របៀប​កម្ចាត់​ទម្លាប់​ដែល​មិន​ផ្ដល់​នូវ​ភាព​រីកចម្រើន​ចេញ

ចំណុច​ដែល​បាន​ដឹង​ជាទូទៅគឺ ដើម្បី​រក្សា​នូវ​ភាព​រីកចម្រើន​បាន គឺការ​ដក​ទម្លាប់​មិនល្អ​ចេញ ជំនួស​ដោយ​ទម្លាប់​ល្អៗ ប៉ុន្តែ​តើធ្វើ​យ៉ាងណា​ដើម្បី​កត់​សម្គាល់​ថា តើអ្វីទៅ​ជា​ទម្លាប់​ល្អ ឬ​មិនល្អ?

តាមរយៈ​គេហទំព័រ Lifestyle​ NEWS បាន​បង្ហាញ​ទម្លាប់​៣ចំណុច​ដែល​គួរ​កម្ចាត់​ចោល ៖

១. ការ​រុះរើ​សម្ភារ​ចាស់ៗ​ចោល ៖​​ អំឡុង​ពេល​កំណត់​គោលដៅ មនុស្ស​បាន​ដឹង​ហើយ​ថា​ ការ​ជ្រើសរើស​ចំណុច​សំខាន់ៗ​សុទ្ធសឹងតែ​ជា​ចំណែក​ពុំ​អាច​ខ្វះ​បាន យ៉ាងណាមិញ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មិន​ថា​ការងារ ឬ​ការ​សិក្សា ឬ​ការ​ស្នាក់នៅ​នោះទេ ការ​ជ្រើស​តែ​របស់​សំខាន់ ក៏​ជា​ចំណែក​កាត់​បន្ថយ​ភាព​ស្មុគស្មាញ។ ហើយ​ដើម្បី​រក្សា​បាន​នូវ​របស់​សំខាន់​ទៅ​បាន​ ជាដំបូង​គឺត្រូវ​ជម្រុះ​ចោល​រាល់​សម្ភារ​ទាំងឡាយ​ណា​ដែល​មិន​នាំ​នូវ​ប្រយោជន៍​បោះចោល​ជាមុនសិន។​ ជា​រៀងរាល់​ថ្ងៃ ឧស្សាហ៍​សង្កេត​សម្ភារ​ជុំវិញ​ខ្លួន​ដែល​មិន​ត្រូវការ​ប្រើប្រាស់​ ឬក៏​សម្ភារ​ដែលមាន​ក៏បាន អត់ក៏បាន បើ​ឃើញ​ថា​មាន​ច្រើន​ពេក​ គឺដល់​ពេល​ហើយ​ដែល​ត្រូវ​សម្រេច​ចិត្ត​បោះចោល ឬក៏​បរិច្ចាគ​ទៅកាន់​អ្នក​ដែល​ត្រូវ​ការ​ជា​ចាំបាច់។

ត្បិតថា​សម្ភារ​ទាំងអស់​សុទ្ធតែ​មាន​គុណ​តម្លៃ ប៉ុន្តែមិនមែន​មានន័យថា ​ត្រូវ​រក្សាទុក​ទាំងអស់​នោះទេ​ ជាពិសេស​របស់ ឬ​ទ្រព្យធន ដែល​ពុំឆ្លើយតប​នឹង​តម្រូវ​ការ​ប្រចាំថ្ងៃ ព្រោះ​ការ​ប្រមូល​ផ្តុំទុក​កាន់តែ​ច្រើន វានឹង​បង្ក​នូវ​ភាព​ស្មុគស្មាញ​កាន់តែ​ច្រើន​ដូចគ្នា។ ជាង​នេះ​ទៀត​ ការ​រុះរើ​អាហារ​ហូប​ប្រចាំថ្ងៃ​ក៏​ជា​ចំណុច​សំខាន់​ដែរ​ ប្រសិន​បើមាន​ទម្លាប់​ប្រមូល​ផ្តុំអាហារ ដែល​នាំឱ្យ​ប៉ះពាល់​សុខភាព​ ឬ​ប្រភេទ​អាហារ​ដែល​ជិត​ផុត​កំណត់ ជាកត្តា​នាំឱ្យ​ទម្លាប់​មិនល្អ​កាន់តែ​រីក​ដុះដាល។ ឧទាហណ៍​កាត់បន្ថយ​ការ​ទិញ​ភេសជ្ជៈ​ដែលមាន​ជាតិផ្អែម​ដាក់​ក្នុង​ទូរ ជំនួស​មកវិញ​នូវការ​ដាក់​ប្រភេទ​ផ្លែឈើ​ស្រស់ៗ។​

២. អនុញ្ញាត​ឱ្យខ្លួនឯង​ទទួល​បាន​បរិយាកាស​ចម្រុះ ៖ បរិយាកាស​ដើរតួនាទី​សំខាន់​ក្នុងការ​បំបែក​ទម្លាប់​មិនល្អ ដោយ​សារ​តែ​បរិយាកាស​មាន​កម្លាំង​ក្នុង​ការ​ជំរុញចិត្ត​ និង​ជាការ​រំលឹក​ឱ្យ​ទៅ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ស្ថិត​ក្នុង​គោលបំណង។​

៣. ក្រើន​រំលឹក​ខ្លួន​ឯង ៖ ប្រសិន​បើ​កន្លង​មក មាន​ទម្លាប់​មិន​ល្អ​រួចស្រេច​ហើយ​ កាល​ដែល​មានចិត្ត​ចង់ផ្លាស់ប្តូរ​តែមួយ​មុខ នោះ​ពុំទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ តួយ៉ាង​ត្រូវការ ការ​រំលឹក និង​ការបង្កើត​ជា​សកម្មភាព​ដាស់​តឿន​ស្មារតី​ជាប្រចាំ។​ ឧទាហរណ៍​ប្រសិន​បើ​ឧស្សាហ៍​ភ្លេច​ពិសាទឹក ដូច្នេះ​គួរ​ប្រើក្រដាស​បិទដោយ​សរសេរ​រំលឹក​ខ្លួនឯង ឬមួយ​ក៏ប្រើប្រាស់​ទូរស័ព្ទដៃ​ជាសញ្ញា​ដាស់តឿន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *