លោកស្រី យឹម សុគន្ធមាលា ៖ ការស្រឡាញ់ និង​ស្គាល់ចំណុច​ខ្លាំងខ្លួនឯង ជំរុញឱ្យការប្រព្រឹត្តិសកម្មភាពរាល់ថ្ងៃឆ្លើយតបនឹងគោលដៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការស្រឡាញ់ និងការស្វែងរកខ្លួនឯង ត្បិតថា មើលទៅជាដំណើរការបែបបុគ្គល ប៉ុន្តែត្រូវការ ការប្តេជ្ញាចិត្ត និងរៀបផែនការសកម្មភាព ការកំណត់គោលដៅ និងការប្រើប្រាស់យុទ្ធសាស្រ្តដូចទៅនឹងកិច្ចការដទៃទៀតដែរ តួយ៉ាងគេអាចអនុវត្តន៍តាមសកម្មភាពដូចជា ការអាន សាកល្បងសកម្មភាពដែលមានភាពខុសប្លែកគ្នា ការងារដែលពុំធ្លាប់ធ្វើពីមុនៗ ការឆ្លុះបញ្ចាំងអំពីសកម្មភាពប្រចាំថ្ងៃ កំណត់សម្គាល់ភាពខ្លាំង និងភាពខ្សោយ រួមទាំងការថែររក្សាសុខភាពផ្លូវចិត្តនិងផ្លូវកាយ ឱ្យមានភាពរឹងមាំល្អប្រសើរផងដែរ។

លោកស្រី យឹម សុគន្ធមាលា ជាអ្នកនិពន្ធ និងជាអ្នកប្រឹក្សាផ្នែកអភិវឌ្ឍធនធានមនុស្ស និងគ្រូបណ្ដុះបណ្ដាលជំនាញទន់ បានលើកជាសំណួរថា តើនិយមន័យនៃការស្រឡាញ់ខ្លួនឯងមានន័យបែបណា? ហើយអនុវត្តន៍បែបណាខ្លះ ទើបបញ្ជាក់បានថា ខ្លួនឯងបានប្រព្រឹត្តិរាល់សកម្មភាពទាំងអស់ ដែលឆ្លើយតបនឹងភាពវិជ្ជមាននៃខ្លួនឯង។ លោកស្រីបញ្ជាក់ថា ការឆ្លើយនឹងសំណួរនេះ គឺទាល់តែយើងអាចដឹងអំពី ការផ្តល់ក្ដីស្រលាញ់ជូនខ្លួនឯងពិតប្រាកដ ទើបយើងអាចប្រព្រឹត្តិចំពោះខ្លួនឯងបានល្អប្រសើរ។

លោកស្រី សុគន្ធមាលា បន្តថា ជាទូទៅយើងសម្លឹងមើលទៅបរិយាកាសខាងក្រៅច្រើនជាង ដូច្នេះវាជាពេលដែលត្រូវសម្លឹងមកកាន់ខ្លួនឯងឱ្យបានច្រើនម្តង។ ដូចជា ខ្ញុំជាមនុស្សបែបណាដែរ? មានស្នាមញញឹមយ៉ាងម៉េចដែរ? អ្វីខ្លះជាចំណុចវិជ្ជមាន និងចំណុចដែលគួរឱ្យស្រឡាញ់នៃខ្លួនឯងផ្ទាល់។ “ក្នុងកាលៈទេសៈខ្លះ យើងចាប់អារម្មណ៍អំពីខ្លួនឯងដែរ ប៉ុន្តែយើងមិនបានចាប់អារម្មណ៍ថា ភាពខ្លាំងពូកែ វាកើតមាននៅក្នុងខ្លួនឯងនោះទេ។ នៅពេលដែលយើងព្យាយាមស្វែងរកខ្លួនឯង ឬក៏ចំណុចខ្លាំងនៃខ្លួនឯង? គឺនឹងជំរុញឱ្យកាន់តែពេញចិត្តចំពោះខ្លួនឯង រួមទាំងដឹងពីរបៀបដែលយើងអាចលើកទឹកចិត្តខ្លួនឯង“។

បើតាមលោកស្រី យឹម សុគន្ធមាលា រាល់កម្លាំងនីមួយៗដែលកើតមាន គឺផ្តើមចេញពីការលើកទឹកចិត្តខ្លួនឯង ហើយកាលដែលពិបាកក្នុងការលើកទឹកចិត្តខ្លួនឯង ក៏អាចបណ្តាលមកពីការដែលមិនស្គាល់ខ្លួនឯងដែរ! ដែលជាកត្តាមួយនាំឱ្យប្រព្រឹត្តសកម្មភាព មិនត្រូវចំណុចទៅកាន់ខ្លួនឯង។ ហើយដើម្បីបង្កើនការលើកទឹកចិត្តខ្លួនឯង ឱ្យកាន់តែមានប្រសិទ្ធភាព ជាដំបូងព្យាយាមសង្កេត និងស្គាល់ពីតម្រូវការ ក៏ដូចជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនជាចម្បង។

លោកស្រីបន្ថែមថា ភាសានៃសេចក្ដីស្រឡាញ់របស់មនុស្សយើងម្នាក់ៗ អាចនឹងខុសគ្នា ហើយកម្រិតនៃភាសានៃសេចក្ដីស្រឡាញ់ក៏ខុសគ្នាដែរ ដែលជាហេតុ ការផ្តល់សេចក្ដីស្រឡាញ់ មិនមែនសុទ្ធតែចំចំណុចដែលត្រូវការនិងការរំពឹងទុកទាំងអស់នោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *