៥វិធីដើម្បីរក្សាភាពរីករាយនឹងជីវិតខ្លួនឯង

រីករាយនឹងជីវិតខ្លួនឯងមានការវិវឌ្ឍន៍ទៅតាមដំណាក់កាលនីមួយៗ រួមទាំងមានវិធីសាស្រ្តចម្រុះក្នុងការពង្រឹង និងអនុវត្តន៍ជាប្រចាំ ដើម្បីបំពេញអត្ថន័យជីវិត។ ភាពរីករាយមិនគួរត្រូវបានដាក់ដែនកំណត់នោះទេ តែយ៉ាងណាហាក់ដូចជាមិនមានមនុស្សច្រើនទេដែលដាក់សំណួរចោទមកកាន់ខ្លួនឯងថា តើភាពរីករាយរបស់ខ្លួនមានភាពសមល្មមដែរទេ ឬក៏គ្រាន់តែធម្មតាៗក៏ខ្លួនមានអារម្មណ៍គ្រប់គ្រាន់ហើយ ? បើក្នុងករណីមិនទាន់ពេញចិត្ត ហើយចង់បំពេញ ឬបង្កើនភាពរីករាយជាមួយនឹងជីវិតខ្លួនឯង ក្នុងអត្ថបទនេះ យើងមានគន្លឹះមួយចំនួនដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។

មុននឹងចូលទៅចំណុចសំខាន់ៗ សូមបកទៅសំណួរមួយដែរថា តើដំណាក់កាលណាខ្លះដែលអាចធ្វើឱ្យជីវិតរបស់មនុស្សសប្បាយរីករាយ និងមានភាពប្រសើរជាងមុន ? តាមការបកស្រាយបែបអ្នកចិត្តសាស្រ្តបានឱ្យដឹងថា ជាដំបូងមនុស្សត្រូវបំពេញតម្រូវការមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ខ្លួនឯងជាមុនសិន ដូចជា មានអាហារបរិភោគគ្រប់គ្រាន់ ឬចំណីល្អទ្រទ្រង់សុខភាព មានសម្លៀកបំពាក់ មានទីស្នាក់អាស្រ័យ មានឱសថថ្នាំសង្កូវ និងរបស់ទ្រព្យចាំបាច់នានាដែលមនុស្សត្រូវការប្រើប្រាស់ប្រចាំថ្ងៃដោយមិនអាចខ្វះបាន។ ប្រសិនបើក្នុងករណីមិនទាន់មានគ្រប់គ្រាន់ សូម្បីតម្រូវការមូលដ្ឋានសំខាន់ៗ ដែលបានរៀបរាប់ខាងលើ នោះគេមិនអាចមានពេលមកគិតអំពីសុភមង្គល ឬពិបាកក្នុងការបង្កើនភាពរីករាយជាមួយនឹងជីវិតខ្លួនឯង។

លុះត្រាណាតែតម្រូវការនៃមូលដ្ឋានគ្រឹះរបស់មនុស្សត្រូវបានបំពេញជាមុនសិន ទើបពួកគេអាចគិតគូរអំពីការស្វែងរកសុភមង្គល ឬការបំពេញន័យជីវិតបន្ថែមដូចជា ទំនាក់ទំនងក្នុងសង្គម ទំនាក់ទំនងដៃគូ ការបន្សល់ស្នាដៃ បង្កើនសមិទ្ធផល ការទួលស្គាល់ពីសង្គម ការស្វែងរកសក្តានុពល ចាប់ផ្តើមធ្វើការងារស្របនឹងចំណង់ចំណូលចិត្ត និងការតភ្ជាប់ខ្លួនទៅក្នុងមជ្ឈដ្ឋានដែលកំពុងរស់នៅ។ ទោះបីជាការដេញតាមតម្រូវការទាំងនេះមើលទៅសុទ្ធសឹងតែជារបស់ក្រៅខ្លួនហើយផ្តល់សុភមង្គមក្នុងរយៈពេលខ្លីពិតមែន ប៉ុន្តែវាក៏ជាចំណែកដែលពាក់ព័ន្ធនឹងក្ដីសុខក្នុងរយៈពេលវែងដូចគ្នាដែរ ហើយដើម្បីពង្រឹងបន្ថែមក្នុងការរក្សាភាពរីករាយជាមួយនឹងជីវិតខ្លួនឯងឱ្យមានតុល្យភាព ឬក្នុងពេលវែងសូមអនុវត្តន៍៥ចំណុចខាងក្រោម។

១. ផ្តោតលើសមិទ្ធផលខ្លួនឯង និងមិនប្រៀបធៀបជាមួយអ្នកផ្សេង ៖ វិនិយាគពេលវេលាលើការបង្កើនសមិទ្ធផលផ្ទាល់ខ្លួន គិតអំពីអ្វីដែល​ធ្វើឱ្យខ្លួនឯងមានសត្ថភាពប្រសើរជាងកាលពីអតីតកាល ប្រៀបធៀបខ្លួនឯងរវាងពេលពីមុន និងពេលពេលបច្ចុប្បន្ន សូមជៀសវាងការប្រៀបជាមួយអ្នកដទៃ ព្រោះដំណើររស់នៅ និងលទ្ធភាពដែលមានស្រាប់របស់មនុស្សម្នាក់ៗមិនមានភាពស្មើរគ្នាឡើយ។ ដូច្នេះការប្រៀបខ្លួនឯងជាមួយអ្នកដទៃពុំមានអ្វីចំណេញក្រៅពីបង្កក្ដីមន្ទិល ឬបាក់ទឹកចិត្តនោះទេ។ សូមផ្តោតទៅលើការធ្វើឱ្យខ្លួនឯងកាន់តែប្រសើរជាងមុន។

២. ញញឹមឱ្យច្រើន ៖ តាមរយៈការសិក្សារបស់ Association for Psychological Science បានបង្ហាញថា ការញញឹមឬឈរអង្គុយឱ្យត្រង់ខ្លួន ជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត។ ហើយការញញឹមទៀតសោត ក៏​ជួយកាត់បន្ថយអាការស្រ្តេស បន្ថយភាពសោកសៅ និងបង្កើនអារម្មណ៍រីករាយ។

៣. រុករកបទពិសោធន៍ល្អៗជំនួសឱ្យរកតែថវិកា ៖ គុណសម្បត្ដិដែលមានតម្លៃបន្ថែមនោះ គឺបទពិសោធន៍ល្អៗ ពីព្រោះចំណុចនេះគឺជាចំណែកក្នុងការបង្កើនសុភមង្គល។ ចំពោះបទពិសោធន៍ទៀតសោតមិនមែនមានតែនៅកន្លែងការងារមួយមុខនោះទេ គេអាចទាញបានតាមរយៈ ដំណើរកម្សាន្ត រៀនជំនាញថ្មីៗ ទស្សនាសារមន្ទីរ និងសកម្មភាពនានានៅខាងក្រៅផ្ទះ។

៤​. កាត់បន្ថយពេលលើបណ្តាញសង្គម ៖ ការកាត់បន្ថយពេលវេលានៅលើបណ្តាញសង្គម មិនត្រឹមតែកាត់ចោលនូវភាពខ្ជះខ្ជាយនៃពេលវេលាប្រចាំថ្ងៃ និងបង្កើនសុខដុមរមនាក្នុងជីវិតពិតប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនភាពរីករាយ។

៥. រម្លឹករឿងល្អៗ ៖ ការរំលឹក ​និងចងចាំរឿងល្អៗ ឬពេលវេលាដ៏រីករាយ ជាចំណែកក្នុងការពង្រឹងកម្លាំងចិត្តឱ្យមានភាពវិជ្ជមានពីខាងក្នុង។  សុភមង្គលឬភាពរីករាយមិនអាចមានគ្រប់ពេលនោះទេ ប៉ុន្តែវាជាចំណែកមិនអាចខ្វះបាន ហើយគ្រប់គ្នាសមនឹងទទួលបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...