កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍។ វគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យានេះ ចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។

កញ្ញា សួន សុកាវណ្ណី សហការីកម្មវិធីបណ្តុះធុរកិច្ចថ្មី បានប្រាប់ឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាល Women Innovators Bootcamp រយៈពេល ៦សប្តាហ៍នេះ ត្រូវបានរចនាឡើង ដើម្បីលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងវិស័យបច្ចេកវិទ្យា, ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។ ជាពិសេស ដើម្បីផ្ដល់ការបណ្តុះបណ្តាល ដោយផ្ទាល់ពីអ្នកជំនាញក្នុងវិស័យទាំងនេះ សម្រាប់ជួយជាស្ពានក្នុងការដោះស្រាយបញ្ហា ការអភិវឌ្ឍអត្តសញ្ញាណឌីជីថល និងការកសាងបណ្តាញទំនាក់ទំនង។

កញ្ញា សួន សុកាវណ្ណី សហការីកម្មវិធីបណ្តុះធុរកិច្ចថ្មី

តាមរយៈការចូលរួមបណ្តុះបណ្តាលនេះ កញ្ញា សួន សុកាវណ្ណី លើកឡើងថា និស្សិតស្រី និងស្រ្តី នឹងទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា ការស្គាល់ខ្លួនឯង និងបង្កើនទំនុកចិត្ត ដែលនឹងអាចអភិវឌ្ឍសមត្ថភាពនិយាយជាសាធារណៈ និងការប្រើប្រាស់បណ្ដាញសង្គម។ បន្ថែមពីនេះ ស្រ្តីនឹងមានការគិតប្រកបដោយច្នៃប្រឌិតអំពីវិធីសាស្ត្រការច្នៃប្រឌិត និងការដោះស្រាយបញ្ហាដោយប្រើ Design Thinking។ ក្នុងនោះ ជំនាញឌីជីថល ដែលនាំឱ្យអភិវឌ្ឍអត្តសញ្ញាណផ្ទាល់ខ្លួន, ការយល់ដឹងអំពីទីផ្សារឌីជីថល និងការបង្កើតមាតិកាលើ TikTok។ ជាពិសេស ការអភិវឌ្ឍភាពជាមេដឹកនាំ និងកសាងបណ្តាញទំនាក់ទំនងតភ្ជាប់ជាមួយស្ត្រីដែលមានគំនិតដូចគ្នា និងអ្នកជំនាញឧស្សាហកម្ម។

កញ្ញា សួន សុកាវណ្ណី រំពឹងថា កម្មវិធី Women Innovators Bootcamp នេះ នឹងជួយស្រ្តី និងក្មេងស្រី បង្កើនទំនុកចិត្តក្នុងការដឹកនាំ និងការបង្កើតឥទ្ធិពលនៅក្នុងឧស្សាហកម្មរបស់ខ្លួន។ ពួកគេនឹងអាចបង្កើតអត្តសញ្ញាណឌីជីថលរឹងមាំ, រៀនអំពីការប្រើប្រាស់ TikTok ដើម្បីបង្កើតមាតិកា, ភាពជាអ្នកដឹកនាំ, និងអភិវឌ្ឍជំនាញច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព។ កម្មវិធីនេះ នឹងជំរុញឱ្យស្ត្រីក្លាយជាមេដឹកនាំដែលអាចប្រើប្រាស់បច្ចេកវិទ្យា និងការសហការរបស់ពួកគេ ដើម្បីបង្កើតផលវិជ្ជមានក្នុងសហគមន៍ និងអាជីវកម្ម។

រូបភាពតំណាង៖ ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា

ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាលនេះ បេក្ខជនត្រូវដាក់ពាក្យតាមរយៈតំណភ្ជាប់ (Link) https://forms.gle/nBnPjMoqcCLawa987 ឱ្យបានមុនថ្ងៃផុតកំណត់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

គួរជំរាបជូនថា កម្មវិធីនេះបើកសម្រាប់ស្រ្តីដាក់ពាក្យតែប៉ុណ្ណោះ ដែលជា និស្សិតសាកលវិទ្យាល័យ អ្នកអាជីពវ័យក្មេង ចង់អភិវឌ្ឍជំនាញរបស់ខ្លួន អ្នកចាប់ផ្ដើមអាជីវកម្ម ចង់បង្កើត និង អភិវឌ្ឍគំនិតអាជីវកម្ម ឬ ស្ត្រីដែលចង់បង្កើនទំនុកចិត្ត និង បង្កើតអត្តសញ្ញាណឌីជីថលរបស់ខ្លួន៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *