និយាយដល់ពាក្យ ខ្ជិល គេពុំសូវឱ្យតម្លៃឡើយ។ ប៉ុន្តែភាពខ្ជិល គឺជាវិធីសាស្ត្រជួយដល់អ្នកមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភឱ្យមានសុខភាពល្អប្រសើរឡើងជួយដល់ការច្នៃប្រតិដ្ឋ និងមានកត្តាជាច្រើនទៀតដែលទាក់ទងនឹងសុខភាព ហើយសូម្បីតែមនុស្សដែលមានកម្លាំងចិត្ត និងឧស្សាហ៍ព្យាយាមបំផុតក៏មានអារម្មណ៍ខ្ជិលដែរ ដែលទាំងអស់នោះគឺជាធម្មជាតិនៃជីវិតប្រចាំ។ តែទោះជាយ៉ាងណា សូមកុំឱ្យភាពខ្ជិល បែបអវិជ្ជមានគ្របដណ្តប់មកលើខ្លួនយើងឡើយ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៧ ដែលមើលរំលងនៃភាពខ្ជិល ។

១. មនុស្សខ្ជិលតែងបង្ហាញពីដំណោះស្រាយឆ្លាតវៃ ៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា កុងតាក់ភ្លើង, តេឡេទូរទស្សន៍, ជណ្តើរយន្ត, សុទ្ធតែមានប្រភពពីអ្នកច្នៃប្រឌិតដែលខ្ជិល។ លោក Frank Gilbreth Sr. ជាវិស្វករមួយរូបក៏បានបញ្ជាក់ថា “ខ្ញុំជ្រើសរើសមនុស្សខ្ជិលមកធ្វើកិច្ចការលំបាក ពីព្រោះមនុស្សខ្ជិលនឹងរកវិធីដើម្បីបង្កើតបានរឿងដែលកាន់តែងាយស្រួល” ក្នុងនោះសូម្បីតែ Bill Gates តែងតែប្រើវិធីនេះ ដើម្បីជ្រើសរើសបុគ្គលិកបែបនេះដែរ។ ព្រោះមនុស្សខ្ជិល គឺអាចបង្កើតភាពច្នៃប្រឌិត លើសពីបុគ្គលធម្មតា។
២. ពន្យាពេលដើម្បីសម្រាក ៖ តាមការសិក្សាស្រាវជ្រាវរបស់អ្នកនិពន្ធនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា មិនមែនការពន្យាពេលទាំងអស់សុទ្ធតែអាក្រក់ទេ។ ការពន្យាពេលរបស់មនុស្សខ្ជិល បានបែងចែកជាពីរប្រភេទ គឺ ពន្យាពេលបែបអកម្ម និងបែបសកម្ម។ ការពន្យាពេលបែបអកម្ម គឺមិនមែនពួកគេមិនចង់ធ្វើអ្វីនោះទេ គឺដកពេលដើម្បីសម្រេចចិត្ត ឬមិនហ៊ានសម្រេចចិត្ត ដោយរង់ចាំមើលពីឱកាសដើម្បីបំពេញការងារនោះនៅពេលអារម្មណ៍ប្រសើរឡើងវិញ។ ការពន្យាពេលបែបសកម្ម ក្រុមមនុស្សប្រភេទនេះ គឺទុកប្រើពេលវេលាចុងក្រោយដើម្បីធ្វើកិច្ចការនោះប៉ុណ្ណោះ ពួកគេចូលចិត្តដាក់សម្ពាធលើខ្លួនឯង ដើម្បីធ្វើកិច្ចការឱ្យរួចរាល់ទាន់ពេលកំណត់។

៣. មនុស្សខ្ជិលផ្តោតលើសកម្មភាពដែលចាំបាច់បំផុត ៖ មនុស្សប្រភេទនេះ ពូកែគ្រប់គ្រងថាមពលក្នុងរាងកាយដោយប្រុងប្រយ័ត្ន។ ពួកគេទុកកម្លាំងធ្វើកិច្ចការដែលសំខាន់ ដើម្បីទទួលបានសមិទ្ធផលខ្ពស់ និងប្រើប្រាស់ពេលវេលាសមរម្យ ឬស្របតាមច្បាប់ ៨០/២០។
៤. ដកឃ្លាពីការងារ ដើម្បីកាត់បន្ថយភាពតានតឹង ៖ ការស្រាវជ្រាវបង្ហាញថា ការពន្យាពេលការងារ និងចំណាយពេលទៅលើរឿងដែលគេគិតថាឥតប្រយោជន៍ អាចជួយកាត់បន្ថយភាពតានតឹង ជាពិសេសយុវវ័យ។ សកម្មភាពដែលគេយល់ថាខ្ជិល វាចាំបាច់សម្រាប់សុខភាពផ្លូវចិត្ត គឺជាពេលដកឃ្លាចេញពីរឿងទាំងអស់ ដើម្បីទទួលបានភាពធូរស្រាលមកវិញ។

៥. ភាពខ្ជិលនាំឱ្យបញ្ចេញកម្លាំងតិច ៖ វេជ្ជបណ្ឌិត Isabelle Moreau ពន្យល់ថា “ភាពធុញទ្រាន់ ឬអផ្សុក និងភាពខ្ជិល ជាមធ្យោបាយសម្រាករបស់រាងកាយ និងរៀបចំពេលវេលារបស់ខ្លួនឯងឡើងវិញ” ។ តាមរយៈការសម្រាកទៀងទាត់ មនុស្សខ្ជិលនឹងផ្តល់ឱកាសដល់រាងកាយ និងចិត្ត ដើម្បីបង្កើនថាមពលឡើងវិញ។
៦. ពេលខ្ជិលជំរុញឱ្យមានគំនិតច្រើន ៖ ចិត្តរបស់យើងមានរបៀបគិតពីរយ៉ាងគឺ របៀបរំសាយអារម្មណ៍ និងរបៀបផ្តោតអារម្មណ៍។ យើងត្រូវរក្សាលំនឹងនៃអារម្មណ៍ទាំងពីរ កាលណាគំនិតរំសាយអារម្មណ៍កើតឡើង វានឹងបង្ហាញដំណោះស្រាយជា និងមិនមែនដំណោះស្រាយជាច្រើន ដែលធ្វើឱ្យយើង អាចយកមកប្រើប្រាស់ ហើយយើងអាចរៀបចំការផ្តោតអារម្មណ៍ឱ្យត្រូវទៅតាមការពិតជាកស្តែង។ នេះបើតាមការសិក្សា និងចេញផ្សាយរបស់គេហទំព័រ Consciousness and Cognition ។
៧. បញ្ហាអាចដោះស្រាយដោយខ្លួនឯងបាន ប្រសិនបើទុកពេលគ្រប់គ្រាន់ ៖ គ្មានអ្នកណាត្រូវការ ដំណោះស្រាយច្រើនជាងអ្នកទេ ប៉ុន្តែបើដកឃ្លាបន្តិចពីបញ្ហាទាំងឡាយ នឹងនាំឱ្យយើងអាចរកដំណោះស្រាយបានយ៉ាងងាយ៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...






























