អ្នកអប់រំចែករំលែកគន្លឹះចំនួន៦ ដើម្បីសិក្សាឱ្យពូកែ និងមានប្រសិទ្ធភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សាឱ្យពូកែ និងមានប្រសិទ្ធភាព ជាប្រធានបទមួយមានសារៈសំខាន់ខ្លាំងចំពោះយុវជន ជាពិសេស សិស្សនិស្សិតដែលកំពុងបន្តការសិក្សា និងការហ្វឹកហ្វឺនជំនាញដទៃៗទៀត។ ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងវេទិកាសុខុមាលភាពយុវជនឆ្នាំ២០២៥ អំពីការជំរុញវិថីសិក្សា ឱ្យខិតទៅរកគោលដៅ ឬក៏សេចក្ដីប៉ងប្រាថ្នា បានចែក​រំលែក​គន្លឹះចំនួនប្រាំមួយចំណុច ក្នុងការសិក្សាឱ្យពូកែ និងមានប្រសិទ្ធភាព។

១. ស្តាប់ដោយយកចិត្តទុកដាក់ ៖ ដើម្បីអនុវត្តន៍ការស្តាប់ដែលមានគុណភាព និងការយកចិត្តទុកដាក់ខ្ពស់មានន័យថា ដាក់ចំណាប់អារម្មណ៍ទាំងស្រុងអំឡុងពេលមានកិច្ចពិភាក្សា ឬការផ្តល់ឱវាទពីបុគ្គលណាម្នាក់ ដោយការបិទសម្លេងឧបករណ៍អេឡិចត្រូនិច កុំបារម្ភខ្លាំងអំពីការឆ្លើយតបបន្ទាប់អំឡុងពេលស្តាប់ សង្កេតរាល់សកម្មភាពដែលកើតមាននៅជុំវិញខ្លួន និងរក្សាភ្ជាប់នូវឥរិយាបថវិជ្ជមានផងដែរ។

២. គិតពិចារណានូវអ្វីដែលខ្លួនបានឮ និងបានស្តាប់ ៖ ក្រៅតែពីការផ្តល់ចំណាប់ទាំងស្រុងក្នុងការស្តាប់ ឬការជជែក កត្តាដែលគួរអនុវត្តន៍បន្ទាប់នោះ គឺការពិចារណាថ្លឹងថ្លែង និងជ្រើសរើសចំណុចណាដែលស្របជាមួយស្ថានភាពបច្ចុប្បន្ន ឬការឆ្លើយតបនឹងគោលដៅក្នុងរយៈពេលវែងតែប៉ុណ្ណោះ។

៣. កត់ត្រាទុករាល់អ្វីដែលបានរៀនសូត្រ ៖ មិនថាទៅណាក៏ដោយ មិនថាចូលរួមកម្មវិធីរៀនសូត្រ ឬការប្រជុំក្ដី មិនថានៅទីកន្លែងណាទេ! ឱ្យតែមានការពិភាក្សា គឺត្រូវតែយកក្រដាស និងប៊ិចតាមខ្លួនជានិច្ច។ គួរតែកត់ត្រាទុក កុំសូវទុកចិត្តការចងចាំរបស់ខួរក្បាលច្រើនពេក ព្រោះខួរក្បាលមនុស្ស មិនមែនដូចទៅនឹងកម្មវិធីកុំព្យូទ័រនោះទេ ដែលជាហេតុបញ្ជាក់បានថា ការកត់ត្រាទុកគឺមានសារៈសំខាន់។

៤. ឆ្ងល់ត្រូវសួរ ៖ ការលាក់នូវរាល់ចម្ងល់ដែលមានអំឡុងពេលរៀន ឬពេលស្តាប់ ពុំមែនជាអ្វីដែលអ្នកអប់រំ ចង់ឱ្យកើតមាននោះទេ។ ដូច្នេះសូមសួរសំណួរប្រសិនបើមានចម្ងល់ ទោះក្នុងកិច្ចប្រជុំក្ដី ការងារក្ដី សិក្ខាសាលាក្ដី និងក្នុងថ្នាក់រៀនក្ដី បើឆ្ងល់គឺសួរ ការទុកនូវចម្ងល់ប្រៀបដូចនឹងការអង្គុយបណ្តែតអារម្មណ៍ចោលតាមកាលវេលាដោយមិនមានលទ្ធផល។

៥. ចេះវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ៖ ការគិត និងការវិភាគ ដែលមានការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ គឺត្រូវការផ្ចង់អារម្មណ៍សង្កេតពីទស្សនៈដែលមានប្រភពផ្សេងៗគ្នា និងការជ្រើសរើសការប្រតិបត្តិមួយ ដែលផ្តល់គុណតម្លៃទាំងខ្លួនឯង និងអ្នកដទៃ។

៦. ចេះចែកចំណេះដឹងដល់អ្នកដទៃ ៖ បន្ទាប់ពីបានរៀនសូត្រហើយ អ្វីដែលជាជំហានបន្ទាប់ គឺការចែករំលែក ឬក៏នៅពេលបានរៀនចេះដឹងច្រើន យើងបន្តសាបព្រួសពូជល្អៗបន្ថែមទៅកាន់សង្គមដើម្បីភាពរីកចម្រើនជារួម និងការចូលរួមកសាងសង្គមជាតិទាំងអស់គ្នា ព្រោះការលាក់ទុកចំណេះនៅនឹងខ្លួនឯងជួនកាលអាចបណ្តាលឱ្យមានការភ្លេចភ្លាំង។ មួយវិញទៀត កាលដែលកប់ចំណេះដឹងដូចគេកប់កំណប់ គឺនឹងនាំឱ្យបាត់បង់តម្លៃនៅពេលដែលមនុស្សលាចាកលោកទៅវិញ។ ចំណេះជាទ្រព្យ គួរយកវាទៅប្រើប្រាស់ជាប្រយោជន៍តាមដែលអាចធ្វើបាន ដើម្បីផលប្រយោជន៍សង្គមទាំងមូល។

ទន្ទឹមគ្នានោះ ឯកឧត្តម កុលផេង វឌ្ឍនា ក៏បានរំលេចបន្ថែមថា ចង់មានភាពរីកចម្រើន ត្រូវប្រព្រឹត្តរាល់សកម្មភាពទាំងឡាយណា ដែលនាំនូវផលប្រយោជន៍សម្រាប់ខ្លួនឯង ដូចជាការចូលរួមកម្មវិធីដែលផ្តល់ចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំឭកបន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមផងដែរ សូមកុំលេងបណ្តាញសង្គមច្រើនពេក ព្រោះអាចប៉ះពាល់អនាគតនិងភាពរីចម្រើន តួយ៉ាងបណ្តាញសង្គមហ្វេសប៊ុក គឺគ្រាន់តែប្រើវាដើម្បីទំនាក់ទំនង ការតាមដានព័ត៌មានអំពីចំណេះដឹង និងជំនួសមកវិញនូវការអានសៀវភៅ សុំការប្រឹក្សាមនុស្សដែលមានបទពិសោធន៍ ក៏ដូចជាការណែនាំពីរៀមច្បង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *