វិធីសាស្រ្តនៃការផ្តល់ប្រឹក្សាកម្រិតមូលដ្ឋានដល់សមាជិកគ្រួសារ និងមនុស្សស្និទ្ធស្នាល ដើម្បីសម្រាល​អាការតានតឹង

ការផ្តល់ប្រឹក្សាកម្រិតមូលដ្ឋាន គឺជាជំនួយដំបូងដ៏សំខាន់សម្រាប់សម្រាលអាការតានតឹង លើកកម្ពស់សុខភាពផ្លូវចិត្ត និងពង្រឹងទំនាក់ទំនងល្អរវាងសមាជិកគ្រួសារ ឬមនុស្សស្និទ្ធស្នាល។ ការប្រឹក្សានេះមិនទាមទារជំនាញខ្ពស់ដូចអ្នកជំនាញទេ ប៉ុន្តែត្រូវការយកចិត្តទុកដាក់ ការយល់ដឹង និងវិធីអនុវត្តដ៏ប្រសើរ។ តាមរយៈគេហទំព័រ Positivepsychology បានបង្ហាញវិធីសាស្រ្តក្នុងការជួយប្រឹក្សាដល់មនុស្សក្បែរខ្លួនក្នុងកម្រិតមូលដ្ឋាន នៅពេលមានភាពចាំបាច់ណាមួយ។

ប្រឹក្សាដំបូងៗ ៖ បើតាមអ្នកជំនាញការប្រឹក្សា និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ទាមទារនូវជំនាញជាច្រើន និងបត់បែនទៅតាមស្ថានភាពមនុស្ស រួមទាំងមានភាពច្នៃប្រតិដ្ឋ តែអ្វីដែលកម្រិតមូលដ្ឋានគ្រឹះគួរចាប់អារម្មណ៍ កាលដែលជួយឱ្យអ្នកមានភាពតានតឹងអាចនិយាយចេញមកក្រៅ ដោយការបង្ហាញជាគំរូភាព តាមរយៈវីឌេអូ ឬរូបភាព ហើយព្យាយាមកត់សម្គាល់អំពីការនិយាយអវិជ្ជមានទៅកាន់ខ្លួនឯង ហើយជួយពួកគាត់ក្នុងការកាត់បន្ថយ ឬក៏ប្រាប់អំពីភាពអវិជ្ជមានជាដើម។

ការស្តាប់និងការឆ្លើយតប ៖ ស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលអ្នកមានអាការតានតឹងនិយាយប្រាប់ រួមទាំងជួយសរុបខ្លឹមសារឱ្យនៅខ្លី សួរបន្ថែម ហើយស្វែងរកបរិយាកាសដែលមានផាសុកភាពនៅពេលមានការជជែក ឬមានកិច្ចសន្ទនាណាមួយកើតមាន។

ចូលរួមក្នុងការឆ្លុះបញ្ចាំង ៖ ការឆ្លុះបញ្ចាំងហាក់មានភាពស្មុគ្រស្មាញបន្តិច ព្រោះត្រូវប្រាកដថា ស្តាប់សាច់រឿងយល់ ហើយត្រូវជួយក្នុងការថ្លឹងថ្លែងដែលមិនមែនជាសាច់រឿងខ្លួនឯង តែយ៉ាងណា នៅក្នុងសិល្បៈនៃការឆ្លុះបញ្ចាំងអាចអនុវត្តន៍តាមរូបភាពដូចជា សួរអំពីអ្វីដែលជាគោលគំនិត អ្វីដែលជាជំនឿ រួមទាំងលើកទឹកចិត្តឱ្យបន្តនិយាយរឿងក្នុងចិត្ត រួមទាំងផ្តល់ការណែនាំក្នុងករណីចាំបាច់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *