សម្ពាធ និងកង្វះការគាំទ្រផ្លូវច្បាប់ នាំឱ្យមានករណីគ្រូបង្រៀនធ្វើអត្តឃាតនៅកូរ៉េខាងត្បូងកើនឡើង

ប្រទេសកូរ៉េខាងត្បូង ដែលជារឿយៗត្រូវបានគេកោតសរសើរចំពោះប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ឥឡូវនេះកំពុងប្រឈមមុខនឹងនិន្នាការគួរឱ្យបារម្ភមួយ គឺការកើនឡើងនៃចំនួនគ្រូបង្រៀនធ្វើអត្តឃាត។ ការធ្វើអត្តឃាតរបស់គ្រូបង្រៀនថ្នាក់បឋមសិក្សា ដែលកើតឡើងជាបន្តបន្ទាប់​ បានបង្ហាញពីសម្ពាធដ៏ខ្លាំងក្លា និងបញ្ហាប្រឈមក្នុងវិស័យអប់រំកូរ៉េខាងត្បូង។

កាលពីរដូវក្ដៅឆ្នាំមុនសារព័ត៌មាន CNN បានរាយការណ៍ថា គ្រូបង្រៀនម្នាក់អាយុ ២៤ឆ្នាំ បានធ្វើអត្តឃាតនៅក្នុងទូរដាក់សម្ភារនៅសាលាបឋមសិក្សា Seoi ក្នុងទីក្រុងសេអ៊ូល។ ក្រោយចេញពីបង្រៀន គ្រូបង្រៀនរូបនេះ បានទទួលរងនូវការទិតៀនឥតឈប់ឈរពីសំណាក់ម្ដាយឪពុកសិស្ស។ អាណាព្យាបាលបានចោទប្រកាន់ថា គាត់បានធ្វេសប្រហែស និងធ្វើបាបកូនរបស់ពួកគេ។ ក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់គ្រូបង្រៀនរូបនោះ បានសរសេរថា «ទ្រូងរបស់ខ្ញុំមានអារម្មណ៍ថាតឹងខ្លាំងណាស់ ខ្ញុំមិនអាចដកដង្ហើមបានទៀតទេ»។

ការស្លាប់របស់គ្រូបង្រៀនរូបនេះមិនមែនជាករណីថ្មីនោះទេ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ មានគ្រូបង្រៀនជាង១០០នាក់ នៅប្រទេសកូរ៉េខាងត្បូងបានធ្វើអត្តឃាត នេះបើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ ប្រទេស​កូរ៉េ​ខាងត្បូង។ 

កាលពី ២ខែមុន វីដេអូកូនសិស្សថ្នាក់ទី៣ ម្នាក់បានទះកំផ្លៀង នាយករងសាលាបឋមសិក្សា ត្រូវផ្សព្វផ្សាយពេញអ៊ីនធឺណិត។ សកម្មភាពនេះ កើតឡើងបន្ទាប់ពី គ្រូបង្រៀនបានឃាត់កូនសិស្ស ដែលព្យាយាមចាកចេញពីសាលាដោយគ្មានការអនុញ្ញាត។ នាយករងរូបនេះ មិនបានព្យាយាមការពារខ្លួនរបស់គាត់នោះទេ ផ្ទុយទៅវិញគាត់បានព័ទ្ធដៃទៅក្រោយ អំឡុងពេលសិស្សទះកំផ្លៀងគាត់។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ។

នេះគឺជានិន្នាការដែលគួរឱ្យបារម្ភ និងបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ ដោយទាមទារឱ្យមានការកែទម្រង់លក្ខខណ្ឌការងារ និងការពារគ្រូបង្រៀនឱ្យបានល្អជាងមុន។

កត្តាសំខាន់ដែលនាំឱ្យគ្រូបង្រៀនកូរ៉េខាងត្បូងធ្វើអត្តឃាត

ក្រោយមានការធ្វើអត្តឃាតជាបន្តបន្ទាប់ក្នុងចំណោមគ្រូបង្រៀនកូរ៉េខាងត្បូង បាននាំឱ្យមានការចោទជាសំណួរបន្ទាន់អំពីមូលហេតុនៃសោកនាដកម្មនេះ។ ខណៈគេបានកត់សម្គាល់ឃើញកត្តាចម្បងចំនួន ៤ សំខាន់ៗ ៖ 

១. ការទិតៀនគ្រូបង្រៀន ​៖ ជាក់ស្ដែងគ្រូបង្រៀនថ្នាក់ទី៦ ម្នាក់ក្នុងទីក្រុងអ៊ីនឈន់ បានប្រឈមមុខនឹងបញ្ហាស្រ៊ឺត (Panic attack) បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ខ្លួនបានរំលោភបំពានលើកុមារ បន្ទាប់ពីគាត់បានហាមឃាត់សិស្សម្នាក់មិនឱ្យគប់ឆ្អឹងមាន់នៅក្នុងអាហារដ្ឋាន។ ទោះបីជាត្រូវដោះលែងវិញក៏ដោយ ការប៉ះទង្គិចផ្លូវចិត្ត បណ្តាលមកពីការស៊ើបអង្កេតរបស់ប៉ូលីស និងការតិទៀនពីម្ដាយឪពុកបានធ្វើឱ្យគាត់មានរបួសផ្លូវចិត្ត។

