ការធា្លក់ទឹកចិត្តពេលព្រឹក, អាការៈ មូលហេតុ និងដំណោះស្រាយ

ជំងឺបាក់ទឹកចិត្ត អាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកក្នុងខ្លួន និងសភាពអារម្មណ៍ក្រៀមក្រំ ជាពិសេសនៅពេលព្រឹក។ ប្រសិនបើអ្នកមានទំនោរក្រោកពីគេងជាមួយនឹងអារម្មណ៍ក្រៀមក្រំខ្លាំង អ្នកទំនងជាអាចប្រឈមនឹងបញ្ហាមួយ ដែលត្រូវបានគេស្គាល់ថា ជំងឺធ្លាក់ទឹកចិត្តពេលព្រឹក (Morning Depression)។ ពាក្យនេះមិនត្រូវបានគេទទួលស្គាល់ ជាលក្ខខណ្ឌមួយ ក្នុងសៀវភៅណែនាំអំពីរោគវិនិច្ឆ័យផ្លូវការជំងឺផ្លូវចិត្តនោះទេ ប៉ុន្តែជាអាការៈមួយដែលកំពុងកើតលើមនុស្សជាច្រើន។

អាការៈ

ការធ្លាក់ទឹកចិត្តពេលព្រឹក អាចជាផ្នែកមួយនៃអ្វី ដែលគេហៅថា ការប្រែប្រួលអារម្មណ៍ប្រចាំថ្ងៃ (diurnal mood variation)។ ជាធម្មតា វាមានសភាពតានតឹងខ្លាំងនាពេលព្រឹក ហើយមនុស្សមួយចំនួនយល់ថា អារម្មណ៍របស់ពួកគេធ្លាក់ចុះនៅពេលរសៀល ឬពេញល្ងាច។ អាការៈអាចមានដូចជា អារម្មណ៍សោកសៅ ថប់បារម្ភ និងមិនចាប់អារម្មណ៍ទៅលើរបស់អ្វីមួយ។ អ្នកប្រហែលជាអាចមានអារម្មណ៍ស្រងាកចិត្តខ្លាំងបន្ទាប់ពីភ្ញាក់ពីគេង ហើយសម្គាល់ឃើញខ្លួនឯងថា គ្មានថាមពល ដើម្បីចាប់ផ្ដើមថ្ងៃថ្មី, អារម្មណ៍មិននឹងន, ងងុយគេង ពិបាកក្រោកពីគេង និងពិបាកសម្រេចចិត្ត។

មូលហេតុ

យោងតាមការសិក្សា ការធ្លាក់ទឹកចិត្តពេលព្រឹក អាចកើតចេញពីបញ្ហាធ្លាក់ទឹកចិត្ត ឬអាចជាការឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាសុខភាពមួយចំនួនទៀត ដូចជា៖

១. បញ្ហាដំណេក ៖ បុគ្គលដែលមានបញ្ហាដំណេក ជារឿយៗមានទំនោរទៅរកបញ្ហាធ្លាក់ទឹកចិត្ត ហើយវិបត្តិធ្លាក់ទឹកចិត្តនេះ នឹងនាំឱ្យមនុស្សពិបាកគេង និងការគេងគ្មានគុណភាព។ មូលហេតុទូទៅ នៃការគេងមិនគ្រប់គ្រាន់ និងការធ្លាក់ទឹកចិត្ត ដោយសារ បញ្ហាស្ទះដង្ហើមពេលគេង (Obstructive Sleep Apnea)។ ការព្យាបាលបញ្ហាស្ទះដង្ហើមពេលគេងនាពេលយប់ អាចបន្ធូរបន្ថយរោគសញ្ញានៃជំងឺធា្លក់ទឹកចិត្តរបស់អ្នក។

២. អរម៉ូនស្ត្រេស ៖ រាងកាយរបស់អ្នកបញ្ចេញសារធាតុគីមីមួយ ដែលត្រូវបានគេហៅថា ករទីសូល (Cortisol) ដើម្បីឆ្លើយតបទៅនឹងស្ថានភាព «តានតឹង ឬការប្រយុទ្ធ»។ អរម៉ូននេះអាចបង្កើន អត្រាបេះដូង សម្ពាធឈាម ជាតិស្ករក្នុងឈាម និងអត្រាដង្ហើមរបស់អ្នក។ យូរៗទៅ ករទីសូល (Cortisol) ច្រើនពេក អាចទាក់ទងនឹងបញ្ហាមួយចំនួន ដូចជា ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ធ្លាក់ចុះសមត្ថភាពចងចាំ និងការផ្ដោតអារម្មណ៍។ ជាធម្មតា កម្រិត ករទីសូល របស់អ្នកកើនឡើងបន្ទាប់ពីអ្នកភ្ញាក់ពីគេង។ ចំណុចនេះ ប្រហែលជារាងកាយរបស់អ្នកមានប្រតិកម្មខ្លាំងពេកទៅនឹងអរម៉ូនស្ត្រេស ទើបបណ្ដាលឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តនៅពេលព្រឹក។

៣. បញ្ហារលាក ៖ ការសិក្សាជាច្រើនបានរកឃើញកម្រិតខ្ពស់នៃសារធាតុគីមី ដែលបង្កឱ្យមានការរលាកហៅថា interleukin-6 (IL-6) នៅក្នុងខួរក្បាលរបស់មនុស្សមានជំងឺធ្លាក់ទឹកចិត្ត ជំងឺវិកលចរិក និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត។ កម្រិត IL-6 កើនឡើង និងធ្លាក់ចុះ អាស្រ័យលើស្ថានភាពមនុស្សម្នាក់ៗ និងពេលវេលាខុសគ្នាៗ ហើយពេលព្រឹកគឺជាពេលដែលកម្រិតរលាកនេះបានច្រើនបំផុត។ ការសិក្សាមួយបានរកឃើញថា នៅក្នុងខ្លួនមនុស្សមួយចំនួន មានបរិមាណ IL-6 កើនឡើងពេញមួយយប់ ហើយឈានដល់កម្រិតខ្ពស់បំផុត នៅពេលដែលកម្រិតករទីសូលឡើងដល់កម្រិតកំពូល។

ដំណោះស្រាយ

ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងមានរោគសញ្ញានៃជំងឺធា្លក់ទឹកចិត្តពេលព្រឹក អ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា ត្រូវជួបគ្រូពេទ្យដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ, ថែសុខភាពទូទៅ តាមរយៈការញ៉ាំអាហារល្អៗ មានភាពសកម្ម និងការពារខ្លួនពីបញ្ហាទឹកនោមផ្អែម និងជំងឺបេះដូង និងប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត និងឱសថការី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...