មូលហេតុ៥យ៉ាងដែលអ្នកគួរទម្លាប់បរិភោគ “អាហារស្រស់ៗ ថ្មីៗ” ដើម្បីជួយ​ដល់សុខភាព និងបរិស្ថានល្អ

អាហារ​ស្រស់ៗ ថ្មីៗ មិនមែន​មាន​ន័យថា​ជាអាហារ​ដែល​ឆៅ​នោះ​ទេ ប៉ុន្តែចង់​សំដៅ​លើប្រភេទ​អាហារ​ដែល​ប្រើប្រាស់​ត្រីសាច់ បន្លែ​បង្ការ​ថ្មីៗ មិន​ទុក​យូរ​ពេក មិន​ផ្អាប់​ចោល​ក្នុង​រយៈពេល​យូរ​ក្នុង​ទូរទឹកកក ឬ​មិន​ទាន់កែច្នៃ មិន​ដាក់​សារធាតុ​ដែល​រក្សាទុក​ឱ្យបាន​យូរ ជារួម​គឺប្រភេទ​អាហារ​ទាំងឡាយ​ណា ដែល​មាន​សារធាតុ​ចិញ្ចឹមខ្ពស់។ តាមរយៈ​គេហទំព័រ healthline បាន​ប្រាប់​អំពី​មូលហេតុ​ដែល​គួរ​ទម្លាប់​ទទួល​ទាន​អាហារ​ស្រស់ៗ ( Real Food ) ។

១. អាហារ​ស្រស់ៗ​មាន​ផ្ទុកសារ​ធាតុ​ចិញ្ចឹម​សំខាន់ៗ ៖ ប្រភេទ​ត្រីសាច់ ដែល​ពុំទាន់​កែច្នៃ បាន​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​វិតាមីន និង​សារធាតុរ៉ែ ដែល​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​សុខភាព នៃ​រាងកាយ​ទាំងមូល។ តួយ៉ាង​ដូចជា​ប្រភេទ ស៊ុត​ស្រស់ សាច់​ស្រស់ និង​ថ្លើម​សត្វ មាន​សារធាតុ​ចិញ្ចឹម​ទៅកាន់​សុខភាព​ខួរក្បាល​ផង និង​សុខភាព​ទូទៅ​ផង ក្នុង​កម្រិត​មួយ​ខ្ពស់! បើ​ប្រៀបធៀប​ទៅនឹង​អាហារ​កែច្នៃ​រួចរាល់។

២. មាន​ជាតិ​ស្ករ​ទាប ៖ តាម​រយៈ​រូបភាព​ជាក់ស្តែង នៃការ​ស្រាវជ្រាវ​ជាទូទៅ​មួយ​ចំនួន​បាន​ឱ្យដឹង​ហើយ​ថា ការ​ទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់​បាន​បង្ក​ហានិភ័យ​ទៅកាន់​សុខភាព​រាងកាយ។ ហើយ​ការ កាត់​បន្ថយ​អាហារ​ជាតិ​ស្ករ បានរួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​អាការ​ធាត់ជ្រុល ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ ជំងឺ​ខ្លាញ់​រុំថ្លើម និង​ជំងឺ​បេះដូង​ជាដើម។ ដូច្នេះ​ការ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិស្ករ​ខ្ពស់ បាន​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​នៃសុខភាព។

៣. ជំរុញ​សុខភាព​បេះដូង ៖​ អាហារ​ស្រស់ៗ បាន​រួម​ចំណែក​ទៅកាន់ សុខភាព​បេះដូង​ដោយ​ហេតុថា អាហារ​ស្រស់ៗ សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ម៉ាញេស្យូម និង​ជាតិ​ខ្លាញ់ល្អ និង​សារធាតុ​ចិញ្ចឹម ដែល​ជួយ​ដល់​សុខភាព​បេះដូង រួមទាំង​ជួយ​កាត់​បន្ថយ​ការ​រលាក​ផងដែរ។

៤. រួមចំណែក​ដល់​បរិស្ថាន ៖ មូលហេតុអ្វីបាន​ជាការ​ផលិត​ស្បៀង​អាហារ​សម្រាប់​មនុស្ស​អាចប៉ះពាល់​ដល់​បរិស្ថាន? ដំណាក់​កាល នៃ​ការ​កែច្នៃ​អាហារ បាន​ប្រើប្រាស់​វត្ថុធាតុ​ដើម​ជាច្រើន ដូចជា​ការ​វេចខ្ចប់ ការ​ប្រើប្រាស់​ថ្នាំរក្សាទុក ឬការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ការ​កម្ចាត់​មេរោគ​ សុទ្ធសឹង​តែត្រូវ​ការ​ចំណាយ​ធនធាន​ធម្មជាតិ​ច្រើន ខណៈ​ចំនួន​ប្រជាជន​ពិភពលោក​កំពុង​កើនឡើង​ជាលំដាប់ នោះ​កំណើន នៃការ​ផលិត តម្រូវ​ការអាហារ ក៏មាន​ការ​កើនឡើង​ព្រម​ជាមួយ​គ្នាដែរ។ ដូច្នេះ​ការមាន​ទម្លាប់​បរិភោគ​អាហារ​ស្រស់ៗ បានរួម​ចំណែក​ដល់បរិស្ថាន​នៅត្រង់​ថា មាន​លទ្ធភាព​កាត់​បន្ថយ​បរិមាណ​កាកសំណល់​ដែល​មិនអាច​បំបែក​បាន និង​ការ​សន្សំ​កម្លាំង​ពលកម្ម ទុក​ប្រើប្រាស់​នៅ​ពេល​ដែល​ចាំបាច់។

៥. មាន​ជាតិ​សរសៃខ្ពស់ ៖ ជាតិ​សរសៃ​ផ្តល់​អត្ថប្រយោជន៍​ទៅកាន់​សុខភាព​ គេបាន​ដឹង​ជាទូទៅ ជាពិសេស​ក្នុង​ចំណោម​អ្នកវិទ្យាសាស្រ្ត និង​អ្នកស្រាវជ្រាវ។ ជាតិ​សរសៃខ្ពស់​បានជំរុញ​មុខងារ​រំលាយ​អាហារ នៃ​រាងកាយ ហើយ​ការ​ទទួលទាន​អាហារ​ដែល​ស្រស់ៗ ថ្មីៗ មិន​ថា បន្លែ ផ្លែឈើ គឺមាន​ឱកាស​ក្នុងការ​ទទួល​បាន​ជាតិ​សរសៃខ្ពស់​ជាង​អាហារ​ទុក​ក្នុង​រយៈ​ពេល​យូរៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *