គន្លឹះ៨ដើម្បីថែទាំ និងបង្កើនការប្រយ័ត្នចំពោះសុខភាព

ការថែទាំខ្លួនឯង ជាប្រធានបទដែលពេញនិយមមួយ ប៉ុន្តែតើវាមានន័យយ៉ាងណា? ក្រៅពីការជ្រើសរើសអាហារដែលផ្តល់នូវជីវជាតិ ការហាត់ប្រាណបានទៀងទាត់ និងការសម្រាកឱ្យបានគ្រប់គ្រាន់ គឺនៅមានចំណុចជាច្រើនទៀតដែលត្រូវបន្តអនុវត្តន៍។ តាមរយៈ TiffyTaffy បានឱ្យដឹងថា ការថែទាំខ្លួនឯង គឺជាការកែច្នៃវិធីសាស្រ្តពីភាពមមាញឹកទៅជាផែនការអនុវត្តន៍ជាក់ស្តែង ដើម្បីសម្រេចសកម្មភាពនីមួយៗ ដោយមានលម្អិតជូននៅខាងក្រោម ៖

១. ដាក់កាលវិភាគឱ្យហ្មតចត់ដើម្បីធ្វើសកម្មភាពដែលខ្លួនស្រឡាញ់ ៖ យ៉ាងហោចណាស់ប្រើពេលមួយអាទិត្យម្តង ក្នុងការបែងចែកពេលវេលាទៅធ្វើសកម្មភាពដែលខ្លួនចូលចិត្ត ហើយត្រូវប្តេជ្ញាធ្វើវាឱ្យបាន ព្រោះសកម្មភាពមួយនេះ វានឹងរំលឹកអំពីគុណតម្លៃខ្លួនឯង រួមទាំងការផ្លាស់ប្តូររបៀបរស់នៅមួយដែលល្អ។

២. សមាធិរៀងរាល់ព្រឹក ៖ ក្រោកពីគេងភ្លាម សកម្មភាពមួយដែលគួរធ្វើមុនពេលចាប់ទាញយកទូរស័ព្ទមកអូសចុះឡើង ឬការទទួលទានអាហារពេលព្រឹក គឺការធ្វើសមាធិយ៉ាងហោចណាស់១០នាទីម្តង។

៣. ដោះស្រាយនឹងភាពអវិជ្ជមាន ៖ សម្លេងអវិជ្ជមានដែលកើតមកពីខាងក្នុងខ្លួនហើយប្រាប់យើងថា នឹងមិនអាចសម្រេចកិច្ចការអ្វីបានទេ មិនថាពាក់ព័ន្ធនឹងការពង្រឹងកាយសម្បទា។ ដូច្នេះ ការជឿជាក់លើខ្លួនឯងដើម្បីផ្លាស់ប្តូរផ្នត់គំនិតទាំងនោះ គឺជាចំណុចចាប់ផ្តើម នៃការទប់ទល់នឹងភាពអវិជ្ជមានទាំងនោះ។

៤. ការរំលឹកខ្លួនឯង ៖ រំលឹកខ្លួនឯង គឺអាចធ្វើតាមរយៈ ការកំណត់សកម្មភាពក្នុងទូរស័ព្ទដៃ រួចដាក់ម៉ោងរោទ៍ទៅតាមសកម្មភាពនីមួយៗ ឬក៏ប្រើប្រាស់ពេលត្រឹមតែ៥នាទី ក្នុងការដាក់សំណួរទៅកាន់ខ្លួនឯងថា តើឥឡូវនេះខ្ញុំត្រូវការអ្វី?

៥. សរសើរខ្លួនឯងរាល់ថ្ងៃ ៖ និយាយអបអរសាទរ ទៅកាន់ខ្លួនឯងនៅពេលបញ្ចប់គម្រោងអ្វីមួយ កំណត់សម្គាល់ថា តើសកម្មភាពអ្វីខ្លះដែលខ្លួនពេញចិត្ត ហើយក្រៅតែពីការបំពេញកាតព្វកិច្ច គួរមានពេលជ្រើសរើស សកម្មភាពដែលផ្តល់នូវផាសុកភាព។

៦. ទទួលទានអាហារដោយមានស្មារតី ​៖ បិទទូរទស្សន៍ឬកុំព្យូទ័រ និងដាក់ទូរស័ព្ទនៅឱ្យឆ្ងាយពីដៃកំឡុងពេលទទួលទានអាហារ ហើយផ្តោតទៅលើអាហារដែលខ្លួនកំពុងបរិភោគ រហូតទាល់តែអស់អាហារពីចាន ទន្ទឹមគ្នានោះគួរបញ្ចៀសការបរិភោគឆ្អែតពេក ជំនួសមកវិញគួរទទួលទានក្នុងបរិមាណមួយសមល្មម។

៧. សរសេរអំពីបញ្ហារួចហើយបោះចោល ៖ ការសរសេរអំពីបញ្ហារួចហើយបោះចោល បានជួយឱ្យមានឱកាសទម្លាក់ចុះនូវបញ្ហាដែលបង្កភាពស្មុគស្មាញ រួមទាំងភាពតានតឹង។ ក្រៅពីនោះ សកម្មភាពនេះ បានជួយទៅដល់ការបន្ធូរអារម្មណ៍ដែលមិនល្អ និងការរៀបចំរបៀបគិត។

៨. សកម្មភាពដែលផ្តល់នូវមោទនភាព ៖ បង្កើតជាតារាង ដែលអាចសរសេរសកម្មភាព អ្វីទៅជាការមានមោទភាពរបស់អ្នក ឱ្យបានជារៀងរាល់ថ្ងៃ។ យ៉ាងហោចណាស់ សរសេររឿងរ៉ាវ១០ចំណុច​ដែលអ្នកពិតជារីករាយ ដោយហេតុថា សកម្មភាពទាំងនេះនឹងជួយឱ្យអ្នកផ្តោតលើភាពវិជ្ជមាន ជាជាងរឿងអវិជ្ជមាន រួមទាំងរក្សាទឹកចិត្តឱ្យបន្តឆ្ពោះទៅមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *