ឥទ្ធិពល​របស់​តន្ត្រី​ចំពោះ​ស្មារតី និង​សុខភាព​រាងកាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការ​ស្ដាប់​ចម្រៀង ឬ​តន្ត្រី ជះឥទ្ធិពល​វិជ្ជមាន ទៅ​កាន់​សុខភាព​ផ្លូវចិត្ត ការ​គិត និង​ភាព​ធូរស្រាល​នៃ​សាច់ដុំ​រាងកាយ កាត់​បន្ថយ​ស្រ្តេស ភាព​តានតឹង គ្រប់គ្រង​ភាព​ឈឺចាប់ បង្កើន​ការ​ចងចាំ ការ​យល់​ពី​ភាសា​ចម្រុះ​គ្នា និង​គុណភាព​នៃ​ការ​ទទួលទាន​ដំណេក។ តាម​រយៈ​គេហទំព័រ Healthline បាន​បង្ហាញ​អត្ថប្រយោជន៍​៣​ចំណុច​សំខាន់ៗ​តាម​រយៈ​ការ​ស្ដាប់​តន្ត្រី។

១. ឥទ្ធិពល​តន្ត្រី​ទៅ​កាន់​ស្មារតី ៖ តន្រ្តី​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​មនុស្ស​ម្នាក់ៗ ហើយ​ចម្រៀង ឬ​តន្រ្តី​ទៀតសោត បាន​ជំរុញ​ឱ្យ​មនុស្ស​អាច​បន្សាំ​នឹង​ការ​សិក្សា​រៀន​សូត្រ​បាន​ប្រសើរ​ជាងមុន និង​ជំរុញ​ឱ្យ​ការ​គិត​មាន​ភាព​សកម្ម​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​ស្ដាប់​តន្ត្រី ហើយ​តន្រ្តី ជំរុញ​ឱ្យ​មនុស្ស​កាន់​តែ​ចង់​រៀន​សូត្រ​ជាង​ពេល​មុនៗ។ ទន្ទឹម​គ្នា​នោះ តន្ត្រី​ក៏​មាន​តួនាទី អភិវឌ្ឍន៍​ការ​ចងចាំ​របស់​មនុស្ស រួម​ទាំង​កាត់បន្ថយ​ពេល​មាន​សម្ពាធ​ផ្លូវចិត្ត ព្រោះ​នៅ​ក្នុង​តន្ត្រី​បាន​ធ្វើ​ឱ្យ​មនុស្ស​បណ្ដុះ​បាន​នូវ​អ័រម៉ូន​សុភមង្គល​បន្ថែម។

២. ភាព​អស្ចារ្យ​របស់​តន្រ្តីទៅ​កាន់​អារម្មណ៍ ៖ តាមរយៈ​កិច្ច​សម្ភាសន៍ និង​បទពិសោធន៍ របស់​អ្នក​ដែល​ស្ដាប់​តន្ត្រី​ផ្ទាល់ ពួកគេ​បាន​ឱ្យ​ដឹង​ថា ការ​ស្តាប់​តន្រ្តី​បាន​រួម​ចំណែក​ជួយ​ឱ្យ​អារម្មណ៍​បាន​ធូរស្រាល និង​ប្រៀប​ដូចជា​ការ​ទទួល​បាន​ការ​លួងលោម​មួយ។ ក្រៅ​ពី​នោះ តន្រ្តី​ក៏​បាន​កែប្រែ​ស្ថាន​ការណ៍​អារម្មណ៍​ដែល​មិនល្អ ឱ្យ​ទៅ​ជា​ភាព​ស្រស់ស្រាយ​ភ្លាមៗ​ក៏​មាន។ តាម​រយៈ​ការ​សិក្សា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា តន្រ្តី​បាន​រំងាប់​អារម្មណ៍ និង​ដោះស្រាយ​អាការ​ធុញថប់ ដែល​ប្រៀប​បាន​ជា​ការ​ព្យាបាល​ស្ថានភាព​ធ្លាក់​ទឹកចិត្ត​បាន​មួយ​ចំណែក។

៣. ផល​ល្អ​នៃ​តន្ត្រី​ចំពោះ​រាងកាយ ៖ តន្ត្រី​មិន​ត្រឹមតែ​ផ្ដល់​ផល​វិជ្ជមាន​ទៅ​កាន់​ស្មារតី និង​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តន្ត្រី​ក៏​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​កាន់​សុខភាព​រាងកាយ​ផងដែរ ដោយ​ហេតុ​ថា តន្ត្រី​ជំរុញ​ឱ្យ​រាងកាយ​មនុស្ស​កាន់​តែ​ចង់​ធ្វើ​ចលនា ដូច​ជា​ដើរ និង​រាំ​ជាដើម ដែល​សកម្មភាព​ទាំង​នេះ​សុទ្ធសឹងតែ​ជា​ចំណែក​ជួយ​ទៅ​ដល់​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ដើរ​ខុស​ប្រក្រតី។ តន្រ្តី បាន​ជំរុញ​ឱ្យ​កម្លាំង​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ កាន់​តែ​មាន​ការ​កើន​ឡើង មាន​អារម្មណ៍​ល្អ​ពេល​កំពុង​ហាត់ និង​ការ​ហាត់ប្រាណ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៀត​ផង។ ជា​រួម តន្ត្រី​មាន​ឥទ្ធិពល​ចំពោះ​រាងកាយ​មនុស្ស អាច​បង្កើន​ការ​ចងចាំ ជួយ​បង្កើន​ភាព​អត់ធ្មត់ ទាញ​ស្មារតី​ឱ្យ​ស្រស់បស់ កាត់​បន្ថយ​ភាព​តានតឹង និង​អាការ​បាក់ទឹកចិត្ត បង្កើន​ថាមពល បន្លប់​ភាព​ឈឺចាប់ និង​ការ​ពន្លឿន​ប្រសិទ្ធភាព នៃ​ការ​ធ្វើ​លំហាត់​ប្រាណ។ ការ​ធ្វើ​លំហាត់​ប្រាណ​ដោយ​មាន​តន្ត្រី​អម​ជាមួយ ផ្ដល់​គុណសម្បត្តិ​ទៅ​កាន់​រាងកាយ ចិត្ត និង​សុខភាព​ទូទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *