ភាពខ្លាំងរបស់ឥណ្ឌាធ្វើឱ្យពិភពលោកទទួលស្គាល់គុណភាពអប់រំជាសកល

បច្ចុប្បន្នប្រទេសឥណ្ឌាមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋឥណ្ឌា ឬ Republic of India” ដែលប្រទេសនេះ បានទទួលឯករាជ្យពីអង់គ្លេសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ និងក្លាយជាសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០ ។ ឥណ្ឌាជាប្រទេសសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា ដែលមានរដ្ឋចំនួន ២៨រដ្ឋ និងប្រាំពីរទឹកដីសហភាព ។ អ្វីដែលពិភពលោកចាប់អារម្មណ៍ពីឥណ្ឌា គឺប្រទេសដែនដីអាស៊ីមួយនេះ សម្បូរដោយធនធានមនុស្សផ្នែកខាងបញ្ញាផ្សេងៗ ឥណ្ឌាខ្លាំងខាងបច្ចេកវិទ្យាអេឡិចត្រូនិក ព្រមទាំងការរីកចម្រើនបច្ចេកវិទ្យាអវកាស ។ ចំណាត់ថ្នាក់នៃការអប់រំជាសកល បានវាយតម្លៃថា ៧៤% នៃប្រជាជនឥណ្ឌាទទួលបានការអប់រំខ្ពស់ និងចៀសផុតពីបញ្ហាអនក្ខរភាព ។

ជាក់ស្តែងកាលពីចុងឆ្នាំ២០២៣ កន្លងទៅ ឥណ្ឌាបានបាញ់បង្ហោះយានអវកាស Chandrayaan-3 របស់ខ្លួនទៅចុះចតនៅលើផ្ទៃព្រះច័ន្ទដោយជោគជ័យ ។ ទន្ទឹមគ្នានេះ ប្រទេសធំៗជាច្រើនបានទទួលស្គាល់ថា ឥណ្ឌាជាទឹកដីរួមចំណែកលើកកម្ពស់ការអប់រំប្រកបដោយគុណភាពមួយដែរ ។ តើប្រព័ន្ធអប់រំឥណ្ឌាមានចំណុចខ្លាំងអ្វីខ្លះ ទើបពិភពលោកផ្តល់តម្លៃលើគុណភាពនៃការអប់រំ ? ខាងក្រោមនេះជាចំណុចខ្លាំងទាំង៧ បង្ហាញពីការលើកកម្ពស់គុណភាពនៃការអប់រំនៅប្រទេសឥណ្ឌា ។

១. ឥណ្ឌាប្រទេសចម្រុះមុខវិជ្ជាសិក្សា ៖ រហូតមកដល់ពេលនេះ ស្ទើរតែគ្រប់មុខវិជ្ជាទាំងអស់ដែលពិភពលោកមាន គ្រឹះស្ថានអប់រំចម្រុះនៅឥណ្ឌាមានជំនាញឯកទេសសិក្សាទាំងនោះ ។ ប្រទេសឥណ្ឌាមានបណ្តាញស្ថាប័នអប់រំដ៏ធំទូលាយ និងចម្រុះ រាប់ចាប់ពីសាកលវិទ្យាល័យល្បីៗ រហូតដល់វិទ្យាស្ថានស្រាវជ្រាវឯកទេស ។ ភាពចម្រុះនេះផ្តល់ឱ្យសិស្សទទួលបានជម្រើសដ៏ទូលំទូលាយ ។

២. គុណភាពអប់រំទទួលស្គាល់ជាសកល ៖ សាកលវិទ្យាល័យ និងកម្មវិធីអប់រំរបស់ឥណ្ឌាជាច្រើនត្រូវបានប្រទេសអភិវឌ្ឍន៍ទទួលស្គាល់ជាសកល ពិសេសសម្រាប់កម្រិតឧត្តមសិក្សារបស់និស្សិត ។ ការទទួលស្គាល់នេះ កំពុងទាក់ទាញសិស្សានុសិស្សមកពីជុំវិញពិភពលោកឱ្យចាប់អារម្មណ៍ឥណ្ឌា ហើយឥណ្ឌាខ្លួនឯងកំពុងជំរុញបរិយាកាសសិក្សាឱ្យកាន់តែសម្បូរបែបស្របតាមការរីកចម្រើនរបស់ពិភពលោក ។

៣. ការអប់រំសង្កត់ធ្ងន់លើការអប់រំជំនាញ STEM ៖ ថ្វីត្បិតប្រជាជនឥណ្ឌាគោរពលើជំនឿ និងសាសនាផ្សេងៗជាច្រើនយ៉ាងណាក៏ដោយ ក្រោមហេតុផលនៃការអប់រំក្រសួងអប់រំឥណ្ឌាបានជំរុញការអប់រំតាមបែបវិទ្យាសាស្ត្រនៅក្នុងកម្មវិធីសិក្សាជាតិ ។ ទន្ទឹមគ្នានេះ ពីមួយថ្ងៃទៅមួយថ្ងៃឥណ្ឌាបានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ។ ការផ្តោតអារម្មណ៍នេះ ជួយបង្កើតកម្លាំងពលកម្មជំនាញស្ទើរគ្រប់វិស័យ ដែលបម្រើដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឥណ្ឌា ។

