ការចេះអភ័យទោស ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព ទាំងផ្លូវចិត្ត និងផ្លូវកាយ

ដោយសារតែទំនាក់ទំនងគឺជាផ្នែកសំខាន់នៅក្នុងការរស់នៅ ដូច្នេះការប្រាស្រ័យ ឬអភ័យទោសពិតជាមានភាពចាំបាច់ណាស់ ហើយផ្តល់ប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ និងមានភាពចាំបាច់ចំពោះសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ «ការអភ័យ» ហាក់មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាក៏ជាជំនាញសំខាន់មួយ ដែលចាំបាច់គួរអនុវត្តន៍។ ជាទូទៅការអភ័យទោស មានច្រើនវិធី ប៉ុន្តែបើតាមលោកសាស្រ្តាចារ្យ Everett Worthington បានឱ្យដឹងថា មនុស្សបានប្រព្រឹត្តវាជាពីរបែប គឺ ការអភ័យដោយការប្រើប្រាស់ការគិត និងការអភ័យដោយការប្រើអារម្មណ៍។ តើការអភ័យទោសមានប្រយោជន៍យ៉ាងណា?

យោងតាមគេហទំព័រ Everydayhealth បានបង្ហាញ៣ចំណុចអំពីអត្ថប្រយោជន៍ នៃការ​អភ័យទោស ៖

១. គ្រប់គ្រងភាពតានតឹង ៖ ការសិក្សាមួយបានបង្ហាញថា កាលដែលមិនបានអភ័យទោសទៅលើរឿងអ្វីមួយ អាចបង្កឱ្យមានបញ្ហាដូចជា ឆាប់ខឹង ឆេវឆាវ មានអារម្មណ៍តានតឹង ហើយការប្រមូលផ្តុំនូវអារម្មណ៍ទាំងនេះយូរៗទៅ អាចប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ត និងផ្លូវកាយបាន។ យ៉ាងណាមិញ ការអភ័យទោសមិនមែនជាយុទ្ធសាស្រ្តតែមួយក្នុងការឆ្លើយតបនឹងបញ្ហានេះទេ ប៉ុន្តែវាជាវិធីមួយដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយបញ្ហាតានតឹង ថែមទាំងពង្រឹងសុខភាពឱ្យប្រសើរជាងមុន។

២.ជំនួយប្រព័ន្ធប្រសាទ Parasympathetic ៖ ចំណុចនេះគឺវាជួយដល់ប្រព័ន្ធសរសៃប្រសាទ ដែលភ្ជាប់ព័ត៌មានពីប្រព័ន្ធប្រសាទកណ្តាលទៅកាន់អវៈយវៈ និងសរីរាង្គផ្សេងៗទៀត, ជាមួយគ្នានោះ ក៏សម្រួលដល់សម្ពាធឈាម និងចង្វាក់បេះដូងផងដែរ ដែលនាំឱ្យកាត់បន្ថយស្ថានភាពស្ត្រេស និងការតានតឹង។

៣. អភ័យជួយឱ្យការគិតឆ្លើយតបក្នុងរយៈពេលវែង ៖ ជាទូទៅមនុស្សតែងឆ្លងកាត់អារម្មណ៍មិនល្អ ដោយឡែករឿងខ្លះ កើតឡើងដោយសារតែការគិតច្រើន ពីសំណាក់បុគ្គលខ្លួនឯងផ្ទាល់ ប៉ុន្តែមួយចំណែកទៀតកើតមានបណ្តាលមកពីកត្តាខាងក្រៅតាមរយៈក្ដីអស់សង្ឃឹម កំហឹង ឬការធ្លាក់ទឹកចិត្តជាដើម ហើយការអភ័យទោសមិនអាចកាត់ចោលនូវអារម្មណ៍នោះទាំងស្រុងទេ ប៉ុន្តែវាអាចកាត់បន្ថយក្នុងកម្រិតមួយដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។