កីឡាបាល់ទាត់ ជួយ​អ្នក​លេងឱ្យ​មានសុខភាពផ្លូវចិត្ត​ល្អ និង​រាងកាយរឹងមាំ

បាល់ទាត់ជាប្រភេទកីឡាដែលពេញនិយម​បំផុត​នៅ​លើពិភពលោក ។ តាមពិតទៅ​កីឡាមួយនេះ បានផ្តល់អត្ថប្រយោជន៍​ជា​ច្រើនចំពោះ​សុខភាពផ្លូវចិត្ត និង​ផ្លូវកាយរបស់អ្នក​លេង ដូចជាកាត់បន្ថយភាពតានតឹង និងជួយ​ឱ្យ​រាងកាយរឹងមាំជាដើម។

បើតាម​ការស្រាវជ្រាវរបស់គេហទំព័រ rockytopsportsworld បានរកឃើញ​អត្ថប្រយោជន៍​ចំនួន៦ ដែលទទួលបានពីកីឡាបាល់ទាត់ ៖

១. ប្រឹងប្រែងជាងមុន ៖ មិនថាលេងជាអាជីព ឬលក្ខណៈធម្មតា កីឡាបាល់ទាត់ជាប្រភេទកីឡា​មួយដែលតម្រូវឱ្យបញ្ចេញកម្លាំងខ្លាំង ព្រោះការខិតខំនេះមិនមែនសម្រាប់បុគ្គលតែម្នាក់នោះទេ គឺដើម្បីជំរុញភាពជោគជ័យដល់ក្រុមទាំងមូល និងជាការត្រៀមខ្លួនដើម្បីការពារក្រុម។ តាមរយៈការប្រឹងប្រែងក្នុងការសម្រេចសមិទ្ធិផលក្រុម នាំឱ្យអ្នកហាត់កាន់តែមានភាពជំនះ ហើយវាក៏បានបង្ហាញអំពីក្រមសីលធម៌នៃបុគ្គលម្នាក់ៗផងដែរ។

២. កាត់បន្ថយភាពតានតឹង ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលកំពុងប្រឈមនឹងភាពតានតឹង ការលេងកីឡាបាលទាត់ គឺជាវីធីមួយដែលអាចនាំយកអារម្មណ៍មិនល្អទាំងឡាយទៅកប់ចោល ហើយជំនួសមកវិញនូវការជំរុញសកម្មភាពដែលមានផលិតភាព។ បន្ថែមពីនោះ ការលេងបាល់ទាត់វាជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត ឬភាពតានតឹងរ៉ាំរ៉ៃ ហើយនាំឱ្យអ្នកលេងកីឡាមានស្មារតីស្ងប់ជាងមុន។

៣. លំហាត់ប្រាណមានគុណភាព ៖ តាមរយៈការពង្រឹងសកម្មភាពហ្វឹកហាត់ពីមួយថ្ងៃ ទៅមួយថ្ងៃ កីឡាបាល់ទាត់មានគុណសម្បត្តិជាអនេក។ ប្រសិនបើអ្នកមិនមែនជាមនុស្សម្នាក់ ដែលរីករាយជាមួយនឹងការទៅធ្វើលំហាត់ប្រាណ ឬក៏ហ្វឹកហាត់នៅក្នុងក្លឹបសិក្សាណាមួយទេ អ្នកគួរតែសាកល្បងលេងកីឡាបាល់ទាត់ ហើយចាត់វាជាជម្រើសមួយ វាប្រហែលជាល្អសម្រាប់អ្នក។ បាល់ទាត់ជាកីឡាដែលជំរុញឱ្យអ្នកអនុវត្តន៍សកម្មភាពលំហាត់ប្រាណបានទៀងទាត់ ដែលអ្នកទទួលបានវាតាំងពីកំឡុងពេលនៃការហ្វឹកហាត់មកម្ល៉េះ។

៤. កិច្ចសហការណ៍ក្រុម ៖ ដោយហេតុថាកីឡាបាល់ទាត់មិនអាចលេងតែម្នាក់ឯងបាន គឺចាំបាច់ត្រូវមានការពឹង ឬចូលរួមដោយសមាជិកក្រុម ដូច្នេះអ្នកត្រូវចេះវិធីសាស្រ្តទំនាក់ទំនង និងរបៀបសហការណ៍ក្រុម។ នៅពេលដែលក្រុមរបស់អ្នកធ្វើការជាមួយគ្នាមិនបានល្អ វាពិបាកក្នុងការយកជ័យជំនះទៅលើក្រុមដទៃណាស់។ ទោះចង់ ឬមិនចង់ តាមរយៈការហ្វឹកហាត់កីឡាបាល់ទាត់វានឹងជំរុញឱ្យបង្កើតបាននូវភាពសាមគ្គី លះភាពអាត្មានិយម កិច្ចសហការណ៍ និងស្មារតីកីឡាសម្រាប់អ្នកលេងកីឡាផ្ទាល់ គ្រូបង្ហាត់ និងអ្នកគាំទ្រជាដើម។ នៅពេលក្រុមទាំងអស់គ្នាមានការតាំងចិត្តរួមដ៏មោះមុត វាបានបង្ហាញភាពវិជ្ជមានជាច្រើន។

៥. មានតុល្យភាព ៖ កីឡាបាល់ទាត់ជាវិធីមួយដែលមានដំណើរការប្រកបដោយតុល្យភាព នេះបើគិតតាំងពីពេលហាត់សម ព្រោះមានពេលខ្លះ តម្រូវឱ្យសម្រាក ឬធ្វើចលនាយឺតៗ ហើយពេលខ្លះទៀតក៏ត្រូវការល្បឿនលឿនផងដែរ។ ការប្រើប្រាស់រាងកាយដែលមានតុល្យភាពជាហេតុផ្តល់ឱ្យសុខភាពរាងកាយ មានដំណើរការប្រសើរ ហើយប្រយោជន៍មួយទៀតនោះ គឺអាចកាត់បន្ថយជំងឺពុកឆ្អឹងផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។