរក្បាល។

៥. ជាបង្អែកដល់អ្នកដទៃ ៖ ការផ្តល់ស្នាមញញឹមទៅកាន់អ្នកដទៃ ក៏អាចនាំនូវភាពរីករាយទៅកាន់ខ្លួនឯង។ ចំណែកឯការផ្តល់ជំនួយទៅកាន់សមាជិកគ្រួសារ ឬសម្រាលបន្ទុកគ្រួសារ ឬទិញសម្ភារៈ និងអាហារទុកឱ្យមនុស្សជាទីស្រឡាញ់ណាម្នាក់ជាដើម។ ផ្តល់ជំនួយទៅកាន់មនុស្សដែលត្រូវការ មានន័យថា សកម្មភាពទាំងនេះជាការទទួលផលទាំងទ្វេភាគី អ្នកផ្តល់ឱ្យក៏សប្បាយចិត្ត រីឯអ្នកទទួលផលក៏បាននូវអ្វីដែលគេត្រូវការ។

៦. ញញឹមនៅមុខកញ្ចក់ ៖ តើលោកអ្នកធ្លាប់បានដឹងទេថា ស្នាមញញឹម បានបង្កើននូវអ័រម៉ូនសុភមង្គល? ដូច្នេះ ការហាត់សម ញញឹមនៅពីមុខកញ្ចក់ជាចំណែកមួយជួយបង្កើនអារម្មណ៍វិជ្ជមានទៅកាន់ខ្លួនឯង។ វាមិនចម្លែកពេកទេ ពេលដែលធ្វើបែបនេះនៅគ្រាដំបូងៗ អាចនឹងមានអារម្មណ៍ថាអៀនប្រៀនៗបន្តិច ប៉ុន្តែនៅពេលដែលអនុវត្តន៍បែបនេះជារឿយៗ យូរទៅនឹងជំរុញចិត្តឱ្យកាន់តែស្រឡាញ់ភាពរីករាយនៅលើផ្ទៃមុខរបស់ខ្លួនឯង។

៧. ធ្វើសមាធិ ៖ ធ្វើសមាធិជាចំណែកមួយជួយឱ្យផ្លូវចិត្តមានសភាពរឹងមាំ ហើយការរៀនដកដង្ហើមមួយៗក៏ជាវិធីជំរុញឱ្យស្មារតីមានភាពស្ងប់។ បច្ចុប្បន្ននេះ មានវិធីសមាធិច្រើនណាស់ផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ដែលវារឹតតែផ្តល់នូវភាពងាយស្រួល ក្នុងការជ្រើសនូវជម្រើសណាមួយដែលសាកសមនឹងស្ថានភាពបច្ចុប្បន្ននៃខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...