២. វិបត្តិផ្លូវចិត្តក្នុងចំណោមគ្រូបង្រៀន ៖ យោងតាមការស្ទង់មតិរបស់សហជីពគ្រូបង្រៀនបានបង្ហាញថា គ្រូបង្រៀនម្នាក់ ក្នុងចំណោម ៣នាក់មានបញ្ហាជំងឺធ្លាក់ទឹកចិត្ត។ អត្រានេះត្រូវបានគេចាត់ទុកថា ខ្ពស់ជាងប្រជាជនទូទៅ ៣ដង។ គ្រូបង្រៀនមួយចំនួន ត្រូវប្រឈមមុខនឹងការសាកសួរពីប៉ូលីស និងប្រឈមនឹងការស៊ើបអង្កេតជាច្រើនបន្ទាប់ពីពិន័យសិស្ស។ បញ្ហានេះបានប៉ះពាល់ខ្លាំងចំពោះសុខភាពផ្លូវចិត្តគ្រូបង្រៀន។ ការប្រឈមចំពោះមុខនឹងផ្លូវច្បាប់ ក្រោមច្បាប់ការពារកុមារឆ្នាំ២០១៤ បានធ្វើឱ្យអ្នកអប់រំជាច្រើនមានអារម្មណ៍ថាងាយរងគ្រោះ និងមិនទទួលបានការគាំទ្រ។ 

៣. ឥទ្ធិពលនៃច្បាប់ការពារកុមារឆ្នាំ ២០១៤ ៖ ច្បាប់ស្ដីពីការការពារ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារកុមារពីការរំលោភបំពាន បានផ្ដល់សិទ្ធិអំណោចដោយអចេតនាដល់ឪពុកម្ដាយ ក្នុងការដាក់ពាក្យប្ដឹងគ្រូបង្រៀន បើទោះជាកូនរបស់ពួកគេត្រូវទទួលការពិន័យតូចតាចក៏ដោយ។ ច្បាប់នេះបាននាំឱ្យមានការកើនឡើងពាក្យបណ្ដឹងពី ១៥,០០០ ក្នុងឆ្នាំ ២០១៤ ដល់ជាង ៤៥,០០០ក្នុងឆ្នាំ២០២១។ បច្ចុប្បន្ន គ្រូបង្រៀនជាច្រើន ភ័យខ្លាចចំពោះការប្រឈមមុខនឹងផ្លូវច្បាប់ សម្រាប់ការដាក់ពិន័យសិស្ស ដែលនាំឱ្យសាលារៀនបាត់បង់សណ្ដាប់ធ្នាប់ និងគ្រូបង្រៀនបាត់បង់សិទ្ធិអំណាច។ 

៤. ការផ្លាស់ប្ដូរវប្បធម៌ និងសម្ពាធពីមាតាបិតា ៖ បច្ចុប្បន្នប្រពៃណីកូរ៉េខាងត្បូង ដែលមានវប្បធម៌សម្ដែងការគោរពចំពោះគ្រូបង្រៀន មានឬសគស់ពីទស្សនៈវិជ្ជាខុងជឺបានធ្លាក់ចុះ។ ខណៈសម្ពាធសង្គមលើភាពជោគជ័យនៃការសិក្សាបានកើនឡើង ដោយម្ដាយឪពុកបានបណ្ដាក់ទុនយ៉ាងច្រើនលើការបង្រៀនឯកជន ដើម្បីធានាថាកូនរបស់ខ្លួនពូកែ។ សកម្មភាពនេះ បានបង្កើតបរិយាកាសប្រកួតប្រជែងខ្លាំង និងនាំឱ្យទំនាក់ទំនងរវាងគ្រូបង្រៀន និងអាណាព្យាបាលកាន់តែតានតឹង។ 

ទស្សនៈគ្រូបង្រៀន អ្នកជំនាញផ្លូវចិត្ត និងអាណាព្យាបាល

កាលពីខែមេសាឆ្នាំមុន ការស្ទង់មតិដោយសហជីពគ្រូបង្រៀនបានរកឃើញថា ២៦,៥ភាគរយនៃគ្រូបង្រៀនបានទទួលការប្រឹក្សាផ្លូវចិត្ត ឬការព្យាបាលសម្រាប់បញ្ហាផ្លូវចិត្តទាក់ទងនឹងការងារ ខណៈ ៨៧ភាគរយបានពិចារណាលាឈប់ពីការងារ។ 

«សព្វថ្ងៃ មនុស្សមានកូនតិចជាងមុន ដូច្នេះហើយកុមារម្នាក់ៗត្រូវបានឱ្យតម្លៃខ្ពស់។ ជាលទ្ធផល ឪពុកម្ដាយទាក់ទងទៅសាលាកាន់តែញឹកញាប់ ទោះបីជាកូនមានបញ្ហាតិចតួចក៏ដោយ។» នេះជាការលើកឡើងរបស់លោកស្រី Song Ji-ae ជាម្តាយមានកូនពីរនាក់។ 

លោកស្រី Yvette Lau អ្នកជំនាញផ្លូវចិត្តបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ្នកអប់រំកូរ៉េខាងត្បូង រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការទិតៀន មាក់ងាយពីសំណាក់អាណាព្យាបាល និងលើកទឹកចិត្តគ្រូបង្រៀនឱ្យស្វែងរកជំនួយនៅពេលជួបបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...