៥ចំណុចដើម្បីដោះលែងចិត្តឱ្យធូរស្រាលពេលចាប់ផ្តើមឆ្នាំថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បោះចោលទម្លាប់ចាស់ៗ រើសរុះរបស់របរចាស់ៗ ផ្លាស់ដោយការគិតថ្មី និងការរៀបចំជាថ្មី ទាំងនេះ ជាសកម្មភាពដ៏ពេញនិយម ដើម្បីអបអរឆ្នាំថ្មី ឬការចាប់ផ្តើមឆ្នាំថ្មី ក្នុងការពន្លឿនភាពរីកចម្រើន។ ហើយដើម្បីភាពរីកចម្រើនទៀតសោធ គេមិនមែនប្តូរតែរបស់របប្រើប្រាស់ ឬសម្ភារៈថ្មីនោះទេ គឺត្រូវការផ្លាស់ប្តូរទម្លាប់មិនល្អ មានរបៀបរស់នៅល្អ និងការគិតវិជ្ជមាន ទាំងនេះគឺជាចំណែកសំខាន់ ពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួនឯង ព្រោះបានជួយគាំពារទៅដល់សុខភាពផ្លូវចិត្ត។ យ៉ាងណា ដើម្បីស្ថិរភាពនៃការផ្លាស់ប្តូរទម្លាប់ល្អសម្រាប់ឆ្នាំថ្មី គេហទំព័រ HER ​AGENDA បានប្រាប់ពីសកម្មភាព ៥ចំណុច ដើម្បីដោះលែងចិត្តឱ្យមានភាពធូរស្រាល មុនពេលចាប់ផ្តើមឆ្នាំថ្មី។

១. ដោះលែងភាពតានតឹង ៖ ការរំសាយភាពតានតឹង ការជម្រះចិត្តឱ្យស្រឡះ ជួយឱ្យការគិតមានភាពស្រឡះដូចគ្នា។ ក្រៅពីនោះ គួរទុកចន្លោះពីការងារ ដើម្បីមានពេលឆ្លុះបញ្ចាំងខ្លួនឯង ទៅកន្លែងដែលមានធម្មជាតិដើម្បីបន្ធូរបន្ថយអាការតានតឹង។

២. សមាធិចិត្ត ៖ អប់រំចិត្តខ្លួនឯងតាមរយៈការទៅទីកន្លែងមានខ្យល់បរិសុទ្ធដកដង្ហើម ដោយការអង្គុយ ឬដេកក្នុងទីធ្លាដែលសុវត្ថិភាព និងស្ងប់ស្ងាត់ ដើម្បីផ្តោតចំពោះការគិតខ្លួនឯងឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយភាពច្របូកច្របល់។

៣. កាត់បន្ថយទំនាក់ទំនងគ្មានផាសុកភាព ៖ ដើម្បីទទួលបានទំនាក់ទំនងមួយ មានគុណភាព គឺត្រូវរកឱ្យឃើញថា តើឥរិយាបថក្នុងទំនាក់ទំនងដែលគ្មានផាសុកភាពគឺជាអ្វី? បន្ទាប់ពីរកឃើញហើយ ត្រូវកត់សម្គាល់ពីដំណោះស្រាយដើម្បីជៀសវាង និងការដាក់ដែនកំណត់ចំពោះទំនាក់ទំនងមិនល្អ។ ការប្រាស្រ័យទាក់ទង ត្រូវរួមបញ្ចូលនូវការគោរព ការយល់ និងរក្សាបច្ចុប្បន្នភាពសុខទុក្ខគ្នាឱ្យបានទៀងទាត់។

៤. ប្រមូលឥវ៉ាន់ដែលមិនចាំបាច់ចេញពីកន្លែងរស់នៅ ៖ ឆ្នាំថ្មី គួរតែមានអ្វីថ្មីៗ សូម្បីការរៀបចំគេហដ្ឋានសម្រាប់នៅក៏ដូចគ្នាដែរ ប៉ុន្តែហេតុអ្វីត្រូវរុះរើសរបស់ចាស់ៗចោល? ការរុះរើនេះ បានរួមចំណែកដល់ភាពងាយស្រួលក្នុងការរៀបចំថ្មីៗ និងការកែលម្អសោភ័ណភាពផ្ទះឡើងវិញ។

៥. រក្សាទូរស័ព្ទនូវមួយឡែក ៖ ខួរក្បាលពុំអាចសម្រាកបានទេ ប្រសិនបើដៃនៅតែកាន់ទូរស័ព្ទជាប់រហូត ការសម្រាកពីស្គ្រីនទូរស័ព្ទ ឬអេក្រង់ជំរុញឱ្យផ្តោតទៅលើសកម្មភាពផ្សេងៗបានពេញលេញ និងការគ្រប់គ្រងពេលវេលា មានប្រសិទ្ធភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *