សរសេរអក្សរដោយដៃ ជួយពង្រឹងសមត្ថភាព ការចងចាំ និងកាត់បន្ថយស្រ្តេស ចំពោះកុមារ និងយុវជន

មួយរយៈពេលចុងក្រោយមកនេះ ភាពទំនើបនៃបច្ចេកវិទ្យា បានផ្លាស់ប្តូរទាំងស្រុងរាល់របៀបនៃការទំនាក់ទំនង។ ក្នុងនោះកុំព្យូទ័របានគេ​ប្រើប្រាស់ស្ទើរតែគ្រប់សកម្មភាពដើម្បីជំនួសឱ្យការសរសេរ ក៏​ដូចជា​ការកត់ត្រា។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវបានរកឃើញថា ការអនុវត្ត​ការ​សរសេរ​ដោយដៃ គឺជួយឱ្យកុមារ និង​យុវវ័យ​អភិវឌ្ឍន៍សាច់ដុំ ព្រមទាំងធ្វើឱ្យចលនាដៃបានលឿនរហ័ស ពង្រឹងស្មារតី ឬជំនាញជាមូលដ្ឋានគ្រឹះចំណេះដឹង បង្កើនភាពច្នៃប្រតិដ្ឋ ការចងចាំ ទំនាក់ទំនង និងកាត់បន្ថយស្រ្តេសជាដើម។

យោងតាមគេហទំព័រ National Handwriting Association បានឱ្យដឹងថា ការ​សរសេរដោយដៃ មានសារៈសំខាន់អាចសម្រួលដល់ការងារនិងតម្រូវការមួយចំនួនដូចជា កត់ត្រាបញ្ជីទិញទំនិញ សរសេរសំបុត្រនៅថ្ងៃខួបកំណើត សរសេរសារឆ្លើយឆ្លង បំពេញព័ត៌មាននៅក្នុងទម្រង់កិច្ចការ ឬលិខិតធនាគារ និងការងារដទៃទៀត ដែលសុទ្ធសឹងជាផ្នែកសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ។

មួយវិញទៀត ការសិក្សារៀនសូត្រ និងការប្រើប្រាស់ដៃដើម្បីសរសេរអក្សរមានភាពសំខាន់ដោយសារតែ វាបានចូលរួមអភិវឌ្ឍនៅពេលមានការងារដែលត្រូវវាយតម្លៃសមត្ថភាពដោយការសរសេរក្នុងក្រដាស ជាពិសេសពេលសាលាតម្រូវឱ្យសរសេរចម្លើយចូលទៅក្នុងក្រដាសពេលប្រឡង។ ព្រោះនៅតាមតំបន់មួយចំនួនគេនៅតែ​ឱ្យតម្លៃថា ការសរសេរអក្សរដោយដៃជាទម្រង់មួយដើម្បីត្តេសសមត្ថភាពបែបផ្លូវការ ដូច្នេះបើសិនជាកុមារ ឬយុវវ័យ មិនមានទម្លាប់សរសេរដោយដៃទេ នោះឱកាសនៃការទទួលបានលទ្ធផលការសិក្សាល្អ ក៏ថមថយទៅតាមនោះដែរ។

សរុបជារួម ការប្រើប្រាស់ប៊ិចនិងក្រដាស ហើយសរសេរអក្សរដោយដៃ នៅតែដើរតួនាទីយ៉ាងសំខាន់តាំងពីវ័យកុមារ និងសម្រួលដល់ការរស់នៅ ពេលពេញវ័យ។ ទន្ទឹមគ្នានោះ មនុស្សបានផ្លាស់ប្តូរពីការសេសេរដោយសន្លឹកសៀវភៅទៅជាអេឡិចត្រូនិច ក្នុងការទំនាក់ទំនង ហើយមានកុំព្យូទ័រមួយចំនួន មានកម្មវិធីដែលមានសមត្ថភាពសរសេរដោយដៃ, ចំណុចនេះបង្ហាញឱ្យឃើញថា ទោះបីស្ថិតនៅក្នុងជំនាន់ដ៏មានភាពជឿនលឿន គេនៅកែកត់សម្គាល់បានថា ការសរសេរអក្សរដោយដៃ ចាំបាច់ក្នុងការទំនាក់ទំនង អភិវឌ្ឍសមត្ថភាពឱ្យរឹងមាំ និងការរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...