ឪពុកម្ដាយកូរ៉េខាងត្បូង ចាយលុយ ១ភាគ៣ នៃចំណូល សម្រាប់ការសិក្សាក្រៅម៉ោងរបស់កូន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងការសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ឪពុកម្ដាយនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងបែងចែកប្រាក់ចំណូលរបស់ពួកគេកាន់តែច្រើន ដើម្បីគាំទ្រការអប់រំឯកជនសម្រាប់កូន ខណៈដែលការប្រកួតប្រជែង និងសម្ពាធក្នុងការសិក្សាកើនឡើងកាន់តែខ្លាំង។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅ នៃប្រទេសកូរ៉េ បង្ហាញថា ការចំណាយប្រចាំខែ ជាមធ្យមសម្រាប់ថ្នាក់រៀនគួរបន្ថែមរបស់សិស្សម្នាក់ បានកើនឡើង ៤៤ភាគរយ ក្នុងរយៈពេល ៤ឆ្នាំ ដោយកើនឡើងពី ៣០២,០០០ វ៉ុន (២០៨ ដុល្លារ) ដល់ ៤៣៤,០០០ វ៉ុន។ ក្នុងរយៈពេលដូចគ្នានេះ ចំនួនកុមារដែលចូលរៀន បានធ្លាក់ចុះបន្តិចពី ៥១,៨៤លាននាក់ ក្នុងឆ្នាំ ២០២០ មកត្រឹម ៥១,៧លាននាក់ក្នុងឆ្នាំ២០២៣ ខណៈដែលការចំណាយសរុបក្នុងវិស័យអប់រំឯកជន បានកើនឡើង ៤០ភាគរយ និងមានតម្លៃ ២៧ពាន់ពាន់លានវ៉ុន ក្នុងឆ្នាំ២០២៣ នេះបើយោងតាមសារព័ត៌មាន Korea Herald ។

ការស្ទង់មតិដោយក្រុមពលរដ្ឋ បានរកឃើញថា ឪពុកម្ដាយកំពុងចំណាយជាមធ្យមជាង ៧៥៣ដុល្លារក្នុងមួយខែ សម្រាប់ការរៀនគួរបន្ថែម ដែលការចំណាយនេះស្មើនឹង ១ភាគ៣នៃប្រាក់ចំណូលជាមធ្យមរបស់គ្រួសារ។ លោក Park Saing-In សេដ្ឋវិទូ នៅសាកលវិទ្យាល័យជាតិ សេអ៊ូល បានចាត់ទុកនិន្នាការនេះថា មានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងវិស័យសិក្សា ជាពិសេសទាក់ទងនឹងការប្រឡងចូលសាកលវិទ្យាល័យ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង និងការពង្រឹងគុណភាពប្រឡងចូលរៀនថ្នាក់ឧត្តមសិក្សា សាលាបណ្ដុះបណ្ដាល និងបង្រៀនបន្ថែម Hagwon កំពុងផ្ដោតសំខាន់ក្នុងការផ្ដល់ជូនកម្មវិធីសិក្សា ដែលមានគុណភាពខ្ពស់ ជាជាងការបង្កើនចំនួនអ្នកចុះឈ្មោះចូលរៀន។ ក្រុមហ៊ុន Digital Daesung ដែលជាក្រុមហ៊ុនគ្រប់គ្រងសាលាមត្តេយ្យ បានតម្លើងថ្លៃសិក្សា របស់ខ្លួន សម្រាប់ការសិក្សាពេញម៉ោង ដល់ ៣,៥លានវ៉ុន ក្នុងមួយខែ ពោលគឺកើនឡើង ១៣,៣ភាគរយ លើសឆ្នាំ២០២២។ ប្រាក់ចំណូលនៅត្រីមាសទី៣ របស់ក្រុមហ៊ុននេះ បានកើនឡើង ១,២៣ ភាគរយ ដែលមានតម្លៃស្មើនឹង ១៦៤,២ លានវ៉ុន។

លោក Im Seong-ho នាយកប្រតិបត្តិ នៃសាលាបណ្ដុះបណ្ដាល Jongno Hagwon ដែលជាសាលាបង្រៀនគួរបន្ថែមមានវ័យចំណាស់ជាងគេក្នុងប្រទេសកូរ៉េ បានលើកឡើងថា ឪពុកម្ដាយ មួយចំនួន សុខចិត្តចំណាយប្រាក់ច្រើនជាង ៤លានវ៉ុនក្នុងមួយខែ រួមទាំងការធ្វើអាហារសម្រាប់កូនផង ដើម្បីឱ្យពួកគេបានរៀនបន្ថែម។ ការធ្វើបែបនេះ ព្រោះអាណាព្យាបាលជឿថា ការរៀនបន្ថែមនឹងអាចជួយបង្កើនអត្រាជោគជ័យក្នុងការសិក្សារបស់កូនពួកគេ។

គួរបញ្ជាក់ថា ការសិក្សាក្នុងឆ្នាំ២០២៣ ដែលរាយការណ៍ដោយ DW បានឱ្យដឹងថា កូរ៉េខាងត្បូង ជាប្រទេស ដែលមានការចំណាយថ្លៃបំផុតលើពិភពលោក សម្រាប់ការចិញ្ចឹមកូនម្នាក់រហូតដល់ពួកគេមានអាយុ ១៨ឆ្នាំ ហើយការចំណាយ​ភាគច្រើនផ្ដោតលើការអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...