៤. កម្លាំងជំនាញផ្នែកព័ត៌មានវិទ្យា ៖ ប្រទេសឥណ្ឌាទទួលបានកេរ្តិ៍ឈ្មោះជា “មជ្ឈមណ្ឌលព័ត៌មានវិទ្យាសកល” ជាមួយនឹងក្រុមអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដ៏ជំនាញជាច្រើន ។ កម្លាំងពលកម្មឥណ្ឌាផ្នែកព័ត៌មានវិទ្យាកំពុងបម្រើការងារនៅតាមស្ថាប័នធំៗរបស់ពិភពលោក ។ ការសង្កត់ធ្ងន់លើការអប់រំជំនាញបច្ចេកវិទ្យានេះ បានរួមចំណែកយ៉ាងសំខាន់ដល់កម្លាំងពិភពលោក ។

៥. គ្រួសារឥណ្ឌាឱ្យតម្លៃខ្ពស់លើវប្បធម៌លើកកម្ពស់ការអប់រំ ៖ ការរីកចម្រើនធនធានមនុស្សនៅប្រទេសឥណ្ឌា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប្រជាជនប្រទេសបានឱ្យតម្លៃខ្ពស់លើការអប់រំ និងចាត់ទុកការអប់រំជាស្នូលនៃការអភិវឌ្ឍន៍គ្រួសារ ។ គ្រួសារនៅឥណ្ឌាដែលមានលទ្ធភាព តែងតែផ្តល់អាទិភាពដល់ភាពជោគជ័យក្នុងការសិក្សារបស់កូនៗពួកគេ។ ការសង្កត់ធ្ងន់លើវប្បធម៌នៃការអប់រំនេះ ជាការលើកទឹកចិត្តខ្ពស់ដល់សិស្សានុសិស្សឥណ្ឌា ។

៦. ការពង្រឹងគុណភាពប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សារឹងមាំ ៖ ប្រទេសឥណ្ឌាមានប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សារឹងមាំ ហើយសាកលវិទ្យាល័យជាច្រើនបានផ្តល់វគ្គសិក្សាចម្រុះដល់និស្សិត និងអ្នកសិក្សាពីក្រៅប្រទេស ។ ស្របគ្នានេះដែរ រដ្ឋាភិបាលបានអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីបង្កើនគុណភាពអប់រំ ។ គោលនយោបាយ និងកម្មវិធីនានា បានផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសិក្សា កម្មវិធីសិក្សា និងជំរុញគុណភាពនៃការអប់រំនៅតំបន់ផ្សេងៗ ឱ្យមានភាពស្មើគ្នា ។ បន្ថែមលើនេះ ប្រទេសឥណ្ឌាបានបោះជំហានទៅមុខក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិត ដោយមានស្ថាប័នចូលរួមនៅក្នុងការស្រាវជ្រាវដ៏ទំនើប បម្រើដល់ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

៧. ស្មារតីសហគ្រិន ៖ រហូតដល់ឆ្នាំ២០២៤ នេះ ឥណ្ឌាជាប្រទេសអំណោយផលលើការវិនិយោគនានា ។ ឥណ្ឌាក្រៅពីមានវត្តមានមហាសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក ប្រទេសមួយនេះក៏មានសហគ្រិនបច្ចេកវិទ្យា និងពាណិជ្ជកម្មជាច្រើនផងដែរ ។ ប្រទេសឥណ្ឌាមានប្រព័ន្ធអេកូឡូស៊ី និងភាពជាសហគ្រិនរីកចម្រើន ខណៈប្រព័ន្ធអប់រំបានលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋ និងជំរុញស្មារតីសហគ្រិនជាប្រចាំ ។

គួរបញ្ជាក់ថា ក្រៅពីចំណុចខ្លាំងនៃគន្លឹះជំរុញគុណភាពអប់រំរបស់ឥណ្ឌាទាំង ៧ខាងលើ ឥណ្ឌាក៏ជាប្រទេសមួយដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអប់រំអន្តរជាតិ និងភាពជាដៃគូជាមួយអង្គការពិភពលោកនានា ដែលកិច្ចសហប្រតិបត្តិការទាំងនោះ បានជួយសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹងអ្នកសិក្សា កិច្ចសហការស្រាវជ្រាវ និងការបង្ហាញពីរបកគំហើញសិក្សាផ្សេងៗជាអន្តរជាតិ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...