ក្មេង​ជំទង់​សិង្ហបុរី​ចំណាយ​ពេល ៨ម៉ោងកន្លះ ក្នុង​មួយ​ថ្ងៃ​នៅ​ជាមួយ​អេក្រង់

ការស្ទង់មតិបានរកឃើញថា ក្មេង​ជំទង់​សិង្ហបុរី ចំណាយ​ពេល​ជាមួយ​អេក្រង់​ច្រើន​លើសលប់ ដោយ​ភាគ​ច្រើន ពួកគេ​ចំណាយ​ពេលជិត ៣ម៉ោង ក្នុង​គោលបំណង​សិក្សា និង ២ម៉ោង សម្រាប់​ការ​កម្សាន្ត។

ទិន្នន័យ​ដែលសិក្សា​ដោយ​សារព័ត៌មាន CNA និង​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ បាន​បង្ហាញ​ថា ក្មេងជំទង់​អាយុ​ចន្លោះ​ពី ១៣ ទៅ១៩ឆ្នាំ កំពុង​ចំណាយ​ពេល​ជាមធ្យម ៨ម៉ោងកន្លះ ​ក្នុង​មួយថ្ងៃ នៅ​ជាមួយ​អេក្រង់។

តាមរយៈ​ការ​ស្ទង់មតិ ដែល​បាន​សួរ​ក្មេងជំទង់ និង​អាណា​ព្យាបាល បាន​រកឃើញ​ថា ក្មេងជំទង់​សិង្ហបុរី ចំណាយ​ពេល​ច្រើន​បំផុត នៅ​ជាមួយ​ទូរស័ព្ទ គឺ​ចំនួន ៣ម៉ោងកន្លះ​ក្នុងមួយថ្ងៃ ខណៈ​កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​លើតុ ជិត ៣ម៉ោង។

អារម្មណ៍​តានតឹង ជា​មូលហេតុ​ចម្បង ដែល​នាំឱ្យ​ក្មេងជំទង់​សិង្ហបុរី ចំណាយ​ពេល​ជាមួយ​អេក្រង់ ដោយ ៥៨,៨​ភាគរយ​នៃពួកគេ បាន​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង ឬ​អារម្មណ៍​អវិជ្ជមាន។ ខណៈ​ក្មេងជិត​ពាក់កណ្ដាល​ទៀត​និយាយ​ថា ពួកគេ​មាន​ទម្លាប់​ពន្យារពេល ដោយ​សារ​ការប្រើប្រាស់​អេក្រង់។

ទន្ទឹម​នឹង​លទ្ធផល និង​ទិន្នន័យ​សិក្សា​ដែល​បាន​រក​ឃើញ សិង្ហបុរី​កំពុង​ចាត់​វិធានការ ដើម្បី​ធានា​ថា ក្មេងជំទង់​ត្រូវ​បាន​ការពារ​ពី​ការ​ញៀន​អេក្រង់។

យុទ្ធសាស្ត្រ​ជាតិថ្មី​មួយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​របស់​កុមារ បាន​ដាក់​ដំណើរ​ការ​កាលពី​សប្ដាហ៍មុន ដោយ​បាន​គូស​បញ្ជាក់​ពី​គោលការណ៍ ណែនាំ​ស្ដីពី​ការប្រើប្រាស់​អេក្រង់​ក្នុង​សាលារៀន និង​មត្តេយ្យ​សិក្សា។ ក្នុង​គោលការណ៍​នេះ​ក៏បាន​ហាមឃាត់​ផងដែរ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​អំឡុង​ពេល​ញ៉ាំ​បាយ និង​មុនចូល​គេង។

ជុំវិញ​ការ​ចំណាយ​ពេលច្រើន​ជាមួយ​អេក្រង់នេះ អ្នកចិត្តសាស្ត្រ​បាន​ព្រមាន​ថា ក្មេង​ជំទង់​ដែលទទួល​បាន​ព័ត៌មាន​ច្រើន​លើសលប់ អាច​ប្រឈម​នឹងផល​វិបាក​ជាច្រើន នា​ពេល​បច្ចុប្បន្ន និង​អនាគត។ ផល​ប៉ះពាល់នេះ មិនត្រឹមតែ​មាន​ឥទ្ធិពល​លើ​សុខុមាលភាព​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ពួក​គេផង​ដែរ។

ខណៈ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ចំណាយ​ពេល​យូរ​ជាមួយ​អេក្រង់ ជាពិសេស​បណ្ដាញ​សង្គម ជាមូលហេតុ​នាំឱ្យ​កុមារ​មាន​ទំនោរ​កើន​ឡើង​អារម្មណ៍​ឯកា និង​ផ្ដាច់ខ្លួន​ពីសង្គម។

ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលនៅ​ជាមួយ​ទូរស័ព្ទ​របស់កុមារ និង​ក្មេងជំទង់ អ្នកជំនាញ​ផ្លូវចិត្ត​សិង្ហបុរី បណ្ឌិត Natalie Games បាន​ណែនាំ​ថា អាណាព្យាបាល ត្រូវ​បង្ហាញ​ភាព​ជា​គំរូ​ដល់​កូន តាម​រយៈ​ការកាត់បន្ថយ​ពេល​នៅ​ជាមួយ​អេក្រង់​ជាមុន​សិន។ លើស​ពីនេះ ទម្លាប់​ប្រើប្រាស់​អេក្រង់​បាន​ល្អ គឺ​ទាមទារ​ឱ្យ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន​ចូលរួម​សហការ ក្នុង​នោះ​រួម​មាន គ្រួសារ សាលារៀន និង​ស្ថាប័ន​សុខាភិបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន