យល់ដឹងពីការញៀនអាហារ ៖ ផលវិបាក និងវិធីកែប្រែទម្លាប់ ដើម្បីទទួលបានសុខភាពល្អ

ធ្លាប់តែឮអំពីការញៀនស្រាបារីដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាព ចុះបើញៀននឹងអាហារវិញ តើមានផលវិបាកកម្រិតណា? ប៉ុន្តែទោះជាមានផលលំបាកខ្លះៗមែន ចំពោះការញៀនអាហារនេះ វាក៏មិនប៉ះខ្លាំងដល់អាយុជីវិតដូចជាការញៀនគ្រឿងស្រវឹង ឬបារីនោះដែរ នេះបើតាមការឱ្យដឹងរបស់ Healthline។

យ៉ាងណាក៏ដោយ តិចឬច្រើន តាមរយៈផលប៉ះពាល់ជាអវិជ្ជមាន ចាំបាច់ត្រូវការវិធីសាស្រ្ត ឬយុទ្ធសាស្រ្តក្នុងការកាត់បន្ថយ ឬដោះស្រាយ ដូច្នេះ តើត្រូវធ្វើបែបណាដើម្បីកាត់បន្ថយ ឬក៏បង្កើនទម្លាប់បែបណាខ្លះដើម្បីលុបបំបាត់ទម្លាប់ដែលនាំទៅរកការទទួលទានដែលពុំផ្តល់ផលវិជ្ជមានទៅកាន់ការរស់នៅប្រចាំថ្ងៃ។

និយមន័យ នៃការញៀនអាហារជារួម ៖ អាការញៀនអាហារនេះ មិនរាប់បញ្ចូលនៅពេលដែលឃ្លានខ្លាំងម្តងម្កាល កំឡុងពេលមិនបានទទួលទានអាហារនោទេ ប៉ុន្តែផ្តោតសំខាន់ទៅលើការទទួលទានគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែបន្តមានចិត្តចង់បរិភោគបន្ថែមជារឿយៗ ឬញឹកញាប់ មិនអាចគ្រប់គ្រងខ្លួនឯងបាន នឹកឃើញតែអាហារញាំចចិកចចុកជានិច្ច និងពិបាកក្នុងការបញ្ឈប់ចិត្តពេលកំពុងបរិភាគ រហូតក្លាយទៅជាការមានទម្លាប់បរិភោគលើសតម្រូវការរាងកាយជាញឹកញាប់ ឬទទួលទានខុសម៉ោងពេលរឿយៗជាដើម ហើយប្រភេទអាហារដែលជ្រើសមកទទួលទានទៀតសោត ភាគច្រើនជាប្រភេទអាហាស្រាប់ៗ មានជាតិស្ករច្រើន ជាតិខ្លាញ់ច្រើន អំបិលច្រើន ជារួមអាហារដែលមានរស់ជាតិដិតៗប៉ះពាល់ទៅកាន់សុខភាពយ៉ាងឆាប់រហ័ស។

កត្តាដែលជំរុញអាការញៀនអាហារ ៖ មានការសិក្សាខុសៗគ្នាជាច្រើន អំពីមូលហេតុដែលជំរុញឱ្យកើតមានអាការញៀនអាហារខុសពីធម្មតា ហើយកត្តាទាំងនោះមានភាពខុសប្លែកគ្នាទៅតាមតំបន់ និងស្ថានភាពនៃបុគ្គល់ម្នាក់ៗ។ ដោយសារតែភាពសម្បូរបែបនៃអាហារកែច្នៃខ្ពស់មានលក់ច្រើននៅជុំវិញខ្លួន ឬក៏ពេលខ្លះមិនមានជម្រើសអ្វីផ្សេងក្រៅពីការទទួលទានអាហារ ហើយនៅពេលរាងកាយទទួលបាននូវបទពិសោធន៍នៃការទទួលទានអាហារកែច្នៃខ្ពស់ជារឿយៗ រួមទាំងមានរស់ជាតិផ្អែមខ្លាំងផង ប្រៃខ្លាំងផង ឬបរិភោគរស់ជាតិដិតៗយូរទៅ ធ្វើឱ្យក្លាយជាទម្លាប់ និងជាការបញ្ជូនសញ្ញាឱ្យនឹកគិតទៅដល់អាហារប្រភេទនេះជាញឹកញាប់ រហូតក្លាយជាញៀនអាហារក្នុងរយៈពេលវែង។

ជាងនេះទៅទៀត ស្រ្តេសក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុដទៃៗទៀត ដែលជំរុញឱ្យមនុស្សជ្រើសយកការទទួលទានដើម្បីបន្លប់ស្រេ្តស ឬក៏ដើម្បីឱ្យទទួលបានអារម្មណ៍ល្អមកវិញក្នុងរយៈពេលដែលលឿនបំផុតតាមដែលអាចធ្វើបាន។ ក្រៅពីនេះ អ្នកដែលលក់អាហារតាមផ្សារមួយចំនួន បានប្រើប្រាស់គ្រឿងផ្សំ ដែលធ្វើឱ្យអ្នកទទួលទានមានការញៀននឹងអាហាររបស់ពួកគេ ទោះបីជាអ្នកលក់ដឹងថាវាមានផលប៉ះពាល់ទៅកាន់សុខភាពក៏ដោយ។

យុទ្ធសាស្រ្តបន្ថយនិងការបង្កើតទម្លាប់ថ្មី ៖ ទប់ទល់នឹងអាការ​ញៀន​អាហារ ​តម្រូវ​ឱ្យ​មាន​វិធី​សាស្រ្ដ​ចម្រុះបែប ហើយជំហានដំបូងនោះគឺការចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ មិនថា ដោយការបង្កើតទម្លាប់ថ្មីក្ដី ការផ្តាច់ទម្លាប់ចាស់ក្ដី អ្វីដែលសំខាន់គឺការផ្តោតលើទម្លាប់នៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃដែលបរិភោគអាហារល្អជាងមុន។ ទម្លាប់ដំបូងនោះគឺការប្រមូលអាហារដែលមិនល្អទាំងអស់ចេញពីបន្ទប់ ឬយកចេញពីកន្លែងដែលងាយក្នុងការយកមកទទួលទាន។ យ៉ាងណាបើសិនជារបស់ដែលមាននៅក្នុងផ្ទះស្រាប់មិនសូវច្រើន នោះមិនបាច់ប្រមូលចោលក៏បាន ប៉ុន្តែកុំទិញមកទុកបន្ថែម! គួរជម្រាបជូនថា ការចាប់ផ្តើមកាត់ផ្តាច់ជាអាទិភាពគឺសំដៅទៅលើតែអាហារដែលគ្មានសារធាតុចិញ្ចឹម និងនាំឱ្យប៉ះពាល់សុខភាពក្នុងកម្រិតធ្ងន់ធ្ងរតែប៉ុណ្ណោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...