ភ្នំពេញ – ការជូនពរ ឬការនិយាយអបអរនៅក្នុងឱកាសពិសេសៗអ្វីមួយ ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីខួបកំណើត ថ្ងៃទទួលសញ្ញាបត្រ ឬថ្ងៃពិសេសផ្សេងៗ ជាឱកាសបង្ហាញក្តីស្រឡាញ់ ការនឹករឮកដល់គ្នា ការផ្តល់តម្លៃនិងភាពសំខាន់ឱ្យគ្នា ព្រមទាំងជំរុញការប្រាស្រ័យទាក់ទងកាន់តែប្រសើរ ។ ការជូនពរអាចរក្សាទំនាក់ទំនងការងារ ស្នេហា ការសិក្សា មិត្តភាព ឬទំនាក់ទំនងគ្រួសារបានយ៉ាងល្អ។

លោក ឃាង ឃី និស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ បាននិយាយថា ប្រយោគជូនពរគ្នាទៅវិញទៅមកទោះធ្វើឡើងក្នុងរូបភាពណាក៏ដោយ វាគឺជាសកម្មភាពមួយដែលបង្ហាញពីការរក្សាចំណងមិត្តភាព ការរាប់អាន និងទទួលយកពរជ័យពីមិត្តភក្តិ ។ ទន្ទឹមគ្នានេះ វាជាផ្នែកមួយនៃទំនាក់ទំនងសង្គម មិនថាតាមរយៈពាក្យសម្តី ឬអំណោយផ្សេងៗ ។ រូបភាពបង្ហាញក្តីស្រឡាញ់នេះជាកត្តាសំខាន់ដែលធ្វើឱ្យចំណងមិត្តភាពរឹតតែមានឥទ្ធិពល ។
សម្រាប់លោក ឃាង ឃី ៖
“ខ្ញុំជឿជាក់ថា ការនិយាយអបអរ ឬជូនពរអ្នកដទៃជាចំណុចសំខាន់មួយ ធ្វើឱ្យចំណងមិត្តភាពកាន់តែប្រសើរថែមមួយកម្រិតទៀត” ។

ចំណែកលោក ឡាង វ៉ាន់ឌី និស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា តាមរយៈការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួន ពេលដែលខ្លួនត្រូវបានគេផ្ញើសារជូនពរម្តងៗ ហាក់បានរំលេចបរិយាកាសដ៏សែនសប្បាយរីករាយ និងមានអារម្មណ៍ថា ខ្លួនជាមនុស្សសំខាន់ និងទទួលបានភាពកក់ក្ដៅពីមិត្តភាព ។
លោក ឡាង វ៉ាន់ឌី បានបញ្ជាក់ថា ៖
“ការជូនពរ ឬអបអរគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងឱកាសអ្វីមួយ គឺជាសកម្មភាពវិជ្ជមាន ព្រោះវាបានផ្តល់នៅភាពសប្បាយរីករាយជូនទៅកាន់ភាគីទាំងសងខាង និងធ្វើឱ្យភាគីដែលទទួលបានសារជូនពរកាន់តែយល់ថា ខ្លួនគេគំពុងទទួលបានការយកចិត្តទុកដាក់” ។

ដោយឡែកលោក មួយ ពិសិដ្ឋ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ក៏យល់ឃើញដែរថា ទោះបីជាលោកមិនបានចាប់អារម្មណ៍ពីទំហំអត្ថប្រយោជន៍នៃការជូនពរឱ្យបានស៊ីជម្រៅក៏ដោយ ប៉ុន្តែសកម្មភាពជូនពរគ្នាបានបង្ហាញពីសេចក្ដីគោរពរាប់អាន និងជាវិធីជួយជំរុញកិច្ចសន្ទនាកាន់តែប្រសើរ ឬជាគន្លឹះជួយបង្កើតឱកាសសន្ទនាជាមួយមនុស្សដែលមិនធ្លាប់និយាយគ្នាពីមុនមក ។
ជាការកត់សម្គាល់ បច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលអាចបង្ហាញសារជូនពរទៅកាន់នរណាម្នាក់នៅក្នុងឱកាសអ្វីមួយ អាចជាពាក្យពេចន៍សរសេរលើសំបុត្រ ផ្ញើសារជូនពរតាមទូរស័ព្ទ ផ្ញើសារជូនពរតាមរយៈបណ្តាញសង្គម ឬតាមរយៈអ៊ីម៉ែលជាដើម ។ សារជូនពរភ្ជាប់ដោយឃ្លាលើកទឹកចិត្តនឹងធ្វើឱ្យអ្នកទទួលកាន់តែទទួលអារម្មណ៍ស្និទស្នាល ព្រមទាំងភាពកក់ក្តៅមួយកម្រិតទៀត ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2026
ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































