លោក ទិត្យ កំរង ៖ យុវជនគួរមានគម្រោងសន្សំសម្រាប់បុណ្យទានប្រចាំឆ្នាំ និងបែងចែកការចំណាយឱ្យបានត្រឹមត្រូវ

ពិធីបុណ្យប្រពៃណីជាតិខ្មែរមានច្រើនណាស់ ដោយឡែកបុណ្យប្រពៃណីធំជាងគេមានពីរគឺ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូចនេះប្រសិនបើអ្នករស់នៅ និងធ្វើការឆ្ងាយគ្រួសារត្រូវវិលត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំបងប្អូន និងត្រូវចំណាយលើការធ្វើដំណើរ ជូនលុយកាក់ដល់ឪពុកម្ដាយ ជូនសាច់ញាតិ ជូនយាយតា និងទៅធ្វើបុណ្យនៅវត្តជាដើម, ដូច្នេះអ្នកគួរមានគម្រោងសន្សំសម្រាប់បុណ្យទានប្រចាំឆ្នាំ និងរៀបចំបែងចែកការចំណាយឱ្យបានត្រឹមត្រូវ។ នេះជាការលើកឡើងរបស់លោក ទិត្យ កំរង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ។

លោក ទិត្យ កំរង បានយល់ឃើញថា ក្នុងរដូវបុណ្យទាននេះនឹងធ្វើឱ្យមានការចំណាយច្រើនដូចនេះបុគ្គលគួរតែកត់សម្គាល់ពីការចំណាយប្រចាំខែរបស់ខ្លួនដូចដែលមានជាច្រើនមុខដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង ថ្លៃអាហារ សម្លៀកបំពាក់ ថ្លៃសាំង ឬការបង់ប្រាក់កម្ចីប្រចាំខែ ឬការចំណាយសម្រាប់រៀនសូត្រផងដែរ។ ជាក់ស្ដែងអ្នកដែលមានប្រាក់ចំណូលខ្ពស់អាចនឹងងាយស្រួលក្នុងការបែងចែកការចំណាយ ប៉ុន្តែអ្នកដែលេមានប្រាក់ចំណូលសមរម្យ និងការចំណាយច្រើន ហើយមិនបានប្រុងប្រយ័ត្នក្នុងការចំណាយអាចបង្កជាផលលំបាកដល់ខ្លួនឯងជាច្រើន។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនឫទ្ធិពលរូបនេះបន្ថែមថា ដូចនេះប្រសិនបើអ្នកធ្វើការចំណាយមិនបានច្បាស់លាស់នឹងបង្កជាផលលំបាកជាច្រើនដែលមិនអាចមើលឃើញ ជាការប្រសើរអ្នកគួរតែមានគម្រោងសន្សំនិងចំណាយប្រចាំឆ្នាំដើម្បីចៀសវាងការចំណាយថវិការដែលត្រូវចំណាយប្រចាំខែ។ លោក​ ទិត្យ កំរង បានបន្ថែមថា ការចាយវាយដោយខ្ជះខ្ជាយ និងមិនប្រុងប្រយ័ត្នអាចបង្កផលអាក្រក់ដល់បុគ្គលដូចជា សម្រាប់សិស្សនិស្សិតអាចបង្កផលប៉ះពាល់ដល់ការចំណាយលើការសិក្សានិងរស់នៅ ប្រសិនបើអ្នកមានគ្រួសារ និងមានកូនតូចនឹងត្រូវប៉ះពាល់ដល់ការចំណាយផ្សេងៗសម្រាប់កូនផងដែរ។

ជាវិធីសាស្ត្រល្អ ដើម្បីកុំឱ្យមានផលប៉ះពាល់ក្នុងការចំណាយពេលមានបុណ្យទាន ឬកម្មវិធីផ្សេងៗអ្នកគួរតែមានគម្រោងចំណាយប្រចាំឆ្នាំ មានការបែកចែកសម្រាប់បុណ្យទានប្រចាំឆ្នាំឱ្យបានច្បាស់លាស់ ដើម្បីមានកញ្ចប់សម្រាប់ចំណាយក្នុងឱកាសបុណ្យទានផ្សេងៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash